Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:5 - ព្រះគម្ពីរខ្មែរសាកល

5 បន្ទាប់មក ទ្រង់​ផ្ទំលក់ ហើយ​យល់សុបិន​ម្ដងទៀត ហើយ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ថ្លោស​ៗ​ល្អ​លូតចេញ​ពី​ដើម​តែមួយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក ស្ដេច​ក៏​ផ្ទំ​លក់​ទៅ​វិញ ហើយ​យល់​សប្ដិ​ម្ដង​ទៀត ឃើញ​មាន​ស្រូវ​ប្រាំពីរ​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ លូត​ចេញ​មក​ពី​ដើម​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក ស្ដេច​ផ្ទំ​លក់​សា​ជា​ថ្មី ហើយ​ទ្រង់​សុបិន​ម្ដង​ទៀត។ ស្ដេច​សុបិន​ឃើញ​ស្រូវ​ប្រាំ‌ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ទ្រង់​ផ្ទំ​លក់​ទៅ​វិញ ក៏​សុបិន​និម្មិត​ទៀត​ថា មាន​គួរ​ស្រូវ​៧​មាន​គ្រាប់​ធំ​ថ្លោស​ល្អ​បែក​ឡើង​នៅ​ដើម​តែ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក ស្តេច​ដេក​លក់​សា​ជា​ថ្មី ហើយ​សុបិន​ម្តង​ទៀត។ ស្តេច​សុបិន​ឃើញ​ស្រូវ​ប្រាំ​ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប​ដែល​ជាប់ឃុំឃាំង​នៅក្នុង​គុក ពួកគេ​ទាំង​ពីរ​បាន​យល់សប្តិឃើញ​យល់សប្តិ គឺ​ម្នាក់ៗ​បាន​យល់សប្តិ​នៅក្នុង​យប់​តែមួយ ដែល​យល់សប្តិ​របស់ពួកគេ​មាន​អត្ថន័យ​រៀងៗខ្លួន​។


គោញី​រាង​អាក្រក់ ហើយ​ស្គម​ទាំងនោះ ក៏​ស៊ី​គោញី​ប្រាំពីរ​ក្បាល​រាង​ស្អាត ហើយ​ធាត់​ទាំងនោះ​អស់ទៅ​។ រួច​ផារ៉ោន​ក៏​តើនឡើង​។


នោះ​មើល៍! មាន​កួរស្រូវ​ប្រាំពីរ​ដែល​ស្កក ហើយ​ស្លោក​ដោយ​ខ្យល់ទិសខាងកើត ដុះឡើង​តាមក្រោយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម