គម្ពីរបានបង្រៀនថា ព្រះទ្រង់ទតមើលមនុស្សមានចិត្តអំនួតពីចម្ងាយ។ ចិត្តអំនួតជាអ្វីដែលព្រះមិនសព្វព្រះហឫទ័យ ហើយវាក៏ជាអ្វីដែលកើតមានចំពោះមនុស្សជាច្រើន ដែលធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងគ្រប់គ្រាន់ ហើយអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ អ្នកដែលមានចិត្តអំនួត គេមិនដឹងពីកំហុសរបស់ខ្លួនឯងទេ តែគេតែងតែរកមើលកំហុសរបស់អ្នកដទៃ ដោយមិនខ្វល់ពីកំហុសរបស់ខ្លួន។
វិធីតែមួយគត់ដើម្បីរួចផុតពីអារម្មណ៍អាក្រក់នេះ ដែលបំផ្លាញទាំងចិត្ត និងគំនិត គឺត្រូវទទួលស្គាល់ព្រះនៅក្នុងអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ ហើយនៅចំពោះព្រះភក្ត្រព្រះអង្គ ចូរអ្នកល้มខ្លួនចុះ ហើយប្រាប់ព្រះអង្គថា អ្នកពឹងផ្អែកលើទ្រង់ទាំងស្រុង មិនមែនពឹងលើកម្លាំង ឬសមត្ថភាពរបស់ខ្លួនឯងទេ គឺដោយសារព្រះគុណ និងសេចក្ដីស្រឡាញ់របស់ព្រះអង្គ។ ខ្ញុំជឿជាក់ថា នៅពេលដែលអ្នកធ្វើបែបនេះ សេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គនឹងប្រោសអ្នក ផ្លាស់ប្ដូរគំនិតរបស់អ្នក ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មី ស្របតាមរូប និងភាពដូចព្រះអង្គ។
ចូរបន្ទាបខ្លួននៅចំពោះព្រះហស្តដ៏មានឫទ្ធានុភាពរបស់ព្រះយេហូវ៉ា ហើយនៅពេលវេលារបស់ទ្រង់ ទ្រង់នឹងលើកអ្នកឡើង ហើយដាក់អ្នកនៅកន្លែងដែលទ្រង់បានកំណត់ទុកសម្រាប់អ្នកជារៀងរហូត (១ពេ. ៥:៦)។
អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ទោះបើព្រួតដៃគ្នា គង់តែគេមិនរួចពីទោសឡើយ។
អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាបន្ទាបខ្លួន អ្នកនោះនឹងត្រូវលើកតម្កើង។
ដ្បិតទោះបើព្រះយេហូវ៉ាខ្ពស់ ក៏ព្រះអង្គនៅតែគិតដល់មនុស្សទន់ទាបជានិច្ច តែឯមនុស្សឆ្មើងឆ្មៃវិញ ព្រះអង្គស្គាល់គេពីចម្ងាយ។
មនុស្សអាក្រក់និយាយទាំងវាយឫកខ្ពស់ថា "ព្រះមិនរវីរវល់អ្វីឡើយ" ឯអស់ទាំងគំនិតរបស់គេតែងគិតថា "គ្មានព្រះណាទេ"។
មុននឹងត្រូវវិនាស ចិត្តរបស់មនុស្សកើតមានសេចក្ដីឆ្មើងឆ្មៃ ឯសេចក្ដីរាបសា រមែងតែនាំមុខកិត្តិយសវិញ។
សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។
ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។
កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីការអាក្រក់ទៅ ។
កាលណាកើតមានសេចក្ដីអំនួត នោះក៏កើតមានសេចក្ដីខ្មាសដែរ តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
ឱចៅក្រមនៃផែនដីអើយ សូមក្រោកឡើង សូមសងដល់មនុស្សអំនួត ឲ្យសមនឹងអំពើរបស់គេ!
ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។
ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងត្រូវបង្ឱនទាបវិញ នៅគ្រានោះមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។
ដ្បិតប្រសិនបើអ្នកណាស្មានថាខ្លួនជាអ្វីមួយ តែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។
ដ្បិតដោយព្រះគុណដែលបានប្រទានមកខ្ញុំ ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នាថា មិនត្រូវគិតពីខ្លួនឯងឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ តែចូរគិតឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យរៀងខ្លួនវិញ។
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
«អ្នកណាដែលអួត ត្រូវអួតពីព្រះអម្ចាស់» ។ ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។
គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។
ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ វិសេសជាងមានចិត្តអំនួតដែរ។ កុំមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង របស់មនុស្សល្ងីល្ងើទេ។
ដូច្នេះ ខ្ញុំក៏ប្រាប់អ្នករាល់គ្នា តែអ្នកមិនបានស្តាប់ទេ គឺបានបះបោរទាស់ទទឹងនឹងបញ្ជារបស់ព្រះយេហូវ៉ា ហើយឡើងទៅក្នុងស្រុកភ្នំនោះទាំងចិត្តព្រហើន។
តើអ្នកបានប្រកួត ហើយប្រមាថដល់អ្នកណា? តើអ្នកដំឡើងសំឡេងទាស់នឹងអ្នកណា? ហើយងើបភ្នែកឡើងខ្ពស់ដូច្នេះ គឺទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែលហើយ។
និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ
អ្នកដែលឃើញមនុស្សដែលប្រកាន់ថា ខ្លួនមានប្រាជ្ញាឬទេ? មានសង្ឃឹមចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
ការបង្ហើយអ្វីៗ វិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ វិសេសជាងមានចិត្តអំនួតដែរ។
៙ អ្នកណាដែលមួលបង្កាច់ អ្នកជិតខាងខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ។ ហើយអ្នកណាដែលមានឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ទូលបង្គំនឹងទ្រាំមិនបានឡើយ។
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នក ដែលស្តាប់តាមសេចក្ដីទូន្មាន។
ឯពាក្យដែលចេញពីមាត់ របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ កាលចាប់ផ្តើមបព្ចោញពាក្យ នោះសុទ្ធតែជាពាក្យល្ងីល្ងើ តែដល់ចុងបំផុតពាក្យសម្ដី វាជាសេចក្ដីចម្កួតយ៉ាងសហ័ស
មនុស្សព្រហើនចំអកមើលងាយ ទូលបង្គំជាពន់ពេក ប៉ុន្តែ ទូលបង្គំមិនបានបែរចេញ ពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
មនុស្សព្រហើនបានជីករណ្តៅ ដើម្បីចាប់ទូលបង្គំ គេមិនរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គទេ។
បើឯងបានប្រព្រឹត្តបែបចម្កួត ដោយលើកខ្លួនឡើង ឬបើឯងគិតប្រព្រឹត្តអាក្រក់ ចូរយកដៃខ្ទប់មាត់ចុះ។
យើងនឹងធ្វើទោសដល់លោកីយ ដោយព្រោះអំពើអាក្រក់របស់គេ ព្រមទាំងមនុស្សដែលប្រព្រឹត្តបទអាក្រក់ ដោយព្រោះអំពើទុច្ចរិតរបស់គេដែរ យើងនឹងបំបាត់សេចក្ដីឆ្មើងឆ្មៃរបស់ពួកអំនួត ហើយនឹងបន្ទាបបន្ថោកឫកខ្ពស់ របស់មនុស្សកាចអាក្រក់។
ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «នែ៎ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ យើងទាស់នឹងអ្នក ដ្បិតថ្ងៃកំណត់របស់អ្នកបានមកដល់ហើយ គឺជាវេលាដែលយើងនឹងធ្វើទោសដល់អ្នក។
ហើយបើអ្នកជឿជាក់ថា ខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺដល់ពួកអ្នកនៅក្នុងសេចក្ដីងងឹត
យើងមិនត្រូវរកកេរ្តិ៍ឈ្មោះដែលឥតប្រយោជន៍ ទាំងរករឿងគ្នា ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ។
ការដែលមានចិត្តសុភាព ជាមួយពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹប ជាមួយមនុស្សអួតអាង។
មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់
មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។
គេស្រែកនៅទីនេះ ឥតមានអ្នកណាឆ្លើយឡើយ ដោយព្រោះសេចក្ដីឆ្មើងឆ្មៃរបស់មនុស្សអាក្រក់។ ពិតប្រាកដជាព្រះមិនព្រមស្តាប់សម្រែក ដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គមិនព្រមទាំងក្រឡេកមើលផង។
ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់ចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ និងពាក្យដែលចេញពីបបូរមាត់របស់គេ សូមឲ្យគេជាប់អន្ទាក់ ដោយសារអំនួតរបស់ខ្លួន។ ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ ដែលគេបញ្ចេញមក
អ្នកបានគិតក្នុងចិត្តថា៖ យើងនឹងឡើងទៅស្ថានសួគ៌ យើងនឹងតម្កើងបល្ល័ង្កឲ្យខ្ពស់ជាង អស់ទាំងផ្កាយរបស់ព្រះ ហើយយើងនឹងអង្គុយលើភ្នំជាទីប្រជុំជំនុំ នៅទីបំផុតនៃទិសខាងជើង យើងនឹងឡើងទៅផុតទីខ្ពស់នៃពពក យើងនឹងលើកខ្លួនឲ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។
កុំឲ្យមានចិត្តរីករាយ ក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយ ក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ ក្រែងព្រះយេហូវ៉ាទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចព្រះអង្គបង្វែរសេចក្ដីក្រោធចេញពីអ្នកនោះវិញ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមានប្រាជ្ញា និងយោបល់ឬទេ? ត្រូវឲ្យអ្នកនោះសម្តែងចេញជាកិរិយាល្អ តាមរយៈអំពើដែលខ្លួនប្រព្រឹត្ត ដោយចិត្តស្លូតបូត ប្រកបដោយប្រាជ្ញាចុះ។
ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់
ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ កុំលើកតម្កើងខ្លួនខ្ពស់ ឬនិយាយប្រហើនឡើយ»។
អ្នកណាដែលមានចិត្តធំ នោះបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឯអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាវិញ នោះទើបនឹងបានថ្កុំថ្កើងឡើង។
ដែលទ្រង់សោយរាជ្យ ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ច ព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ –បង្អង់
ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ?
ចិត្តអ្នកបានស្ទួយឡើង ដោយព្រោះសេចក្ដីលម្អរបស់អ្នក អ្នកបានបង្ខូចប្រាជ្ញាអ្នក ដោយពន្លឺរស្មីរបស់អ្នក យើងបានបោះអ្នកចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាអ្នក។
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ
ព្រះយេហូវ៉ានឹងកាត់អស់ទាំងបបូរមាត់ បញ្ចើចបញ្ចើចេញ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម
អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។
ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែព្រះអង្គនឹងតាំងគោលចារឹក នៃស្ត្រីមេម៉ាយឲ្យមាំមួនវិញ។
តើអ្នកជានរណាបានជាហ៊ានថ្កោលទោសអ្នកបម្រើរបស់គេដូច្នេះ? អ្នកនោះឈរឬដួលក្តី នោះស្រេចលើចៅហ្វាយរបស់គេទេតើ! ហើយគេនឹងឈរបាន ដ្បិតព្រះអម្ចាស់អាចធ្វើឲ្យគេឈរបាន។
«ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាន នៅមុខមនុស្ស ដើម្បីឲ្យតែគេឃើញនោះឡើយ ដ្បិតធ្វើដូច្នោះ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។
អ្នកណាដែលទីពឹងតែចិត្តខ្លួនឯង នោះជាអ្នកល្ងីល្ងើហើយ តែអ្នកណាដែលប្រព្រឹត្តដោយប្រាជ្ញាវិញ នោះនឹងបានប្រោសឲ្យរួច។
ព្រះអង្គផាត់មនុស្សអាក្រក់បាត់ចេញពីផែនដី ដូចគេផាត់សំរាម ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់ សេចក្ដីបន្ទាល់របស់ព្រះអង្គ។
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
គេចងបន្ទុកយ៉ាងធ្ងន់ ដែលពិបាកនឹងទទួល ហើយដាក់លើស្មាមនុស្ស តែខ្លួនគេមិនទាំងព្រមលើកម្រាមដៃជួយសម្រាលបន្ទុកនោះផង។
៙ គេបង្ហូរចេញជាពាក្យព្រហើន អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនាំគ្នាអួតអាង។ ឱព្រះយេហូវ៉ាអើយ គេញាំញីប្រជារាស្ត្ររបស់ព្រះអង្គ ហើយធ្វើទុក្ខមត៌ក របស់ព្រះអង្គ។
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសា តែងតែនាំមុខកិត្តិសព្ទ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។ ប៉ុន្ដែ ទូលបង្គំបានរម្ងាប់ចិត្ត ហើយធ្វើឲ្យព្រលឹងទូលបង្គំស្ងប់ ដូចកូនក្មេងដែលនៅជាប់នឹងទ្រូងម្តាយ គឺព្រលឹងនៅក្នុងខ្លួនទូលបង្គំ ដូចកូនក្មេងដែលបៅឆ្អែតស្កប់ស្កល់ ។
មាត់របស់មនុស្សល្ងីល្ងើ មានរំពាត់សម្រាប់បង្ក្រាបអំនួតរបស់វា តែបបូរមាត់របស់មនុស្សមានប្រាជ្ញា តែងការពារខ្លួនវិញ។
គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី? ម្យ៉ាងទៀត កុំប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី?
ឯងកុំបញ្ចើខ្លួននៅចំពោះស្តេចឡើយ ក៏កុំឈរនៅកន្លែងរបស់អ្នកធំដែរ ដ្បិតបើគេមកនិយាយនឹងអ្នកថា «អញ្ជើញឡើងមកណេះ» នោះល្អជាជាងត្រូវបន្ទាបនៅចំពោះអ្នកធំ ដែលភ្នែកអ្នកបានឃើញស្រាប់ហើយ។
ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។
៙ អស់អ្នកដែលទន់ទាប នៅតែមួយដង្ហើមទេ ឯអស់អ្នកដែលខ្ពង់ខ្ពស់ ក៏ជាសេចក្ដីបញ្ឆោតដែរ បើថ្លឹងគេនឹងជញ្ជីង នោះមានខ្ពស់ទាប តែទាំងអស់គ្នាស្រាលជាង ខ្យល់មួយដង្ហើមទៅទៀត។
អ្នកដែលឃើញមនុស្សរហ័សនឹងបញ្ចេញសម្ដីឬ មានសេចក្ដីសង្ឃឹម ចំពោះមនុស្សល្ងីល្ងើ ជាជាងអ្នកនោះទៅទៀត។
៙ មនុស្សអាក្រក់ គេបង្កើតគម្រោងការអាក្រក់ ទាស់នឹងមនុស្សសុចរិត ហើយសម្ញែងធ្មេញដាក់មនុស្សសុចរិត តែព្រះអម្ចាស់សើចចំអក ដាក់មនុស្សអាក្រក់វិញ ដ្បិតព្រះអង្គជ្រាបថា ថ្ងៃអន្សារបស់គេជិតមកដល់ហើយ។
ឯការកោតខ្លាចដល់ព្រះយេហូវ៉ា នោះឈ្មោះថា ស្អប់ដល់ការអាក្រក់ ចំណែកការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ និងមាត់ពោលពាក្យវៀច នោះយើងក៏ស្អប់ណាស់
តែអ្នករាល់គ្នានៅតែមានឫកធំ! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខ ហើយដកជនដែលប្រព្រឹត្តការនោះ ចេញពីចំណោមអ្នករាល់គ្នាទេឬ?
សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនចុះទៅតាមគេដែរ។
ដ្បិតដោយព្រះគុណដែលបានប្រទានមកខ្ញុំ ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នាថា មិនត្រូវគិតពីខ្លួនឯងឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ តែចូរគិតឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យរៀងខ្លួនវិញ។ ដ្បិតដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយ ហើយអវយវៈទាំងនោះ មានការងារផ្សេងៗពីគ្នាជាយ៉ាងណា នោះយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែមួយក្នុងព្រះគ្រីស្ទ ហើយយើងម្នាក់ៗជាអវយវៈដល់គ្នាទៅវិញទៅមកដូច្នោះដែរ។
បើស្តេចប្រព្រឹត្តអំពើអាក្រក់ នោះជាទីគួរស្អប់ខ្ពើមហើយ ដ្បិតរាជ្យបានតាំងនៅជាប់ ដោយសារតែសេចក្ដីសុចរិតទេ។
ក៏កុំឲ្យអ្នកណាហៅខ្លួនថា "សាស្តា" ដែរ ដ្បិតអ្នករាល់គ្នាមានសាស្តាតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។ អ្នកណាដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាអ្នកបម្រើអ្នករាល់គ្នាវិញ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ ហើយអ្នកណាបន្ទាបខ្លួន អ្នកនោះនឹងត្រូវលើកតម្កើង។
អ្នកណាដែលស្តាប់តាមសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ដើរក្នុងផ្លូវនៃជីវិតហើយ តែអ្នកណាដែលមិនព្រមទទួលសេចក្ដីបន្ទោស នោះហៅថាវង្វេងវិញ។
បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ព្រះអង្គ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេដោយអំណរ។
៙ ព្រះអង្គប្រកបដោយភាពរុងរឿង ហើយប្រសើរខ្ពង់ខ្ពស់ លើលជាងភ្នំរំពាទាំងប៉ុន្មាន ។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
ពាក្យសម្ដីពីរោះ នោះធៀបដូចជាសំណុំឃ្មុំ ក៏ផ្អែមដល់ព្រលឹង ហើយជាថ្នាំផ្សះដល់ឆ្អឹងផង។
ទុកឲ្យគេជេរប្រទេចចុះ តែព្រះអង្គវិញនឹងប្រទានពរ! កាលណាគេងើបឡើង គេនឹងត្រូវខ្មាស តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ទោះបើសេចក្ដីសម្អប់របស់គេបានគ្របបាំង ដោយពុតមាយាក៏ដោយ គង់តែសេចក្ដីអាក្រក់របស់គេ នឹងសម្ដែងចេញឲ្យច្បាស់ នៅចំពោះមុខពួកជំនុំ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
សេចក្ដីឆ្មើងឆ្មៃនាំមុខសេចក្ដីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ ការដែលមានចិត្តសុភាព ជាមួយពួកមនុស្សរាបទាប នោះវិសេសជាងការចែករបឹប ជាមួយមនុស្សអួតអាង។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។