Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល នឹង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​និមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ទូតសួគ៌នោះ​សួរ​ខ្ញុំ​ថា​៖ “តើ​អ្នក​ឃើញ​អ្វី​?”។ ខ្ញុំ​ក៏​ឆ្លើយថា​៖ “ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ជើងចង្កៀង​មួយ​ធ្វើពី​មាស​ទាំងអស់ ចានគោម​មួយ​នៅលើ​កំពូល​ជើងចង្កៀង និង​ចង្កៀង​ប្រាំពីរ​នៅលើ​ជើងចង្កៀង ព្រមទាំង​បំពង់​ប្រាំពីរ​សម្រាប់​ចង្កៀង​ទាំងនោះ​ដែល​នៅលើ​កំពូល​ជើងចង្កៀង​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា៖ «តើអ្នក​មើល​ឃើញ​អ្វី?» ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​ប្រាំពីរ បំពង់​ប្រាំ​ពីរ សម្រាប់​បង្ហូរ​ប្រេង​ទៅ​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ទេវតា​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ម៉ាឡា‌អ៊ីកាត់​នោះ​ពោល​មក​ខ្ញុំ​ថា៖ «តើ​អ្នក​ឃើញ​អ្វី?»។ ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង មួយ​ធ្វើ​អំពី​មាស នៅ​ចុង​ខាង​លើ មាន​កន្លែង​ដាក់​ប្រេង និង​ក្បាល​ចង្កៀង​ប្រាំ‌ពីរ ហើយ​មាន​បំពង់​បញ្ឆេះ​ប្រាំ‌ពីរ​ភ្ជាប់​ទៅ​នឹង​ក្បាល​ចង្កៀង​ដែល​នៅ​ចុង​ខាង​លើ។

សូមមើលជំពូក ចម្លង




សាការី 4:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​កំណត់​ទំងន់​មាស សំរាប់​ធ្វើ​ជើង​ចង្កៀង​មាស នឹង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​និមួយៗ នឹង​តួ​ចង្កៀង​និមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សំរាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង នឹង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​និមួយៗ​នោះ


រាល់​តែ​ព្រឹក​ល្ងាច គេ​តែង​ដុត​ដង្វាយ​ដុត នឹង​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌យេហូវ៉ា​ជានិច្ច ក៏​រៀប​នំបុ័ង​តាំង​ទុក​ដាក់​លើ​តុ​បរិសុទ្ធ ព្រម​ទាំង​ថែ​ជើង​ចង្កៀង​មាស នឹង​ចង្កៀង​ទាំង​ប៉ុន្មាន ដែល​សំរាប់​ដុត​រាល់​តែ​ល្ងាច ដ្បិត​យើង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង តែ​ឯឯង​រាល់​គ្នា បាន​បោះ‌បង់​ចោល​ទ្រង់​វិញ


ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង


គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា យេរេមា​អើយ ឯង​ឃើញ​អ្វី​នុ៎ះ ខ្ញុំ​ក៏​ទូល​ឆ្លើយ​ថា ឃើញ​ផ្លែ​ល្វា ឯ​ផ្លែ​ល្អ នោះ​ល្អ​ណាស់ ហើយ​ផ្លែ​អាក្រក់ ក៏​អាក្រក់​ណាស់​ដែរ នឹង​បរិភោគ​មិន​បាន ពី​ព្រោះ​អាក្រក់​ក្រៃ​ពេក។


ហើយ​ទាំង​ផើង ជើង‌ក្រាន ចាន‌គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន នឹង​ពែង ដែល​ធ្វើ​ពី​មាស ហើយ​ដែល​ធ្វើ​ពី​ប្រាក់ នោះ​មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ តើ​ឯង​ឃើញ​អ្វី ខ្ញុំ​ទូល​តប​ថា ឃើញ​ខ្សែ​កូន​តឹង រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា មើល អញ​នឹង​ឲ្យ​មាន​ខ្សែ​កូន​តឹង​នៅ​កណ្តាល​ពួក​អ៊ីស្រាអែល​ជា​រាស្ត្រ​អញ នោះ​អញ​នឹង​មិន​ដើរ​បង្ហួស​ពី​គេ​ទៀត​ឡើយ


ទេវតា​ក៏​សួរ​មក​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​តប​ថា ឃើញ​ក្រាំង​១​កំពុង​ហោះ មាន​បណ្តោយ​២០​ហត្ថ ហើយ​ទទឹង​១០​ហត្ថ


ខ្ញុំ​ក៏​បែរ​ខ្លួន​ទៅ​មើល​សំឡេង ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ លុះ​បែរ​ខ្លួន​ទៅ​ហើយ នោះ​ក៏​ឃើញ​ជើង​ចង្កៀង​មាស​៧


ឯ​សេចក្ដី​អាថ៌‌កំបាំង​ពី​ផ្កាយ​ទាំង​៧ ដែល​ឯង​បាន​ឃើញ​នៅ​ដៃ​ស្តាំ​អញ ហើយ​ពី​ជើង​ចង្កៀង​មាស​ទាំង​៧ នោះ​ស្រាយ​ថា ផ្កាយ​ទាំង​៧​នោះ គឺ​ជា​ទេវតា​របស់​ពួក​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង។


មាន​ផ្លេក‌បន្ទោរ សៀង​សំឡេង នឹង​ផ្គរ‌លាន់​ចេញ​ពី​បល្ល័ង្ក​១​នោះ​មក ក៏​មាន​ចង្កៀង​៧​ឆេះ​នៅ​ពី​ខាង​មុខ នោះ​គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម