ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 139:9 - ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​ទូលបង្គំ​ត្រដាង​ស្លាប​នៃ​អរុណ​ទៅ​រស់នៅ​ចុងម្ខាង​នៃ​សមុទ្រ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​ខ្ញុំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ខ្ញុំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្តី

សូមមើលជំពូក



ទំនុកតម្កើង 139:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ហោះ​ដោយ​ជិះ​លើ​ចេរ៉ូប ហើយ​សំកាំង​ឡើង​ដោយ​ស្លាប​នៃ​ខ្យល់​។


ព្រះអាទិត្យ​រះ​ពី​ជើងមេឃម្ខាង ហើយ​ចលនាជុំវិញ​របស់វា​ទៅដល់​ជើងមេឃម្ខាង​ទៀត គ្មានអ្វី​លាក់បាំង​ពី​កម្ដៅ​វា​ឡើយ​។


រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។