អ័ប្រាហាំឆ្លើយថា៖ “កូនអើយ ព្រះនឹងផ្គត់ផ្គង់កូនចៀមសម្រាប់តង្វាយដុតដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេទាំងពីរក៏ទៅជាមួយគ្នា។
លោកុប្បត្តិ 22:7 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកនិយាយនឹងអ័ប្រាហាំឪពុករបស់ខ្លួនថា៖ “លោកឪពុកអើយ!”។ អ័ប្រាហាំតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ!”។ អ៊ីសាកក៏និយាយថា៖ “មើល៍! យើងមានភ្លើង និងអុស ប៉ុន្តែកូនចៀមសម្រាប់តង្វាយដុតនៅឯណា?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីសាកហៅលោកអ័ប្រាហាំជាឪពុកថា៖ «ពុក!» លោកឆ្លើយថា៖ «មានការអីកូន»។ អ៊ីសាកពោលថា៖ «មើល៍ យើងមានភ្លើង មានឧសហើយ ចុះតើកូនចៀមសម្រាប់តង្វាយដុតនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ៊ីសាកហៅលោកអប្រាហាំជាឪពុកថា៖ «ពុក!»។ លោកឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាកពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើយញ្ញបូជានៅឯណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើងនឹងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា អាល់គីតាប ពេលនោះ អ៊ីសាហាក់ហៅអ៊ីព្រហ៊ីមជាឪពុកថា៖ «ពុក!»។ គាត់ឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាហាក់ពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើគូរបាន នៅឯណា?»។ |
អ័ប្រាហាំឆ្លើយថា៖ “កូនអើយ ព្រះនឹងផ្គត់ផ្គង់កូនចៀមសម្រាប់តង្វាយដុតដោយអង្គទ្រង់ផ្ទាល់”។ ដូច្នេះ ពួកគេទាំងពីរក៏ទៅជាមួយគ្នា។
បន្ទាប់មក ណូអេបានសង់អាសនាមួយដល់ព្រះយេហូវ៉ា ហើយយកពីអស់ទាំងសត្វជើងបួនបរិសុទ្ធ និងពីអស់ទាំងបក្សាបក្សីបរិសុទ្ធ មកថ្វាយជាតង្វាយដុតនៅលើអាសនានោះ។
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
ព្រះយេស៊ូវយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើពែងនេះមិនអាចចេញផុតទៅបានលើកលែងតែទូលបង្គំត្រូវផឹក សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចចុះ!”។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ព្រះយេស៊ូវមានបន្ទូលនឹងពេត្រុសថា៖“ចូរស៊កដាវទៅក្នុងស្រោមវិញទៅ។ តើមិនគួរឲ្យខ្ញុំផឹកពីពែងដែលព្រះបិតាបានប្រទានមកខ្ញុំទេឬ?”។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។