ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
លោកុប្បត្តិ 41:26 - ព្រះគម្ពីរខ្មែរសាកល គោញីល្អប្រាំពីរ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អប្រាំពីរ គឺប្រាំពីរឆ្នាំដែរ វាជាសុបិនតែមួយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោញីល្អៗទាំងប្រាំពីរនោះ គឺប្រាំពីរឆ្នាំ ហើយកួរស្រូវល្អៗទាំងប្រាំពីរនោះ ក៏ប្រាំពីរឆ្នាំដែរ នេះជាសុបិនតែមួយទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោញីធាត់ៗល្អទាំងប្រាំពីរក្បាលមានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯគោញីល្អទាំង៧នោះគឺជា៧ឆ្នាំ ហើយគួរស្រូវល្អទាំង៧ នោះគឺជាឆ្នាំ៧នោះដែរ គឺជាសុបិនតែ១ទេ អាល់គីតាប គោញីធាត់ៗល្អទាំងប្រាំពីរក្បាល មានន័យថា ប្រាំពីរឆ្នាំ រីឯកួរស្រូវល្អៗ ក៏មានន័យថា ប្រាំពីរឆ្នាំដែរ សុបិនទាំងពីរនេះមានន័យតែមួយ។ |
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
នោះមើល៍! មានគោញីប្រាំពីរក្បាលរាងស្អាត ហើយធាត់ ឡើងពីទន្លេនីលមកស៊ីនៅតាមគុម្ពត្រែង។
យ៉ូសែបទូលផារ៉ោនថា៖ “សុបិនរបស់ផារ៉ោនគឺតែមួយទេ។ ព្រះបានប្រាប់ផារ៉ោនអំពីអ្វីដែលព្រះអង្គរៀបនឹងធ្វើហើយ។
គោញីស្គម ហើយអាក្រក់មើលទាំងប្រាំពីរនោះដែលឡើងមកតាមក្រោយ គឺប្រាំពីរឆ្នាំ រីឯកួរស្រូវប្រាំពីរទទេ ដែលស្លោកដោយខ្យល់ទិសខាងកើត គឺប្រាំពីរឆ្នាំនៃទុរ្ភិក្ស។
មើល៍! នឹងមានប្រាំពីរឆ្នាំនៃភាពសម្បូរហូរហៀរយ៉ាងខ្លាំង នៅក្នុងដែនដីអេហ្ស៊ីបទាំងមូល។
បន្ទាប់មក ទ្រង់ផ្ទំលក់ ហើយយល់សុបិនម្ដងទៀត ហើយមើល៍! មានកួរស្រូវប្រាំពីរថ្លោសៗល្អលូតចេញពីដើមតែមួយ។
ដូចដែលព្រះករុណាបានទតឃើញថា មានថ្មមួយត្រូវបានកាត់ចេញពីភ្នំ មិនមែនដោយដៃមនុស្ស ហើយបំបាក់បំបែកដែក លង្ហិន ដីឥដ្ឋ ប្រាក់ និងមាសនោះ គឺព្រះដ៏ធំឧត្ដមបានឲ្យព្រះរាជាជ្រាបអ្វីដែលនឹងកើតមាននៅក្រោយនេះ។ សុបិននេះពិតប្រាកដ ហើយការកាត់ស្រាយសុបិននេះក៏ប្រាកដប្រជាដែរ”។
ហើយបានផឹកគ្រឿងផឹកខាងវិញ្ញាណដូចគ្នា ដ្បិតពួកគាត់បានផឹកពីថ្មដាខាងវិញ្ញាណដែលមកតាមពួកគាត់ ហើយថ្មដានោះគឺព្រះគ្រីស្ទ។