ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
លោកុប្បត្តិ 36:14 - ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ (នាងជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀន) នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ាឲ្យអេសាវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់នាងអ័ហូលីបាម៉ា ប្រពន្ធលោកអេសាវ ដែលជាកូនស្រីរបស់អ័ណា ហើយជាចៅរបស់ស៊ីបៀន។ នាងបង្កើតយេអ៊ូស យ៉ាឡាម និងកូរេឲ្យលោកអេសាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់នាងអហូលីបាម៉ា ភរិយារបស់លោកអេសាវ ដែលត្រូវជាកូនរបស់លោកអណា និងជាចៅរបស់លោកស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។ អាល់គីតាប កូនចៅរបស់អហូលីបាម៉ា ភរិយារបស់អេសាវ ដែលត្រូវជាកូនរបស់អណា និងជាចៅរបស់ស៊ីបៀន មានយេអ៊ូស យ៉ាឡាម និងកូរ៉ា។ |
ទាំងនេះជាពួកកូនប្រុសរបស់រេហួល: ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។ អ្នកទាំងនេះហើយ ជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវ។
ទាំងនេះជាពួកមេដឹកនាំក្នុងកូនចៅរបស់អេសាវ គឺក្នុងកូនចៅរបស់អេលីផាសកូនច្បងរបស់អេសាវ មានមេដឹកនាំថេម៉ាន មេដឹកនាំអូម៉ារ មេដឹកនាំសេផូរ មេដឹកនាំកេណាស
ទាំងនេះជាកូនចៅរបស់អ័ហូលីបាម៉ាប្រពន្ធអេសាវ គឺមេដឹកនាំយេអ៊ូស មេដឹកនាំយ៉ាឡាម និងមេដឹកនាំកូរ៉ា។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អ័ហូលីបាម៉ាកូនស្រីរបស់អ័ណា ដែលជាប្រពន្ធរបស់អេសាវ។
អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី
រីឯអ័ហូលីបាម៉ាបង្កើតយេអ៊ូស យ៉ាឡាម និងកូរ៉ា។ អ្នកទាំងនេះហើយ ជាកូនប្រុសរបស់អេសាវដែលកើតមកដល់គាត់នៅដែនដីកាណាន។