បងប្អូនអើយ ពេលខ្លះអារម្មណ៍ខឹងក៏កើតឡើងដែរ តែត្រូវចាំថា មារវាចូលចិត្តប្រើអារម្មណ៍នេះមកល្បួងយើងឲ្យធ្វើបាបព្រះ។ បើយើងបណ្ដោយឲ្យខឹងគ្របសង្កត់យើង ផលវិបាកមិនខានមកដល់ទេ។ ទោះបីព្រះអង្គទ្រង់ក៏ធ្លាប់ខឹងនឹងមនុស្សលោកយើងដែរ តែទ្រង់តែងតែផ្ដល់ឱកាសឲ្យយើងប្រែចិត្ត ហើយត្រឡប់មករកទ្រង់វិញជានិច្ច។
ពេលខឹង មិនត្រឹមតែធ្វើឲ្យបាត់បង់ពរពីព្រះទេ តែវាថែមទាំងធ្វើឲ្យយើងឈឺចាប់ទៀតផង។ ទោះបីជាយើងខឹងដោយមានហេតុផលត្រឹមត្រូវ ឬមិនត្រឹមត្រូវក៏ដោយ គម្ពីរបានប្រាប់យើងនៅក្នុងសៀវភៅអេភេសូរ ៤:២៦-២៧ ថា ខឹងបាន តែកុំឲ្យកំហឹងនាំឲ្យយើងធ្វើបាប។ “បើអ្នករាល់គ្នាខឹង ក៏កុំឲ្យធ្វើបាបដែរ កុំឲ្យថ្ងៃលិច ទាំងអ្នករាល់គ្នានៅខឹង ហើយក៏កុំឲ្យមារបានឱកាសដែរ”។
ពេលឃើញអំពើអយុត្តិធម៌ ឬការប្រមាទព្រះ យើងអាចខឹងបាន តែត្រូវចាំពាក្យព្រះអង្គដែលមានចែងក្នុងសៀវភៅរ៉ូម ១២ ថា “ការសងសឹកជារបស់អញ អញនឹងសងវិញ”។ ដូច្នេះ ចូររក្សាទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដើម្បីឲ្យទ្រង់ជួយគ្រប់គ្រងអារម្មណ៍របស់យើង ហើយឲ្យផលផ្លែនៃព្រះវិញ្ញាណគ្រប់គ្រងចិត្តយើង ដើម្បីពង្រឹងជីវិតខាងក្នុងរបស់យើងឲ្យកាន់តែរឹងមាំ។
៙ ចូររម្ងាប់កំហឹង ហើយបោះបង់ចិត្តក្រេវក្រោធចោលចេញ កុំក្តៅចិត្តឡើយ ដ្បិតចិត្តក្ដៅក្រហាយ នាំឲ្យមនុស្សប្រព្រឹត្តអាក្រក់តែប៉ុណ្ណោះ។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ
អ្នកណាដែលយឺតនឹងខឹង នោះវិសេសជាងអ្នកដែលមានកម្លាំងខ្លាំង ហើយអ្នកណាដែលឈ្នះចិត្តខ្លួន ក៏វិសេសជាងអ្នកដែលឈ្នះ យកបានទីក្រុងទៅទៀត។
តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។
កុំមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូង របស់មនុស្សល្ងីល្ងើទេ។
៙ ព្រះយេហូវ៉ាប្រកប ដោយព្រះហឫទ័យប្រណីសន្ដោស និងអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយពោរពេញដោយ ព្រះហឫទ័យសប្បុរស។
មនុស្សគំរោះគំរើយ រមែងបណ្ដាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរម្ងាប់សេចក្ដីជម្លោះវិញ។
ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរកាអ៊ីនថា៖ «ហេតុអ្វីបានជាអ្នកខឹង? ហេតុអ្វីបានជាអ្នកធ្វើទឹកមុខក្រញូវដូច្នេះ? ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
ព្រះយេហូវ៉ាយាងកាត់នៅមុខលោក ហើយប្រកាសថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះប្រកបដោយព្រះហឫទ័យមេត្តាករុណា ប្រណីសន្តោស ព្រះអង្គយឺតនឹងខ្ញាល់ មានព្រះហឫទ័យសប្បុរស ហើយស្មោះត្រង់ជានិច្ច។
សតិបញ្ញារបស់មនុស្សនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
ពួកល្ងីល្ងើសម្ដែងចេញ អស់ទាំងកំហឹងរបស់ខ្លួន តែមនុស្សមានប្រាជ្ញាគេទប់ចិត្ត ហើយរម្ងាប់ចេញវិញ។
ចូរដកអស់ទាំងសេចក្តីជូរចត់ ចិត្តក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
"ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ព្រះអង្គអត់ទោសសេចក្ដីទុច្ចរិត និងអំពើរំលង តែមិនរាប់មនុស្សមានទោស ទុកជាគ្មានទោសឡើយ គឺព្រះអង្គដាក់ទោសអំពើទុច្ចរិតរបស់ឪពុកដល់កូនចៅ រហូតដល់បីបួនជំនាន់ផង"។
នៅត្រង់ភ្នំហោរែបក៏ដែរ អ្នករាល់គ្នាបានបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ហើយព្រះយេហូវ៉ាខ្ញាល់នឹងអ្នករាល់គ្នាជាខ្លាំង រហូតដល់ចង់បំផ្លាញអ្នករាល់គ្នាទៀតផង។
ការសងសឹក និងការតបទៅគេវិញ ស្រេចលើយើង ក្នុងកាលដែលជើងរបស់គេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយនៅជិតបង្កើយ ហើយថ្ងៃដែលគេទទួលផលអាក្រក់របស់ខ្លួនមកដល់យ៉ាងរហ័ស។
ប្រសិនបើយើងសំលៀងដាវរបស់យើងដែលភ្លឺចាំង ហើយដៃយើងចាប់កាន់សេចក្ដីយុត្តិធម៌ នោះយើងនឹងសងសឹកបច្ចាមិត្តរបស់យើង ហើយនឹងសងអស់អ្នកដែលស្អប់យើង។
រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។
ព្រះអង្គបានដកសេចក្ដីក្រោធ ទាំងអស់របស់ព្រះអង្គចេញ ព្រះអង្គបានបែរចេញពីសេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គ។
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវ នោះសម្ញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
អ្នកណាដែលមានចិត្តក្រោធខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគេឲ្យរួច នោះអ្នកនឹងត្រូវជួយតទៅទៀត។
អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែ គ្រប់ទាំងមនុស្សល្ងីល្ងើ គេចេះតែរករឿងវិញ។
ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។
កុំចងជាមិត្តនឹងមនុស្សណា ដែលអាសាខឹងឡើយ ក៏កុំឲ្យភប់ប្រសព្វនឹងមនុស្សមួម៉ៅដែរ ក្រែងឯងទម្លាប់តាមអំពើរបស់គេ ហើយគេត្រឡប់ជាអន្ទាក់ដល់ព្រលឹងឯង។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
មនុស្សមួម៉ៅរមែងអុចអាល ឲ្យកើតមានសេចក្ដីទាស់ទែងគ្នា ហើយមនុស្សមានចិត្តក្រោធ នោះរំលងច្បាប់ជាច្រើន។
ដូច្នេះ យើងនឹងធ្វើឲ្យផ្ទៃមេឃញាប់ញ័រ ហើយផែនដីនឹងត្រូវកក្រើករំពើកចេញពីកន្លែងធម្មតា គឺក្នុងគ្រានៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ហើយក្នុងថ្ងៃនៃសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ។
ព្រោះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍ ហើយព្រះអង្គក្រោធចំពោះពលទ័ពទាំងប៉ុន្មានរបស់គេ ព្រះអង្គបំផ្លាញគេអស់រលីង ក៏បានប្រគល់គេទៅឲ្យត្រូវស្លាប់។
ប៉ុន្តែ យើងនឹងផ្អាកសេចក្ដីក្រោធ ដោយយល់ដល់ឈ្មោះយើង និងដោយយល់ដល់សេចក្ដីសរសើររបស់យើង នោះយើងនឹងមិនកាត់អ្នកចេញទេ។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក ព្រះអង្គមានព្រះបន្ទូលថា យើងបានគេចមុខចេញពីអ្នកនៅតែមួយភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែយើងនឹងអាណិតអាសូរដល់អ្នក ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
នេះគឺយើងបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយ នៅជាមួយយើងឡើយ យើងបានជាន់គេដោយសេចក្ដីកំហឹង ហើយឈ្លីគេដោយសេចក្ដីឃោរឃៅរបស់យើង ឈាមគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង សម្លៀកបំពាក់យើងបានត្រូវប្រឡាក់ទាំងអស់ហើយ។
ចូរទៅប្រកាសប្រាប់ពាក្យទាំងនេះទៅទិសខាងជើង ដោយពាក្យថា: ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឱអ៊ីស្រាអែល ជាពួករាថយអើយ ចូរវិលមកវិញចុះ យើងនឹងមិនបំភ័យអ្នក ដោយទឹកមុខយើងទេ ដ្បិតយើងមានសេចក្ដីមេត្តា»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងមិនក្រោធជាដរាបឡើយ»។
ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គធ្វើឲ្យទូលបង្គំសាបសូន្យទៅ។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។
ឱប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីកណ្ដាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា។
ព្រះអង្គនឹងដេញតាមគេដោយសេចក្ដីក្រោធ ហើយបំផ្លាញគេឲ្យសូន្យ ចេញពីក្រោមស្ថានរបស់ព្រះយេហូវ៉ាទៅ។
ឥឡូវនេះ យើងហៀបនឹងចាក់សេចក្ដីក្រោធ របស់យើងទៅលើអ្នក ហើយនឹងសម្រេចសេចក្ដីក្រោធរបស់យើងដល់អ្នក យើងនឹងជំនុំជម្រះអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយនឹងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើម របស់អ្នកទៅលើអ្នកផង។
គឺយ៉ាងនោះ ដែលយើងនឹងសម្រាកសេចក្ដីក្រោធយើងចំពោះអ្នក ហើយសេចក្ដីប្រចណ្ឌរបស់យើង នឹងថយចេញពីចំពោះអ្នកទៅ យើងនឹងនៅស្ងៀម ឥតមានកំហឹងទៀត។
យើងនឹងសម្រេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងទម្លាក់សេចក្ដីសងសឹកទៅលើគេ»។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ កាលណាសាសន៍កុកមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់យើងនឹងឆួលឡើងនៅច្រមុះយើង ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់យើង និងភ្លើងនៃសេចក្ដីក្រោធរបស់យើង ដែលយើងបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល
យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសវិញ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះដ៏ប្រកបដោយករុណា ក៏មានព្រះហឫទ័យអាណិតអាសូរ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។ ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
អ្នកទាំងអស់គ្នាដែលរាបសានៅក្នុងស្រុក ដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកព្រះអង្គ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីរាបសាចុះ ប្រហែលជាឯងរាល់គ្នានឹងបានបិទបាំង នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ចូររង់ចាំយើង គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។ ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍ ដើម្បីប្រជុំអស់ទាំងនគរ ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
ហើយមានសេចក្ដីថ្នាំងថ្នាក់ជាខ្លាំង ចំពោះសាសន៍ទាំងប៉ុន្មានដែលនៅដោយស្ងប់ស្ងាត់ដែរ ដ្បិតពីដើម យើងបានអាក់អន់តែបន្តិចទេ តែគេបានបង្កើនការអាក្រក់នោះច្រើនឡើងៗ»។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
ឱពួកសត្វពស់ ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការកាត់ទោស ឲ្យធ្លាក់នរកដូចម្តេចបាន?
ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។
ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។ ប្រសិនបើមានអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរម្ខាងឲ្យគេទៀតចុះ ហើយប្រសិនបើអ្នកណាយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវតូចរបស់អ្នកឡើយ។
ពេលយ៉ាកុប និងយ៉ូហាន ជាសិស្សរបស់ព្រះអង្គបានឃើញដូច្នោះ ក៏ទូលថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គសព្វព្រះហឫទ័យឲ្យយើងខ្ញុំហៅភ្លើងពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬទេ?» តែព្រះអង្គបែរទៅ ហើយបន្ទោសគេ។
ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!»
ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ
ប៉ុន្ដែ ដោយអ្នកមានចិត្តរឹងរូស ហើយមិនព្រមប្រែចិត្ត នោះអ្នកកំពុងតែប្រមូលសេចក្តីក្រោធ ទុកសម្រាប់ខ្លួននៅថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលព្រះនឹងសម្ដែងការជំនុំជម្រះដ៏សុចរិត។
ដូច្នេះ លើសជាងនេះទៅទៀត បើព្រះបានរាប់យើងជាសុចរិត ដោយសារព្រះលោហិតព្រះអង្គ នោះយើងប្រាកដជាបានរួចពីសេចក្តីក្រោធ ដោយសារព្រះអង្គជាមិនខាន។
មិនត្រូវឲ្យសេចក្តីអាក្រក់ឈ្នះអ្នកឡើយ តែត្រូវឈ្នះសេចក្តីអាក្រក់ ដោយសេចក្តីល្អវិញ។
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។
ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
កុំឲ្យអ្នកណាម្នាក់បញ្ឆាតអ្នករាល់គ្នា ដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតគឺដោយព្រោះសេចក្តីទាំងនេះហើយ ដែលសេចក្តីក្រោធរបស់ព្រះធ្លាក់មកលើអស់អ្នកដែលមិនស្ដាប់បង្គាប់។
ដោយព្រោះអំពើទាំងនោះហើយ បានជាសេចក្តីក្រោធរបស់ព្រះធ្លាក់លើអស់អ្នកដែលមិនស្ដាប់បង្គាប់។ កាលអ្នករាល់គ្នារស់នៅក្នុងចំណោមអ្នកទាំងនោះពីដើម អ្នករាល់គ្នាក៏បានប្រព្រឹត្តអំពើទាំងនោះដែរ។ តែឥឡូវនេះ អ្នករាល់គ្នាត្រូវលះបង់អំពើទាំងអស់នោះចោល គឺកំហឹង ចិត្តក្ដៅក្រហាយ ចិត្តអាក្រក់ ពាក្យជេរប្រមាថ និងពាក្យអពមង្គលចេញពីមាត់អ្នករាល់គ្នាទៅ។
ដ្បិតព្រះមិនបានតម្រូវយើងសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ឲ្យបានទទួលការសង្គ្រោះវិញ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ដ្បិតក្នុងឋានៈជាអ្នកមើលខុសត្រូវរបស់ព្រះ អ្នកអភិបាល ត្រូវតែជាមនុស្សដែលរកកន្លែងបន្ទោសមិនបាន មិនត្រូវមានចិត្តមានះ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ
ហេតុនេះហើយបានជាយើងខឹងនឹងមនុស្សជំនាន់នោះ ហើយថា "ពួកគេចេះតែមានចិត្តវង្វេងជាដរាប គេមិនស្គាល់ផ្លូវរបស់យើងសោះ"។ ដូច្នេះ យើងស្បថទាំងកំហឹងថា "ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាករបស់យើងឡើយ"» ។
ព្រះអង្គកំណត់ «ថ្ងៃនេះ» មួយទៀត ដោយមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌក្រោយមកទៀត ដូចមានសេចក្ដីដកស្រង់រួចមកហើយថា «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮសំឡេងព្រះអង្គ នោះមិនត្រូវតាំងចិត្តរឹងរូសឡើយ»។
ដ្បិតយើងស្គាល់ព្រះអង្គដែលមានព្រះបន្ទូលថា៖ «ការសងសឹកជារបស់យើង យើងនឹងសងដល់គេ» ហើយមួយទៀតថា «ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ» ។ ការដែលធ្លាក់ទៅក្នុងកណ្តាប់ព្រះហស្តរបស់ព្រះដ៏មានព្រះជន្មរស់ នោះគួរឲ្យស្ញែងខ្លាចណាស់។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្តីល្បួងផ្សេងៗ នោះត្រូវរាប់ជាអំណរសព្វគ្រប់វិញ ដ្បិតកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះឡើយ។
ការទាស់ទែង និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា នោះតើមកពីណា? តើមិនមែនមកពីចិត្តស្រើបស្រាល ដែលច្បាំងនៅខាងក្នុងអ្នករាល់គ្នាទេឬ? ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងតម្កើងអ្នករាល់គ្នាឡើង។ បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។ អ្នកដែលបង្កើតក្រឹត្យវិន័យ និងជាចៅក្រម មានតែមួយប៉ុណ្ណោះ គឺជាព្រះដែលអាចសង្គ្រោះ ហើយក៏អាចបំផ្លាញបានដែរ។ រីឯអ្នកវិញ តើអ្នកជាអ្នកណាដែលហ៊ានថ្កោលទោសអ្នកជិតខាងរបស់ខ្លួនដូច្នេះ? ឥឡូវនេះ អ្នកដែលពោលថា៖ «ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅក្រុងណាមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំ ដើម្បីរកស៊ីឲ្យបានចំណេញ» តែអ្នករាល់គ្នាមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។ តើជីវិតរបស់អ្នករាល់គ្នាជាអ្វី? ដ្បិតអ្នករាល់គ្នាជាចំហាយទឹក ដែលឃើញតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគួរតែពោលដូច្នេះវិញថា៖ «បើព្រះអម្ចាស់សព្វព្រះហឫទ័យ នោះយើងនឹងមានជីវិតរស់ ហើយយើងនឹងធ្វើការនេះ ឬធ្វើការនោះ» តែឥឡូវនេះ អ្នករាល់គ្នាបែរជាអួតអាងពីអំនួតរបស់ខ្លួនទៅវិញ។ គ្រប់ទាំងការអួតអាងបែបនេះសុទ្ធតែអាក្រក់ទាំងអស់។ ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។ អ្នករាល់គ្នាប្រាថ្នាចង់បាន តែមិនបានទេ អ្នករាល់គ្នាសម្លាប់គេ អ្នករាល់គ្នាមានចិត្តច្រណែន តែពុំអាចទទួលបានអ្វីឡើយ ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា តែមិនបានអ្វីសោះ ព្រោះអ្នករាល់គ្នាមិនទូលសូម។
ដូច្នេះ ចូរលះបង់អស់ទាំងការអាក្រក់ កិច្ចកល ពុតត្បុត ចិត្តច្រណែន និងពាក្យនិយាយដើមគេទាំងប៉ុន្មានចេញទៅ។
កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។
កុំធ្វើការអាក្រក់ស្នងនឹងការអាក្រក់ ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយ គឺត្រូវឲ្យពរវិញ ដោយដឹងថា ព្រះបានត្រាស់ហៅអ្នករាល់គ្នាឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមត៌ក។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងហើយថា គ្មានឃាតកណាមួយមានជីវិតរស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ។
គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ តែសេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញការភ័យខ្លាចចេញ ដ្បិតការភ័យខ្លាចតែងជាប់មានទោស ហើយអ្នកណាដែលភ័យខ្លាច អ្នកនោះមិនទាន់បានពេញខ្នាតនៅក្នុងសេចក្ដីស្រឡាញ់នៅឡើយទេ។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។
ទេវតានោះក៏លូកកណ្ដៀវទៅលើផែនដី ហើយកាត់ផ្លែទំពាំងបាយជូរនៅលើផែនដី រួចបោះផ្លែទំពាំងបាយជូរនោះទៅក្នុងធុងបញ្ជាន់ផ្លែយ៉ាងធំនៃសេចក្ដីក្រោធរបស់ព្រះ
បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។
បន្ទាប់មក សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន ក៏ឲ្យពែងមាសប្រាំពីរទៅទេវតាទាំងប្រាំពីរ ដែលពែងទាំងនោះពេញទៅដោយសេចក្ដីក្រោធរបស់ព្រះ ដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ
បន្ទាប់មក ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ ប្រាប់ទេវតាទាំងប្រាំពីរថា៖ «ចូរចាក់សេចក្ដីក្រោធរបស់ព្រះ ដែលនៅក្នុងពែងទាំងប្រាំពីរ ទៅលើផែនដីទៅ!»។
ទីក្រុងដ៏ធំនោះ បានបែកចេញជាបីភាគ ឯទីក្រុងរបស់ជាតិសាសន៍នានាទាំងប៉ុន្មានក៏រលំ ហើយព្រះនឹកចាំពីក្រុងបាប៊ីឡូនដ៏ធំ ដើម្បីឲ្យក្រុងនេះផឹកពីពែងស្រានៃសេចក្ដីក្រោធជាខ្លាំងរបស់ព្រះអង្គ។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារអស់ទាំងសាសន៍ ហើយព្រះអង្គនឹងគ្រប់គ្រងគេ ដោយដំបងដែក។ ព្រះអង្គនឹងជាន់ក្នុងធុងឃ្នាបស្រាទំពាំងបាយជូរ ជាសេចក្ដីក្រោធដ៏ខ្លាំងក្លារបស់ព្រះដ៏មានព្រះចេស្តាបំផុត។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
មើល៍! យើងមកជាឆាប់ ទាំងនាំយករង្វាន់មកជាមួយ ដើម្បីចែកឲ្យគ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត។