ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ទំនុកតម្កើង 74:7 - ព្រះគម្ពីរខ្មែរសាកល ពួកគេបានដុតទីវិសុទ្ធរបស់ព្រះអង្គ ក៏បានបន្ទាបបន្ថោកដំណាក់នៃព្រះនាមរបស់ព្រះអង្គដល់ដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានយកភ្លើងដុតទីបរិសុទ្ធរបស់ព្រះអង្គ គេបន្ទាបបន្ថោកព្រះដំណាក់នៃព្រះនាមព្រះអង្គ ហើយរំលំព្រះដំណាក់ព្រះអង្គឲ្យរាបចុះដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី អាល់គីតាប គេបានដុតទីសក្ការៈរបស់ទ្រង់ គេបានរំលំ និងបន្ទាបបន្ថោកដំណាក់របស់ទ្រង់។ |
ព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីរបស់បាវបម្រើព្រះអង្គទៅជាមោឃៈ ហើយបន្ទាបបន្ថោកមកុដរបស់គាត់ដល់ដី។
ព្រះវិហារដ៏វិសុទ្ធ និងដ៏រុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកដូនតារបស់យើងខ្ញុំបានសរសើរតម្កើងព្រះអង្គ ត្រូវបានដុតដោយភ្លើង ហើយអស់ទាំងទីពេញចិត្តរបស់យើងខ្ញុំក៏បានក្លាយជាទីបាក់បែកដែរ។
ដូច្នេះ ធ្វើឲ្យស្ដេចខ្ញាល់ទ្រង់ក៏ចាត់កងទ័ពឲ្យទៅបំផ្លាញជីវិតឃាតករទាំងនោះ ហើយដុតទីក្រុងរបស់ពួកគេចោល។