ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 46:28 - ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ចាត់​យូដា​ឲ្យទៅ​ខាងមុខ ទៅឯ​យ៉ូសែប ដើម្បី​នាំមុខ​គាត់​ទៅ​កូសែន រួច​ពួកគេ​ក៏​ទៅដល់​ស្រុក​កូសែន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីស្រា‌អែល បាន​ចាត់​យូដា​ឲ្យ​ទៅ​មុន ទៅ​ជួប​លោក​យ៉ូសែប ដើម្បី​សួរ​ផ្លូវ​ដែល​ត្រូវ​នាំ​លោក​ចូល​ទៅ​ក្នុង​ស្រុក​កូសែន។ កាល​គេ​ចូល​មក​ដល់​ស្រុក​កូសែន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​បាន​ចាត់​លោក​យូដា​ឲ្យ​ទៅ​តំបន់​កូសែន​មុន​លោក។ ពេល​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​បាន​ចាត់​យូដា ឲ្យ​ទៅ​តំបន់​កូសែន​មុន​គាត់។ ពេល​ក្រុម​គ្រួសារ​របស់​យ៉ាកកូប​ទៅ​ដល់​តំបន់​កូសែន

សូមមើលជំពូក



លោកុ‌ប្បត្តិ 46:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បាន​រត់គេច​ជាមួយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន​។ គាត់​ក៏​ក្រោកឡើង​ឆ្លង​ទន្លេធំ​តម្រង់ឆ្ពោះទៅ​តំបន់ភ្នំ​កាឡាត​។


យូដា​ក៏​និយាយ​នឹង​អ៊ីស្រាអែល​ឪពុក​របស់គាត់​ថា​៖ “សូម​ឲ្យ​ក្មេងប្រុស​នោះ​ទៅ​ជាមួយ​ខ្ញុំ​ចុះ នោះ​ពួកយើង​នឹង​ក្រោកឡើង​ចេញដំណើរទៅ ដើម្បីឲ្យ​ពួកយើង​មានជីវិតរស់ កុំឲ្យ​ស្លាប់​ឡើយ គឺ​ទាំង​ពួកយើង លោកឪពុក និង​កូន​ៗ​របស់ពួកយើង​ផង​។


លោកឪពុក​នឹង​រស់នៅ​ក្នុង​ស្រុក​កូសែន ដើម្បី​បាន​នៅជិត​ខ្ញុំ គឺទាំង​លោកឪពុក កូន​របស់លោកឪពុក និង​ចៅ​របស់លោកឪពុក ព្រមទាំង​ហ្វូងចៀម​របស់លោកឪពុក ហ្វូងគោ​របស់លោកឪពុក និង​អ្វីៗ​ទាំងអស់​ដែល​លោកឪពុក​មាន​ផង​។


អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


យ៉ូសែប​ចូលទៅ​ទូល​ផារ៉ោន​ថា​៖ “ឪពុក និង​បងប្អូន​របស់ខ្ញុំព្រះបាទ ព្រមទាំង​ហ្វូងចៀម និង​ហ្វូងគោ​របស់ពួកគេ ហើយ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន បាន​មក​ពី​ដែនដី​កាណាន​ហើយ​។ មើល៍! ពួកគេ​នៅ​ស្រុក​កូសែន”។


យូដា​អើយ បងប្អូន​របស់ឯង​នឹង​សរសើរ​ឯង ដៃ​របស់ឯង​នឹង​នៅលើ ក​របស់​ខ្មាំងសត្រូវ​ឯង ពួក​កូនប្រុស​របស់​ឪពុក​ឯង​នឹង​ក្រាបចុះ​នៅចំពោះ​ឯង​។