Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 គោញី​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរស្រូវ​ល្អ​ប្រាំពីរ គឺ​ប្រាំពីរ​ឆ្នាំ​ដែរ វា​ជា​សុបិន​តែមួយ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ‌ពីរ​ក្បាល​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ​ក៏​មាន​ន័យ​ថា ប្រាំ‌ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​គោ​ញី​ល្អ​ទាំង​៧​នោះ​គឺ​ជា​៧​ឆ្នាំ ហើយ​គួរ​ស្រូវ​ល្អ​ទាំង​៧ នោះ​គឺ​ជា​ឆ្នាំ​៧​នោះ​ដែរ គឺ​ជា​សុបិន​តែ​១​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ​ពីរ​ក្បាល មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ ក៏​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:26
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ ។


លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «សប្តិ​នោះ​មាន​ន័យ​យ៉ាង​នេះ មែក​បី គឺ​បី​ថ្ងៃ


លោក​យ៉ូសែប​តប​វិញ​ថា៖ «សប្តិ​នេះ​មាន​ន័យ​ដូច្នេះ កញ្ច្រែង​បី គឺ​បី​ថ្ងៃ។


ហើយ​ឃើញ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​នៅ​ទី​វាល។


លោក​យ៉ូសែប​ទូល​ទៅ​ផារ៉ោន​ថា៖ «សុបិន​របស់​ព្រះ‌ករុណា​គឺ​តែ​មួយ​ទេ ព្រះ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ។


គោ​ញី​ស្គមៗ ហើយ​អាក្រក់​មើល​ទាំង​ប្រាំពីរ​ដែល​ឡើង​តាម​ក្រោយ​មក​នោះ គឺ​ប្រាំពីរ​ឆ្នាំ ឯកួរ​ស្រូវ​ស្កក​ដោយ​ខ្យល់​ពី​ទិស​ខាង​កើត គឺ​ប្រាំ​ពីរ​ឆ្នាំ​ដែល​កើត​មាន​អំណត់។


គឺ​នឹង​មាន​ប្រាំ​ពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​ពាស​ពេញ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូរ​ហូរ​ហៀរ​នោះ ដី​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូរ


បន្ទាប់​មក ស្ដេច​ក៏​ផ្ទំ​លក់​ទៅ​វិញ ហើយ​យល់​សប្ដិ​ម្ដង​ទៀត ឃើញ​មាន​ស្រូវ​ប្រាំពីរ​កួរ មាន​គ្រាប់​ធំ​ថ្លោស​ល្អ លូត​ចេញ​មក​ពី​ដើម​តែ​មួយ។


ប្រាំពីរ​ឆ្នាំ​ដែល​សម្បូរ​ហូរ​ហៀរ​នៅ​ស្រុក​អេស៊ីព្ទ ក៏​បាន​កន្លង​ផុត​ទៅ


ត្រូវ​បរិ‌ភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិ‌ភោគ​ឲ្យ​រហ័ស​បំផុត នេះ​ជា​ពិធី​បុណ្យ​រំលង​របស់​ព្រះ‌យេហូវ៉ា។


ត្រូវ​ធ្វើ​តម្ពក់​មាស​ហាសិប ហើយ​ភ្ជាប់​វាំង‌នន​ទាំង​ពីរ​ផ្ទាំង​នឹង​តម្ពក់​នោះ ដើម្បីឲ្យ​រោង​ឧបោ‌សថ​បាន​ជាប់​នៅ​ជា​រោង​តែ​មួយ។


ដូច​ព្រះ​ករុណា​បាន​ឃើញ​ថ្ម​មួយ​ដុំ​ដាច់​ចេញ​ពី​ភ្នំ ដែល​មិន​មែន​ដោយ​សារ​ដៃ​មនុស្ស ហើយ​ថ្ម​នោះ​បាន​បំបាក់​បំបែក​ទាំង​ដែក លង្ហិន ដី​ឥដ្ឋ ប្រាក់ និង​មាស​ដែរ។ ព្រះដ៏​ធំ​បាន​សម្ដែង​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​នេះ​ពិត​ប្រាកដ ឯ​សេចក្ដី​ដែល​កាត់​ស្រាយ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ហើយ»។


ហើយ​គ្រប់​គ្នា​បាន​ផឹក​ទឹក​ខាង​វិញ្ញាណ​តែ​មួយ​ដូច​គ្នា ដ្បិត​ពួក​លោក​បាន​ផឹក​ពី​ថ្ម​ដា​ខាង​វិញ្ញាណ​ដែល​តាម​ជាប់​ជាមួយ​គេ ហើយ​ថ្ម​ដា​នោះ គឺ​ព្រះ‌គ្រីស្ទ។


ដ្បិត​មាន​បី​ដែល​ធ្វើ​បន្ទាល់[នៅ​ស្ថាន‌សួគ៌ គឺ​ព្រះ‌វរ‌បិតា ព្រះ‌បន្ទូល និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ទាំង​បី​នេះ​រួម​មក​តែ​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម