ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:18 - ព្រះគម្ពីរខ្មែរសាកល

យ៉ាកុប​ក្រោកឡើង​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​គាត់​បាន​កើយ​ក្បាល​នោះ បញ្ឈរ​វា​ជា​បង្គោល រួច​ចាក់​ប្រេង​លើ​ក្បាល​បង្គោលនោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លុះ​ព្រឹក​ឡើង លោក​យ៉ាកុប​ក្រោក​ពី​ព្រលឹម ហើយ​យក​ថ្ម​ដែល​លោក​បាន​កើយ​នោះ មក​ដាក់​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​លោក​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​ស្តូប រួច​ចាក់​ប្រេង​ពី​លើ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រឹក​ឡើង​យ៉ាកុប​ក្រោក​ពី​ព្រលឹម ក៏​យក​ថ្ម​ដែល​គាត់​បាន​កើយ​នោះ​បញ្ឈរ​ឡើង​ធ្វើ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ក្រោក​ឡើង​ពី​ព្រលឹម យក​ដុំ​ថ្ម​ដែល​គាត់​កើយ​នោះ មក​ដាក់​បញ្ឈរ​ជា​បង្គោល រួច​ចាក់​ប្រេង​ពី​លើ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម យក​នំបុ័ង និង​ទឹក​មួយ​ថង់ស្បែក ហើយ​ប្រគល់​ទៅ​ហាការ​ដោយ​ដាក់​លើ​ស្មា​នាង ព្រមទាំង​ប្រគល់​កូន​ទៅ​នាង​ផង រួច​បញ្ជូន​នាង​ទៅ នាង​ក៏​ចេញទៅ ហើយ​វង្វេង​នៅក្នុង​ទីរហោស្ថាន​បៀរ-សេបា​។


អ័ប្រាហាំ​ក៏​ក្រោកឡើង​ពី​ព្រលឹម ចងកែប​លា​របស់គាត់ រួច​យក​យុវជន​ពីរ​នាក់ និង​អ៊ីសាក​កូនប្រុស​របស់គាត់​ទៅ​ជាមួយ​។ គាត់​បាន​ពុះ​អុស​សម្រាប់​តង្វាយដុត ហើយ​ក្រោកឡើង​ទៅ​កន្លែង​ដែល​ព្រះ​បាន​ប្រាប់​គាត់​។


គាត់​មកដល់​កន្លែង​មួយ ក៏​ស្នាក់នៅ​ទីនោះ​មួយយប់ ពីព្រោះ​ថ្ងៃ​លិច​ហើយ​។ គាត់​យក​ថ្ម​មួយ​ពី​កន្លែង​នោះ​មក​កើយ​ក្បាល រួច​ដេក​នៅ​កន្លែង​នោះ​ទៅ​។


យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។


យ៉ាកុប​ក៏​យក​ថ្ម​មួយ​មក ហើយ​បញ្ឈរ​វា​ជា​បង្គោល​។


យ៉ាកុប​ក៏​បញ្ឈរ​បង្គោល​មួយ​នៅ​កន្លែង​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​គាត់ គឺ​បង្គោល​ថ្ម​មួយ ហើយ​គាត់​ក៏​ច្រូច​តង្វាយច្រូច​លើ​វា ព្រមទាំង​ចាក់​ប្រេង​លើ​វា​ផង​។


យ៉ាកុប​បញ្ឈរ​បង្គោល​មួយ​នៅលើ​ផ្នូរ​របស់នាង បង្គោល​ផ្នូរ​របស់​រ៉ាជែល​នេះ នៅ​រហូតដល់​សព្វថ្ងៃ​។


ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។


អ្វីក៏ដោយ​ដែល​ដៃ​របស់អ្នក​រក​ធ្វើ​បាន ចូរ​ធ្វើ​អស់ពីកម្លាំង​របស់អ្នក​ចុះ​; ដ្បិត​នៅ​ស្ថានមនុស្សស្លាប់ ជា​កន្លែងដែល​អ្នក​នឹង​ទៅ​នោះ គ្មាន​កិច្ចការ ឬ​គម្រោង ឬ​ចំណេះដឹង ឬ​ប្រាជ្ញា​ឡើយ​។


នៅ​ថ្ងៃ​នោះ នឹង​មាន​អាសនា​មួយ​សម្រាប់​ព្រះយេហូវ៉ា នៅកណ្ដាល​ដែនដី​អេហ្ស៊ីប ក៏​នឹង​មាន​បង្គោល​មួយ​សម្រាប់​ព្រះយេហូវ៉ា​នៅ​ព្រំដែន​នៃ​ដែនដីអេហ្ស៊ីប​។