ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 135:9 - ព្រះគម្ពីរខ្មែរសាកល

អេហ្ស៊ីប​អើយ ព្រះអង្គ​បាន​ចាត់​ទីសម្គាល់ និង​ការអស្ចារ្យ​ឲ្យទៅ​ក្នុង​កណ្ដាល​អ្នក​ហើយ គឺឲ្យ​ទាស់នឹង​ផារ៉ោន និង​អស់ទាំង​រាជបម្រើ​របស់ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​អេស៊ីព្ទ​អើយ ព្រះ‌អង្គ​បាន​ចាត់​ទី​សម្គាល់ និង​ការ​អស្ចារ្យ ឲ្យចូល​ទៅ​កណ្ដាល​ឯង គឺ​ឲ្យទាស់​នឹង​ផារ៉ោន និង​មហា​តលិក​ទាំង​ប៉ុន្មាន​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ព្រះ‌ចៅ​ផារ៉ោន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ឱ​ស្រុក​អេស៊ីព្ទ​អើយ ទ្រង់​បាន​ចាត់​ប្រើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ទៅ​កណ្តាល​ឯង​ហើយ គឺ​ឲ្យ​កើត​ដល់​ផារ៉ោន នឹង​ពួក​មហា‌តលិក​ទាំង​អស់​គ្នា

សូមមើលជំពូក

អាល់គីតាប

ទ្រង់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ នៅ​ស្រុក​អេស៊ីប ដើម្បី​ដាក់​ទោស​ស្តេច​ហ្វៀរ៉‌អ៊ូន និង​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​គាត់។​

សូមមើលជំពូក



ទំនុកតម្កើង 135:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះអង្គ​បាន​រលាស់​ផារ៉ោន និង​កងទ័ព​របស់ទ្រង់​ទៅក្នុង​សមុទ្រ​ក្រហម ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


នៅចំពោះ​ដូនតា​របស់ពួកគេ ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​នៅ​ដែនដី​អេហ្ស៊ីប គឺនៅ​វាល​សូអាន​។


គឺ​ម្នាក់នេះ ដែល​នាំ​ពួកគេ​ចេញ ដោយ​បាន​ធ្វើ​ការអស្ចារ្យ និង​ទីសម្គាល់​នានា​នៅ​ដែនដី​អេហ្ស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​ទីរហោស្ថាន​ក្នុងរយៈពេល​សែសិប​ឆ្នាំ។