លោកុប្បត្តិ 29:11 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ាកុបថើបរ៉ាជែល ហើយបន្លឺសំឡេងយំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ថើបនាងរ៉ាជែល ហើយទ្រហោយំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកថើបនាងរ៉ាជែល ហើយទ្រហោយំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ថើបរ៉ាជែល រួចឡើងសំឡេងយំ អាល់គីតាប បន្ទាប់មក គាត់ថើបរ៉ាជែល ហើយទ្រហោយំ។ |
នៅពេលយ៉ាកុបឃើញរ៉ាជែលកូនស្រីឡាបាន់បងប្រុសរបស់ម្ដាយគាត់ និងហ្វូងចៀមរបស់ឡាបាន់បងប្រុសរបស់ម្ដាយគាត់ យ៉ាកុបក៏ចូលទៅប្រមៀលថ្មចេញពីមាត់អណ្ដូង ហើយឲ្យហ្វូងចៀមរបស់ឡាបាន់បងប្រុសរបស់ម្ដាយគាត់ផឹក។
នៅពេលឮដំណឹងអំពីយ៉ាកុបកូនប្រុសរបស់ប្អូនស្រីខ្លួន ឡាបាន់ក៏រត់ទៅជួបយ៉ាកុប ហើយឱបថើបគាត់ រួចនាំគាត់មកផ្ទះរបស់ខ្លួន។ យ៉ាកុបក៏រៀបរាប់ប្រាប់រឿងទាំងអស់នេះដល់ឡាបាន់។
អេសាវរត់មកជួបគាត់ ឱបគាត់ ហើយកៀកកគាត់ ព្រមទាំងថើបគាត់ផង រួចពួកគេទាំងពីរក៏យំ។
យ៉ូសែបក៏ប្រញាប់ចេញទៅរកកន្លែងយំ ពីព្រោះរំភើបចិត្តនឹងប្អូនប្រុសរបស់គាត់ ហើយគាត់ចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន រួចយំនៅទីនោះ។
រួចគាត់បន្លឺសំឡេងទ្រហោយំ នោះពួកជនជាតិអេហ្ស៊ីបក៏ឮ ហើយអ្នកដំណាក់របស់ផារ៉ោនក៏ឮដែរ។
ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើបដ៏វិសុទ្ធ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រីស្ទ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។