លោកុប្បត្តិ 35:13 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះយាងឡើងចេញពីគាត់ ត្រង់កន្លែងដែលព្រះអង្គបានមានបន្ទូលនឹងគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះទ្រង់ក៏ហោះចេញពីគាត់ឡើងទៅ នៅត្រង់កន្លែងដែលព្រះអង្គបានមានព្រះបន្ទូលជាមួយលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះជាម្ចាស់យាងចាកចេញពីកន្លែង ដែលព្រះអង្គមានព្រះបន្ទូលជាមួយលោកយ៉ាកុបនោះ ឡើងទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានបន្ទូលនឹងគាត់ទៅ អាល់គីតាប បន្ទាប់មក អុលឡោះចាកចេញពីកន្លែង ដែលទ្រង់មានបន្ទូលជាមួយយ៉ាកកូបនោះ ឡើងទៅវិញ។ |
កាលព្រះយេហូវ៉ាមានបន្ទូលជាមួយអ័ប្រាហាំចប់ហើយ ព្រះអង្គក៏យាងចាកចេញទៅ ហើយអ័ប្រាហាំត្រឡប់មកកន្លែងគាត់វិញ៕
ពេលនោះ ភ្នែករបស់ពួកគេត្រូវបានបើក ហើយពួកគេក៏មើលព្រះអង្គស្គាល់ ប៉ុន្តែព្រះយេស៊ូវបានបាត់ពីមុខពួកគេទៅ។