លោកុប្បត្តិ 33:13 - ព្រះគម្ពីរខ្មែរសាកល យ៉ាកុបនិយាយនឹងគាត់ថា៖ “លោកម្ចាស់នៃខ្ញុំដឹងហើយថា ពួកកូនក្មេងខ្សោយ ហើយហ្វូងចៀម និងហ្វូងគោដែលបំបៅកូនក៏នៅជាមួយខ្ញុំដែរ ប្រសិនបើបង្ខំពួកវាខ្លាំងពេកតែមួយថ្ងៃ ហ្វូងសត្វទាំងអស់នឹងងាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកយ៉ាកុបឆ្លើយថា៖ «លោកបងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យខំប្រឹងដើរតែមួយថ្ងៃ នោះនឹងស្លាប់ទាំងអស់ជាមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបតបវិញថា៖ «លោកបងជ្រាបស្រាប់ហើយថា ធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ាកុបឆ្លើយថា បងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយនឹងខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យដើរតែ១ថ្ងៃទៅ នោះនឹងស្លាប់ទាំងអស់ជាមិនខាន អាល់គីតាប យ៉ាកកូបតបវិញថា៖ «លោកបងដឹងស្រាប់ហើយ ថាធ្វើដំណើរជាមួយកូនក្មេងមិនស្រួលទេ ហើយខ្ញុំក៏មានចៀម និងគោដែលបំបៅកូនមកជាមួយដែរ។ បើយើងបង្ខំឲ្យដើរលឿនតែមួយថ្ងៃ ហ្វូងចៀមមុខជាត្រូវវិនាសអស់មិនខាន |
សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
គឺយកគាត់ចេញពីការមើលថែមេចៀមបំបៅកូន ឲ្យឃ្វាលយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ និងអ៊ីស្រាអែលជាមរតករបស់ព្រះអង្គ។
មនុស្សសុចរិតត្រាប្រណីជីវិតសត្វចិញ្ចឹមរបស់ខ្លួន រីឯសេចក្ដីមេត្តារបស់មនុស្សអាក្រក់គឺឃោរឃៅ។
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។