Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​យ៉ាកុប​តប​វិញ​ថា៖ «លោក​បង​ជ្រាប​ស្រាប់​ហើយ​ថា ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 យ៉ាកុប​និយាយ​នឹង​គាត់​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​ដឹង​ហើយ​ថា ពួក​កូនក្មេង​ខ្សោយ ហើយ​ហ្វូងចៀម និង​ហ្វូងគោ​ដែល​បំបៅកូន​ក៏​នៅជាមួយ​ខ្ញុំ​ដែរ ប្រសិនបើ​បង្ខំ​ពួកវា​ខ្លាំងពេក​តែ​មួយ​ថ្ងៃ ហ្វូងសត្វ​ទាំងអស់​នឹង​ងាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា‌មួយ​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ខំ​ប្រឹង​ដើរ​តែ​មួយ​ថ្ងៃ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​យ៉ាកុប​ឆ្លើយ​ថា បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ដើរ​តែ​១​ថ្ងៃ​ទៅ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យ៉ាកកូប​តប​វិញ​ថា៖ «លោក​បង​ដឹង​ស្រាប់​ហើយ ថា​ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេសាវ​ពោល​ថា៖ «តោះ យើង​ចេញ​ដំណើរ​ទៅ បង​នឹង​ទៅ​ជា​មួយ​ប្អូន»។


ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។


ព្រះ‌បាទ​ដាវីឌ​ទ្រង់​ព្រះ‌តម្រិះ​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធ​ផង រីឯ​ព្រះ‌ដំណាក់​ដែល​សង់​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុងរឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​បុត្រ​របស់​យើង»។ ព្រះ‌បាទ​ដាវីឌ​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្ដេច​សោយ​ទិវង្គត។


ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ។


មនុស្ស​សុចរិត​តែងតែ​ថែ‌ទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។


ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។


ជន‌ជាតិ​ភីលីស្ទីន​ក៏​ធ្វើ​តាម។ ពួក​គេ​យក​មេ​គោ​ពីរ​ក្បាល​ដែល​កំពុង​បំបៅ​កូន​មក​ទឹម​រទេះ ហើយ​បង្ឃាំង​កូន​វា​នៅ​ក្នុង​ក្រោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម