ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
ជនគណនា 17:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែល ក៏ពោលចំពោះម៉ូសេថា មើល យើងរាល់គ្នាស្លាប់ យើងវិនាសហើយ យើងទាំងអស់គ្នាត្រូវវិនាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «មើល៍ យើងខ្ញុំស្លាប់ហើយ យើងខ្ញុំវិនាសហើយ យើងទាំងអស់គ្នាវិនាសមិនខាន! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកម៉ូសេថា៖ «យើងខ្ញុំមុខជាផុតដង្ហើម វិនាសសូន្យទាំងអស់គ្នាមិនខាន! អាល់គីតាប ជនជាតិអ៊ីស្រអែលពោលទៅកាន់ម៉ូសាថា៖ «យើងខ្ញុំមុខជាផុតដង្ហើមវិនាសសូន្យទាំងអស់គ្នាមិនខាន! |
ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ
សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
ដ្បិតអញមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខអញ ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលអញបានធ្វើនេះដែរ
នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
នោះម៉ូសេក៏ធ្វើដូច្នោះ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក លោកបានធ្វើសំរេចតាមនោះ។
គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សំរាប់លោក នឹងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
តែអ្នករាល់គ្នាបានភ្លេចសេចក្ដីដំបូន្មានអស់រលីងទៅ ដែលទ្រង់បានទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនថា «កូនអើយ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាលរបស់ព្រះអម្ចាស់ឡើយ ក៏កុំឲ្យរសាយចិត្តក្នុងកាលដែលទ្រង់បន្ទោសឯងដែរ