រីឯហាំជាឪពុករបស់កាណាន បានឃើញភាពអាក្រាតរបស់ឪពុកខ្លួន ក៏ប្រាប់បងប្អូនទាំងពីរនាក់របស់គាត់នៅខាងក្រៅ។
លោកុប្បត្តិ 9:23 - ព្រះគម្ពីរខ្មែរសាកល ពេលនោះសិម និងយ៉ាផែតយកអាវវែងមួយ ហើយដាក់លើស្មារបស់ពួកគេទាំងពីរនាក់ រួចដើរថយក្រោយមកគ្របបាំងភាពអាក្រាតរបស់ឪពុកខ្លួន។ មុខរបស់ពួកគេបានបែរចេញ ដូច្នេះពួកគេមិនបានឃើញភាពអាក្រាតរបស់ឪពុកខ្លួនឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សិម និងយ៉ាផែត នាំគ្នាយកអាវវែងមក ត្រដាងលើស្មារបស់ខ្លួនទាំងពីរនាក់ ដើរថយក្រោយ ទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់ឪពុកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកសិម និងលោកយ៉ាផេត បានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសិម នឹងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់គាត់ឡើយ អាល់គីតាប ពេលនោះសិម និងយ៉ាផេតបានយកអាវធំរបស់ឪពុកមកដាក់លើស្មារបស់ខ្លួនទាំងពីរនាក់ ហើយនាំគ្នាដើរថយៗចូលទៅយកអាវគ្របពីលើឪពុក ដែលនៅខ្លួនទទេ។ ដោយអ្នកទាំងពីរបានបែរមុខចេញនោះ គេពុំបានឃើញឪពុកនៅខ្លួនទទេ។ |
រីឯហាំជាឪពុករបស់កាណាន បានឃើញភាពអាក្រាតរបស់ឪពុកខ្លួន ក៏ប្រាប់បងប្អូនទាំងពីរនាក់របស់គាត់នៅខាងក្រៅ។
ចូរសងបំណុលដល់មនុស្សទាំងអស់ គឺចូរសងសួយសារអាករដល់អ្នកដែលត្រូវទទួលសួយសារអាករ ចូរសងពន្ធដល់អ្នកដែលត្រូវទទួលពន្ធ ចូរសងការកោតខ្លាចដល់អ្នកដែលត្រូវទទួលការកោតខ្លាច ហើយចូរសងកិត្តិយសដល់អ្នកដែលត្រូវទទួលកិត្តិយស។
បងប្អូនអើយ ប្រសិនបើមានអ្នកណាធ្លាក់ទៅក្នុងការបំពានអ្វីមួយ អ្នករាល់គ្នាដែលជាមនុស្សខាងវិញ្ញាណ ត្រូវស្ដារមនុស្សបែបនោះឡើងវិញដោយចិត្តសុភាពរាបសា ទាំងប្រុងប្រយ័ត្នខ្លួន ក្រែងលោអ្នកក៏ត្រូវបានល្បួងដែរ។
កុំស្ដីបន្ទោសបុរសចំណាស់ឡើយ ផ្ទុយទៅវិញ ចូរអង្វរគាត់ទុកដូចជាឪពុក។ ចំពោះបុរសក្មេង ចូរចាត់ទុកពួកគេដូចជាប្អូនប្រុស
ចំពោះចាស់ទុំដែលគ្រប់គ្រងបានល្អ ត្រូវរាប់អ្នកនោះថាស័ក្ដិសមនឹងកិត្តិយសទ្វេដង ជាពិសេសចាស់ទុំដែលធ្វើការនឿយហត់ក្នុងការប្រកាសព្រះបន្ទូល និងការបង្រៀន។
ដែលសំខាន់ជាងគេ គឺត្រូវរក្សាសេចក្ដីស្រឡាញ់យ៉ាងអស់ពីចិត្តចំពោះគ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់គ្របបាំងបាបដ៏ច្រើនសន្ធឹក។