អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕
លូកា 12:41 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ពេត្រុសទូលសួរថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមានបន្ទូលជាពាក្យឧបមានេះសម្រាប់យើងខ្ញុំ ឬសម្រាប់ទាំងអស់គ្នាដែរ?”។ Khmer Christian Bible លោកពេត្រុសទូលសួរថា៖ «ព្រះអម្ចាស់អើយ! តើព្រះអង្គមានបន្ទូលជារឿងប្រៀបប្រដូចនេះសម្រាប់យើង ឬក៏សម្រាប់មនុស្សទាំងអស់ដែរ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗរូបដែរ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ ដល់ត្រឹមយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ អាល់គីតាប ពេត្រុសសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើលោកម្ចាស់មានប្រសាសន៍ជាពាក្យប្រស្នានេះ សម្រាប់ប្រៀនប្រដៅយើងខ្ញុំតែប៉ុណ្ណោះ ឬមួយសម្រាប់ប្រៀនប្រដៅមនុស្សគ្រប់ៗគ្នាដែរ?»។ |
អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំក៏ប្រាប់មនុស្សទាំងអស់ដែរថា: ចូរប្រុងស្មារតីចុះ!”៕
ព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ស៊ីម៉ូនអើយ តើអ្នកដេកលក់ឬ? តើអ្នកមិនអាចប្រុងស្មារតីមួយម៉ោងបានទេឬ?
បាវបម្រើនោះដែលបានដឹងបំណងរបស់ចៅហ្វាយ តែមិនបានត្រៀមខ្លួន ឬធ្វើតាមបំណងរបស់លោក អ្នកនោះនឹងត្រូវវាយយ៉ាងច្រើន។
រីឯអ្នកដែលមិនបានដឹង ហើយបានប្រព្រឹត្តសមនឹងការវាយ អ្នកនោះនឹងត្រូវវាយតិចទេ។ ដូច្នេះ អស់អ្នកដែលត្រូវបានប្រទានឲ្យច្រើន នឹងត្រូវបានទាមទារច្រើនពីអ្នកនោះ ហើយអ្នកដែលត្រូវបានផ្ទុកផ្ដាក់ឲ្យច្រើន អ្នកនោះនឹងត្រូវបានទាមទាររឹតតែច្រើនទៅទៀត។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។