១ កូរិនថូស 5:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 តែអ្នករាល់គ្នានៅតែមានឫកធំ! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខ ហើយដកជនដែលប្រព្រឹត្តការនោះ ចេញពីចំណោមអ្នករាល់គ្នាទេឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ប៉ុណ្ណឹងហើយ អ្នករាល់គ្នានៅតែអួតបំប៉ោងទៀត! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខវិញ ហើយឲ្យអ្នកដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ? សូមមើលជំពូកKhmer Christian Bible2 ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ សូមមើលជំពូកអាល់គីតាប2 ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្ដអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ សូមមើលជំពូក |
ហើយដោយព្រោះអ្នកមានចិត្តទន់ បានបន្ទាបខ្លួននៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលបានឮសេចក្ដីដែលយើងបានថ្លែងទំនាយទាស់នឹងទីនេះ ហើយទាស់នឹងបណ្ដាជនដែលនៅក្រុងនេះថា គេនឹងត្រូវសាបសូន្យ ហើយត្រូវត្រឡប់ជាបណ្ដាសា ហើយដោយព្រោះអ្នកបានហែកសម្លៀកបំពាក់ ព្រមទាំងយំនៅមុខយើងដូច្នេះ នោះព្រះយេហូវ៉ាមានព្រះបន្ទូលថា យើងបានឮហើយ។
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។