គឺមុនពេលដែលខ្សែប្រាក់មិនទាន់ដាច់ ចានគោមមាសមិនទាន់បែក ក្អមមិនទាន់ត្រូវបានបំបែកនៅឯប្រភពទឹក ហើយរហាត់ទឹកមិនទាន់ខូចនៅក្បែរអាងទឹក;
សាការី 4:2 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌នោះសួរខ្ញុំថា៖ “តើអ្នកឃើញអ្វី?”។ ខ្ញុំក៏ឆ្លើយថា៖ “ខ្ញុំបានសង្កេតមើល នោះមើល៍! មានជើងចង្កៀងមួយធ្វើពីមាសទាំងអស់ ចានគោមមួយនៅលើកំពូលជើងចង្កៀង និងចង្កៀងប្រាំពីរនៅលើជើងចង្កៀង ព្រមទាំងបំពង់ប្រាំពីរសម្រាប់ចង្កៀងទាំងនោះដែលនៅលើកំពូលជើងចង្កៀងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទេវតាសួរខ្ញុំថា៖ «តើអ្នកមើលឃើញអ្វី?» ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀងប្រាំពីរ បំពង់ប្រាំពីរ សម្រាប់បង្ហូរប្រេងទៅចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតានោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទេវតាសួរខ្ញុំថា ឯងឃើញអ្វីនោះ ខ្ញុំឆ្លើយថា ឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល នឹងចង្កៀង៧ ហើយបំពង់៧ សំរាប់បង្ហូរប្រេងដល់ចង្កៀងនិមួយៗ ដែលនៅលើជើងចង្កៀងនោះផង អាល់គីតាប ម៉ាឡាអ៊ីកាត់នោះពោលមកខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀង មួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។ |
គឺមុនពេលដែលខ្សែប្រាក់មិនទាន់ដាច់ ចានគោមមាសមិនទាន់បែក ក្អមមិនទាន់ត្រូវបានបំបែកនៅឯប្រភពទឹក ហើយរហាត់ទឹកមិនទាន់ខូចនៅក្បែរអាងទឹក;
ទូតសួគ៌នោះសួរខ្ញុំថា៖ “តើអ្នកឃើញអ្វី?”។ ខ្ញុំឆ្លើយថា៖ “ខ្ញុំឃើញក្រាំងមួយកំពុងហោះ មានបណ្ដោយ ២០ ហត្ថ និងទទឹង ១០ ហត្ថ”។
ខ្ញុំក៏បែរទៅមើលសំឡេងនោះដែលនិយាយមកខ្ញុំ។ នៅពេលខ្ញុំបែរទៅ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។
រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូតរបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕
មានផ្លេកបន្ទោរ សូរសន្ធឹក និងផ្គរលាន់ចេញពីបល្ល័ង្កនោះ ហើយនៅមុខបល្ល័ង្ក មានចន្លុះប្រាំពីរកំពុងឆេះ ដែលចន្លុះទាំងនោះជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ។