“វាបានទុកចិត្តលើព្រះយេហូវ៉ា ទុកឲ្យព្រះអង្គស្រោចស្រង់វាទៅ! ដោយសារព្រះអង្គសព្វព្រះហឫទ័យនឹងវា ដូច្នេះទុកឲ្យព្រះអង្គរំដោះវាទៅ!”។
អេសាយ 37:10 - ព្រះគម្ពីរខ្មែរសាកល “ចូរប្រាប់ហេសេគាស្ដេចនៃយូដាដូច្នេះថា: ‘កុំឲ្យព្រះរបស់អ្នកដែលអ្នកជឿទុកចិត្តលើនោះ បញ្ឆោតអ្នកដោយថា: “យេរូសាឡិមនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរអ្នករាល់គ្នាប្រាប់ព្រះបាទហេសេគា ជាស្តេចយូដាដូច្នេះថា កុំឲ្យព្រះរបស់ព្រះករុណា ដែលព្រះករុណាទុកចិត្តនោះ បញ្ឆោតព្រះករុណាដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណាដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគាជាស្តេចយូដាដូច្នេះ កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរ នោះឡើយ អាល់គីតាប «ចូរប្រាប់ស្តេចហេសេគា ជាស្ដេចស្រុកយូដាដូចតទៅ “សូមកុំឲ្យព្រះរបស់ស្តេច គឺព្រះដែលស្តេចទុកចិត្ត បញ្ឆោតស្តេចដោយអះអាងថា ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរីទេ”។ |
“វាបានទុកចិត្តលើព្រះយេហូវ៉ា ទុកឲ្យព្រះអង្គស្រោចស្រង់វាទៅ! ដោយសារព្រះអង្គសព្វព្រះហឫទ័យនឹងវា ដូច្នេះទុកឲ្យព្រះអង្គរំដោះវាទៅ!”។
ស្ដេចមានរាជឱង្ការដូច្នេះថា: ‘កុំឲ្យហេសេគាបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតវាមិនអាចរំដោះអ្នករាល់គ្នាបានទេ។
កុំឲ្យហេសេគានាំឲ្យអ្នករាល់គ្នាជឿទុកចិត្តលើព្រះយេហូវ៉ា ដោយនិយាយថា: “ព្រះយេហូវ៉ានឹងរំដោះពួកយើងជាមិនខាន ទីក្រុងនេះនឹងមិនត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចអាស្ស៊ីរីទេ” នោះឡើយ’។
ក្នុងចំណោមព្រះទាំងអស់នៃទឹកដីទាំងនោះ តើមួយណាដែលរំដោះទឹកដីរបស់ពួកគេពីកណ្ដាប់ដៃរបស់យើង បានជាព្រះយេហូវ៉ានឹងរំដោះយេរូសាឡិមពីកណ្ដាប់ដៃរបស់យើងដែរ?’”។
រ៉ាបសាកេនិយាយនឹងពួកគេថា៖ “ចូរប្រាប់ហេសេគាថា: ស្ដេចដ៏ធំឧត្ដម គឺស្ដេចនៃអាស្ស៊ីរីមានរាជឱង្ការដូច្នេះថា: ‘ទំនុកចិត្តដែលអ្នកទុកចិត្តនេះ តើជាអ្វី?
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។