Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:23 - អាល់គីតាប

23 ពេល​នោះ​សិម និង​យ៉ាផេត​បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ពេលនោះ​សិម និង​យ៉ាផែត​យក​អាវវែង​មួយ ហើយ​ដាក់​លើ​ស្មា​របស់ពួកគេ​ទាំង​ពីរ​នាក់ រួច​ដើរ​ថយក្រោយ​មក​គ្របបាំង​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​។ មុខ​របស់ពួកគេ​បាន​បែរចេញ ដូច្នេះ​ពួកគេ​មិន​បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ លោក​សិម និង​លោក​យ៉ាផេត បាន​យក​អាវ​ធំ​របស់​ឪពុក​មក​ដាក់​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ហើយ​នាំ​គ្នា​ដើរ​ថយៗ​ចូល​ទៅ​យក​អាវ​គ្រប​ពី​លើ​ឪពុក ដែល​នៅ​ខ្លួន​ទទេ។ ដោយ​អ្នក​ទាំង​ពីរ​បាន​បែរ​មុខ​ចេញ​នោះ គេ​ពុំ​បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​សិម នឹង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​គាត់​ឡើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាំ​ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។


ពេល​ណុះហ៍​ស្វាង​ស្រា ហើយ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កូន​ពៅ​របស់​គាត់​ធ្វើ


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


ត្រូវ​ចេះ​អោន​លំ​ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​អះលី‌ជំអះ។ ចូរ​គោរព​កោត​ខ្លាច​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង​ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​អ្នក​ណា ដែល​បង​ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​កោត​ខ្លាច គោរព​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​គោរព។


បង​ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​ដែល​មាន​រស‌អុលឡោះ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ដ​ស្លូត‌បូត។ ក៏​ប៉ុន្ដែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។


កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹង‌រ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន


អះលី‌ជំអះ​ទាំង‌ឡាយ​ណា​នាំ​មុខ​ក្រុម‌ជំអះ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្ដិយស​គាត់​មួយ​ទ្វេ​ជា​ពីរ ជា​ពិសេស​ចំពោះ​អះលី‌ជំអះ​ណា​ដែល​នឿយ‌ហត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ និង​បង្រៀន​គេ


បើ​មាន​គេ​ចោទ​ប្រកាន់​អះលី‌ជំអះ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។


ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។


ជា​បឋម ត្រូវ​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម