អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
លូកា 22:33 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបនឹងទៅជាមួយព្រះអង្គហើយ ទោះបីជាដល់គុក ឬដល់សេចក្ដីស្លាប់ក៏ដោយ!”។ Khmer Christian Bible ប៉ុន្ដែលោកពេត្រុសបានទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំបានត្រៀមនៅជាមួយព្រះអង្គហើយ ទោះបីត្រូវជាប់គុក ឬស្លាប់ក៏ដោយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ទូលបង្គំសុខចិត្តទៅជាមួយព្រះអង្គរហូត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី អាល់គីតាប ពេត្រុសជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំត្រៀមខ្លួនជាស្រេច ទោះបីត្រូវជាប់ឃុំឃាំង ឬត្រូវស្លាប់ក៏ដោយ ខ្ញុំសុខចិត្ដទៅជាមួយលោកម្ចាស់រហូត»។ |
អ្នកដែលទុកចិត្តលើចិត្តរបស់ខ្លួន អ្នកនោះជាមនុស្សល្ងង់ រីឯអ្នកដែលដើរដោយប្រាជ្ញា អ្នកនោះនឹងត្រូវបានរំដោះ។
ព្រះយេស៊ូវក៏មានបន្ទូលតបថា៖“អ្នករាល់គ្នាមិនដឹងថាខ្លួនឯងកំពុងសុំអ្វីទេ។ តើអ្នករាល់គ្នាអាចផឹកពីពែងដែលខ្ញុំរៀបនឹងផឹកបានឬទេ?”។ ពួកគេទូលឆ្លើយថា៖ “យើងខ្ញុំអាចផឹកបាន”។
ពេត្រុសទូលព្រះអង្គថា៖ “ទោះបីជាទាំងអស់គ្នាជំពប់ដួលក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ”។
ប៉ុន្តែពេត្រុសប្រកែកដាច់អហង្ការថា៖ “បើសិនខ្ញុំត្រូវតែស្លាប់ជាមួយលោក ក៏ខ្ញុំនឹងមិនបដិសេធលោកជាដាច់ខាត”។ សិស្សទាំងអស់គ្នាក៏និយាយដូចគ្នាដែរ។
ព្រះយេស៊ូវមានបន្ទូលថា៖“ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមាន់នឹងមិនរងាវឡើយ រហូតទាល់តែអ្នកបដិសេធបីដងថាមិនស្គាល់ខ្ញុំ”។
ព្រះយេស៊ូវទ្រង់តបថា៖“តើអ្នកនឹងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំឬ? ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា មាន់នឹងមិនរងាវសោះឡើយ រហូតទាល់តែអ្នកបដិសេធខ្ញុំបីដង”៕
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។