ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អែសរ៉ា 2 - អាល់គីតាប អាល់គីតាប
អែសរ៉ា 2

ចំនួន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

1 ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្តេច​នេប៊ូ‌ក្នេសា​ជា​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។

2 អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​មាន​ដូច​ត​ទៅ:

3 កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់

4 កូន​ចៅ​របស់​លោក​សេផា‌ធា​មាន​៣៧២​នាក់

5 កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់

6 កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន​២ ៨១២​នាក់

7 កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់

8 កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់

9 កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០ នាក់

10 កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់

11 កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់

12 កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់

13 កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់

14 កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន​២ ០៥៦​នាក់

15 កូន​ចៅ​របស់​លោក​អេឌីន​មាន ៤៥៤​នាក់

16 កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេសេ‌គា មាន ៩៨​នាក់

17 កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣ នាក់

18 កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់

19 កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣ នាក់

20 កូន​ចៅ​របស់​លោក​គីបារ​មាន ៩៥​នាក់

21 អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់

22 អ្នក​ភូមិ នថូ‌ផា​មាន ៥៦​នាក់

23 អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់

24 អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់

25 អ្នក​ក្រុង​គារយ៉ាត-‌អើរីម កេភី‌រ៉ា និង​បៀ‌រ៉ូត មាន ៧៤៣​នាក់

26 អ្នក​ក្រុង​រ៉ាម៉ា និង​កេបា មាន ៦២១​នាក់

27 អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់

28 អ្នក​ក្រុង​បេត‌អែល និង​អៃ មាន​២២៣ នាក់

29 អ្នក​ភូមិ​នេបូរ​មាន ៥២​នាក់

30 កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់

31 កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់

32 កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០ នាក់

33 អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ មាន ៧២៥​នាក់

34 អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់

35 អ្នក​ក្រុង​សេណា‌អា​មាន ៣ ៦៣០ នាក់

36 ក្រុម​អ៊ីមុាំ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ មាន ៩៧៣​នាក់

37 កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់

38 កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់

39 កូន​ចៅ​របស់​លោក​ហា‌រីម​មាន ១ ០១៧​នាក់។

40 ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា មាន​៧៤​នាក់

41 ក្រុម​ចំរៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ មាន​១២៨​នាក់

42 ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ មាន​១៣៩​នាក់

43 ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត

44 កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន

45 កូន​ចៅ​របស់​លោក​លេបា‌ណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​អ័ក‌គូប

46 កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន

47 កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា

48 កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម

49 កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ

50 កូន​ចៅ​របស់​លោក​អាស‌ណា កូន​ចៅ​របស់​លោក​មេហូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម

51 កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហា‌ហ៊ើរ

52 កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហាសា

53 កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា

54 កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា

55 កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា

56 កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល

57 កូន​ចៅ​របស់​លោក​សេផា‌ធា កូន​ចៅ​របស់​លោក​ហាធីល កូន​ចៅ​របស់​លោក​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​របស់​លោក​អាំម៉ូន។

58 សរុប​ទាំង​អស់​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​កូន​ចៅ​ពួក​អ្នក​បម្រើ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន ៣៩២​នាក់។

59 រីឯ​អស់​អ្នក​ដែល​មក​ពី​ធេល-‌មែឡា ធេល-‌ហារេ‌សា កេរូប-‌អដាន និង​អ៊ីម‌មើរ ហើយ​ពុំ​ស្គាល់​ញាតិ‌សន្ដាន និង​ដូនតា​របស់​ខ្លួន ដើម្បី​បញ្ជាក់​ថា គេ​ពិត​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន​នោះ​គឺ

60 កូន​ចៅ​របស់​លោក​ដេឡា‌យ៉ា កូន​ចៅ​របស់​លោក​ថូប៊ី‌យ៉ា និង​កូន​ចៅ​របស់​លោក​នេកូ‌ដា ដែល​មាន​ចំនួន ៦៥២​នាក់។

61 ក្នុង​ចំណោម​ក្រុម​អ៊ីមុាំ មាន​កូន​ចៅ​របស់​លោក​ហាបា‌យ៉ា កូន​ចៅ​របស់​លោក​ហាកូស កូន​ចៅ​របស់​លោក​បាស៊ី‌ឡាយ ដែល​បាន​រៀប‌ការ​ជា​មួយ​កូន​ស្រី​របស់​លោក​បាស៊ី‌ឡាយ​ជា​អ្នក​ស្រុក​កាឡាដ ហើយ​ដាក់​ឈ្មោះ​ខ្លួន​ដូច​ឪពុក​ក្មេក។

62 អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​ឡើយ។

63 លោក​ទេសា‌ភិបាល​ហាម​ពួក​គេ​បរិភោគ​អាហារ​ដ៏​សក្ការៈ​បំផុត រហូត​ទាល់​តែ​អ៊ីមុាំ​ណា​ម្នាក់​សាក​សួរ​យូរីម និង​ធូមីម​ជា​មុន​សិន។

64 សហគមន៍​ទាំង​មូល​មាន​ចំនួន​៤២ ៣៦០ នាក់

65 ដោយ​ឥត​រាប់​បញ្ចូល​អ្នក​បម្រើ​ប្រុស​ស្រី​របស់​ពួក​គេ​ដែល​មាន​ចំនួន​៧ ៣៣៧​នាក់​ទេ។ ក្នុង​ចំណោម​ពួក​គេ​មាន​អ្នក​ចំរៀង​ប្រុស​ស្រី​២០០ នាក់។

66 មាន​សេះ​ទាំង​អស់ ៧៣៦​ក្បាល លា​កាត់ ២៤៥​ក្បាល

67 អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។

68 ពេល​មក​ដល់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​កន្លែង​ដើម​ឡើង​វិញ។

69 ពួក​គេ​ផ្តល់​សម្រាប់​ការ​សង់​ម៉ាស្ជិទ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

70 ក្រុម​អ៊ីមុាំ ក្រុម​លេវី ប្រជា‌ជន ក្រុម​ចំរៀង ក្រុម​យាម​ទ្វារ ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល នាំ​គ្នា​ទៅ​រស់​នៅ​តាម​ក្រុង​របស់​គេ​រៀងៗ​ខ្លួន​វិញ។

© 2014 United Bible Societies, UK.

United Bible Societies