គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។
លោកុប្បត្តិ 15:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “ចូរយកគោក្រមុំមួយក្បាលអាយុបីខួប ពពែញីមួយក្បាលអាយុបីខួប ចៀមឈ្មោលមួយក្បាលអាយុបីខួប លលកមួយក្បាល និងកូនព្រាបមួយក្បាលមកឲ្យយើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលមកលោកថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់មានបន្ទូលថា ចូរយកគោញី១អាយុ៣ខួប ពពែញី១អាយុ៣ខួប ចៀមឈ្មោល១ អាយុ៣ខួប ហើយលលក១ នឹងព្រាបជំទើរ១មកឲ្យអញ អាល់គីតាប អុលឡោះមានបន្ទូលមកគាត់ថា៖ «ចូរយកគោញីជំទង់អាយុបីខួបមួយ ពពែញីអាយុបីខួបមួយ ពពែឈ្មោលអាយុបីខួបមួយ លលកមួយ និងព្រាបជំទើរមួយ មកឲ្យយើង»។ |
គាត់ក៏យកសត្វទាំងអស់នោះថ្វាយព្រះអង្គ ហើយពុះវាជាពីរចំកណ្ដាល រួចដាក់ចំហៀងនីមួយៗប្រទល់គ្នា រីឯសត្វស្លាបវិញ គាត់មិនបានពុះជាពីរទេ។
អាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើទូលបង្គំអាចដឹងដូចម្ដេចថាទូលបង្គំនឹងកាន់កាប់ទឹកដីនេះ?”។
អ័ប្រាហាំងើបភ្នែកឡើង ហើយមើល នោះមើល៍! មានចៀមឈ្មោលមួយនៅខាងក្រោយ ជាប់ស្នែងនឹងគុម្ពោតព្រៃ! អ័ប្រាហាំក៏ទៅយកចៀមឈ្មោលនោះ ហើយថ្វាយវាជាតង្វាយដុត ជំនួសកូនប្រុសរបស់គាត់។
“ចូរប្រមូលវិសុទ្ធជនរបស់យើងមកឯយើង គឺអ្នកដែលតាំងសម្ពន្ធមេត្រីជាមួយយើងដោយយញ្ញបូជា”។
ចិត្តរបស់ខ្ញុំស្រែកយំចំពោះម៉ូអាប់; ពួកអ្នករត់រួចរបស់នាងទៅដល់សូអារ និងដល់អេក្លាត-សេលីស៊ីយ៉ា ពួកគេឡើងចំណោតលូគីតទាំងយំសោក ពួកគេបញ្ចេញសម្រែកតាមផ្លូវទៅហូរ៉ូណែម ដោយសារតែការអន្តរាយ។
ព្រមទាំងដើម្បីថ្វាយយញ្ញបូជា ស្របតាមសេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា:“លលកមួយគូ ឬកូនព្រាបពីរក្បាល”។