ជើងរបស់វាធ្វើពីដែក ហើយប្រអប់ជើងរបស់វា ផ្នែកខ្លះធ្វើពីដែក ផ្នែកខ្លះធ្វើពីដីឥដ្ឋ។
ដានីយ៉ែល 2:40 - ព្រះគម្ពីរខ្មែរសាកល រីឯអាណាចក្រទីបួននឹងខ្លាំងដូចដែក ដ្បិតដូចដែលដែកបំបាក់បំបែក ហើយកម្ទេចអ្វីៗទាំងអស់យ៉ាងណា អាណាចក្រនោះក៏ដូចជាដែកដែលកិនយ៉ាងនោះដែរ គឺវាបំបាក់បំបែក និងកិនអ្វីៗទាំងអស់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមកនឹងមានរាជ្យទីបួន រឹងមាំដូចដែក ព្រោះដែកបំបែកបំបាក់អ្វីៗទាំងអស់ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងណា រាជ្យនោះក៏នឹងបំបែកបំបាក់អ្វីៗទាំងអស់នោះ ឲ្យបែកបាក់ខ្ទេចខ្ទីយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកម្ទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកម្ទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង អាល់គីតាប លុះក្រោយមកទៀត មានរាជាណាចក្រទីបួនរឹងមាំដូចដែក។ ដែកកំទេច ហើយបំបាក់អ្វីៗទាំងអស់យ៉ាងណា រាជាណាចក្រនោះនឹងកំទេច ហើយបំបែកអ្វីៗទាំងអស់យ៉ាងនោះដែរ។ |
ជើងរបស់វាធ្វើពីដែក ហើយប្រអប់ជើងរបស់វា ផ្នែកខ្លះធ្វើពីដែក ផ្នែកខ្លះធ្វើពីដីឥដ្ឋ។
“បន្ទាប់ពីព្រះករុណា នឹងមានអាណាចក្រមួយទៀតក្រោកឡើង ដែលអន់ជាងព្រះករុណា រួចនឹងមានអាណាចក្រទីបីមួយទៀតធ្វើពីលង្ហិន ដែលនឹងគ្រប់គ្រងលើផែនដីទាំងមូល។
ដូចដែលព្រះករុណាបានទតឃើញប្រអប់ជើង និងម្រាមជើង ដែលផ្នែកខ្លះជាដីឥដ្ឋរបស់ជាងស្មូន ផ្នែកខ្លះជាដែក នោះគឺជាអាណាចក្រដែលនឹងបាក់បែកគ្នា ប៉ុន្តែនៅមានភាពរឹងមាំខ្លះនៃដែកក្នុងអាណាចក្រនោះ ដូចដែលព្រះករុណាបានទតឃើញដែកលាយជាមួយដីឥដ្ឋសើមនោះ។
“បន្ទាប់ពីការនេះ ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានសត្វទីបួនដែលគួរឲ្យខ្លាច និងគួរឲ្យភិតភ័យ ព្រមទាំងខ្លាំងក្រៃលែង! វាមានធ្មេញដែកធំៗ ក៏ត្របាក់ស៊ី និងបំបាក់បំបែក ហើយជាន់ឈ្លីសំណល់ដោយជើងរបស់វា។ វាខុសពីអស់ទាំងសត្វដែលនៅមុនវា ហើយវាមានស្នែងដប់។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
ប្រសិនបើយើងបណ្ដោយគាត់ដូច្នេះទៀត មនុស្សទាំងអស់នឹងជឿលើគាត់ ហើយពួកជនជាតិរ៉ូម៉ាំងនឹងមកយកទាំងទឹកដីវិសុទ្ធ ទាំងប្រជាជាតិរបស់យើង”។