រៀងរាល់ដើមសប្ដាហ៍ ចង់អោយបងប្អូនទុកលុយមួយចំណែកដែលរកបាន ដូចដែលបានរៀបរាប់ក្នុង ១កូរិនថូស ១៦:២។ កុំរង់ចាំឲ្យដល់ពេលណាមួយទើបសន្សំទាំងអស់គ្នាម្ដង។
លោកប៉ូល ពេលសរសេរលិខិតទៅកាន់អ្នកជឿនៅតាមទីក្រុងនានាក្នុងតំបន់អាស៊ី គាត់បានលើកឡើងពីចំណុចខ្វះខាតក្នុងការរៀបចំរបស់ព្រះវិហារ ហើយក៏បានផ្ដល់ការណែនាំច្បាស់លាស់អំពីរបៀបរស់នៅប្រចាំថ្ងៃផងដែរ។ រឿងថ្វាយ និងលុយកាក់ ក៏ជាប្រធានបទមួយដែលគាត់បានបង្រៀនដែរ។
ក្នុងអេភេសូរ ៥:២ ក៏បានពន្យល់ពីរបៀបដែលព្រះគ្រីស្ទបានថ្វាយខ្លួនជាយញ្ញបូជាដ៏ល្អឥតខ្ចោះសម្រាប់យើង ជាទង្វើដែលយើងរំលឹកឡើងវិញរាល់ពេលដែលយើងថ្វាយ។ អ្នកដែលឲ្យ គឺដូចជាព្រះយេស៊ូវ ដែលបានថ្វាយខ្លួនជាយញ្ញបូជាដោយមិនស្ដាយស្រណោះ។ ការថ្វាយបូជាគឺជាសញ្ញានៃការដឹងគុណចំពោះព្រះជាម្ចាស់ ជាការបង្ហាញចេញពីចិត្តរបស់អ្នកជឿ។
វិវរណៈ ១:៦ រំលឹកយើងថា បូជាចារ្យ ក្នុងចំណោមភារកិច្ចផ្សេងៗ គឺជាអ្នកដែលថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់។ ទោះបីជាមនុស្សមួយចំនួនមិនសូវចូលចិត្តនិយាយពីការថ្វាយក៏ដោយ តែវាជារឿងសំខាន់ដែលត្រូវយល់ដឹងពីពរជ័យដែលមាននៅក្នុងទង្វើនេះ។
ទោះបីជាមនុស្សភាគច្រើនចូលចិត្តទទួលក៏ដោយ ចង់លើកទឹកចិត្តឲ្យបងប្អូនឲ្យដោយសប្បុរស ដោយមិនស្ដាយស្រណោះ ព្រោះព្រះជាម្ចាស់ស្រឡាញ់អ្នកដែលឲ្យដោយចិត្តរីករាយ ហើយទ្រង់ប្រទានពរដល់កិច្ចការនៃដៃរបស់គេ។
លុះព្រឹកឡើង លោកយ៉ាកុបក្រោកពីព្រលឹម ហើយយកថ្មដែលលោកបានកើយនោះ មកដាក់បញ្ឈរឡើងធ្វើជាបង្គោល រួចចាក់ប្រេងពីលើ។ លោកដាក់ឈ្មោះទីនោះថា "បេត-អែល" តែពីដើម គេហៅទីក្រុងនោះថា "លូស"។ ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។ លោកយ៉ាកុបបន់ថា៖ «ប្រសិនបើព្រះទ្រង់គង់ជាមួយខ្ញុំ ហើយរក្សាខ្ញុំតាមផ្លូវដែលដើរទៅនេះ ព្រមទាំងប្រទានអាហារឲ្យខ្ញុំបរិភោគ និងសម្លៀកបំពាក់ផង ដើម្បីឲ្យខ្ញុំបានវិលត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះខ្ញុំនឹងយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្ញុំ ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ ចូរអ្នករាល់គ្នាធ្វើដូចដែលខ្ញុំបានបង្គាប់ដល់ក្រុមជំនុំនានានៅស្រុកកាឡាទីចុះ ប្រសិនបើធីម៉ូថេមកដល់ សូមរាក់ទាក់ទទួល កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ តែត្រូវជួយគាត់ឲ្យបន្តដំណើរដោយសុខសាន្ត ដើម្បីឲ្យគាត់បានមកជួបខ្ញុំ ដ្បិតខ្ញុំ និងពួកបងប្អូនកំពុងរង់ចាំគាត់។ រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។ ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ ត្រូវឲ្យអ្នករាល់គ្នាធ្វើគ្រប់ការទាំងអស់ ដោយសេចក្តីស្រឡាញ់។ បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។ ដូច្នេះ ខ្ញុំសូមដាស់តឿនឲ្យអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះចុះ ព្រមទាំងអស់អ្នកដែលធ្វើការនឿយហត់ រួមជាមួយបងប្អូនទាំងនោះផង។ ខ្ញុំត្រេកអរនឹងការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាតុស និងលោកអ័ខៃកុស ព្រោះអ្នកទាំងនោះបានបំពេញសេចក្ដីដែលអ្នករាល់គ្នាខកខាន ដ្បិតគេបានធ្វើឲ្យវិញ្ញាណខ្ញុំ និងវិញ្ញាណអ្នករាល់គ្នាធូរស្បើយ។ ដូច្នេះ សូមរាប់អានមនុស្សបែបនេះចុះ។ ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។ គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
ផលពីដីមួយភាគក្នុងដប់ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ព្រះអង្គ
អ្នកណាដែលស្មោះត្រង់ក្នុងកិច្ចការតូចបំផុត នោះឈ្មោះថា ស្មោះត្រង់ក្នុងកិច្ចការធំ ហើយអ្នកណាដែលទុច្ចរិតក្នុងកិច្ចការតូចបំផុត នោះក៏ឈ្មោះថាទុច្ចរិតក្នុងកិច្ចការធំដែរ។
ដូច្នេះ បើអ្នករាល់គ្នាមិនស្មោះត្រង់ចំពោះទ្រព្យសម្បត្តិរបស់លោកីយ៍ទេ តើអ្នកណាអាចប្រគល់ទ្រព្យសម្បត្តិដ៏ពិតប្រាកដ ទុកនឹងអ្នករាល់គ្នាបាន? ហើយបើអ្នករាល់គ្នាមិនស្មោះត្រង់នឹងទ្រព្យសម្បត្តិអ្នកដទៃទេ តើអ្នកណានឹងឲ្យអ្វីដាច់ជារបស់អ្នកបាន?
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
នៅក្នុងក្រុងរបស់អ្នក មិនត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង ពីកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ឬតង្វាយលើកចុះឡើងនោះឡើយ ឯតង្វាយទាំងនោះ អ្នកត្រូវបរិភោគនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅត្រង់កន្លែងដែលព្រះអង្គជ្រើសរើសវិញ គឺបរិភោគជាមួយកូនប្រុស កូនស្រី និងបាវប្រុសបាវស្រីអ្នក ព្រមទាំងពួកលេវីដែលរស់នៅទីក្រុងរបស់អ្នក។ ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន
ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។ ត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ ដែលអ្នកញែកពីស្រូវ ពីស្រាទំពាំងបាយជូរ ពីប្រេង និងកូនដំបូងពីហ្វូងគោ ហ្វូងចៀមទាំងប៉ុន្មានរបស់អ្នក នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស សម្រាប់នឹងតាំងព្រះនាមព្រះអង្គ ដើម្បីឲ្យអ្នករៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ។
គ្រប់គ្នាត្រូវថ្វាយតាមដែលខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យ»។
កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកអ៊ីស្រាអែលក៏ថ្វាយតង្វាយជាបរិបូរ គឺជាផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចម្ការទាំងអស់ គេក៏យកមួយភាគក្នុងដប់ពីរបស់ទាំងអស់មកជាបរិបូរដែរ ។
ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។ អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា នៅថ្ងៃមានចលាចល សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប ការពារព្រះករុណា! សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក! សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់
ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។ ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។
ត្រូវឲ្យទៅគាត់ដោយឥតទើសទាល់ ហើយមិនត្រូវមានចិត្តមួហ្មងឡើយ ដ្បិតបើប្រព្រឹត្តដូច្នោះ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងប្រទានពរអ្នក ក្នុងគ្រប់ទាំងកិច្ចការរបស់អ្នក និងក្នុងគ្រប់ទាំងការដែលអ្នកសម្រេចបាន។
តើទូលបង្គំជាអ្វី? ហើយប្រជារាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចថ្វាយតង្វាយយ៉ាងនេះដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីព្រះអង្គ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តរបស់ព្រះអង្គ ថ្វាយដល់ទ្រង់វិញ។
ចូរឲ្យទៅគេ នោះគេនឹងឲ្យមកអ្នកដែរ គេនឹងវាល់ឲ្យអ្នកយ៉ាងល្អ ទាំងញាត់ ទាំងរលាក់ ហើយដាក់ឲ្យហៀរ និងយកមកដាក់បំពេញចិត្តអ្នកផង ដ្បិតគេនឹងវាល់ឲ្យអ្នក តាមរង្វាល់ណាដែលអ្នកវាល់ឲ្យគេ»។
មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។
គឺត្រូវយកតង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយព្រះយេហូវ៉ា ត្រូវឲ្យអ្នកណាដែលថ្វាយស្ម័គ្រពីចិត្ត យកតង្វាយនេះមកថ្វាយព្រះយេហូវ៉ា គឺមាស ប្រាក់ លង្ហិន
ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្ត ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ព្រះយេស៊ូវទតឃើញពួកអ្នកមានកំពុងដាក់ប្រាក់តង្វាយក្នុងហិបតង្វាយ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។ ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។ ដូច្នេះ ចូរចងចាំក្នុងចិត្តថា អ្នករាល់គ្នាមិនចាំបាច់គិតជាមុន អំពីពាក្យដែលត្រូវឆ្លើយការពារខ្លួននោះឡើយ ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។ ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយគេនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរ។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ អ្នករាល់គ្នានឹងបានជីវិតគង់នៅ ដោយមានចិត្តខ្ជាប់ខ្ជួន»។ ព្រះអង្គក៏ទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ ដាក់ថ្វាយតែពីរស្លឹងគត់។ «ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។ គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។ ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។ នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។ «គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀប ទៅគេថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងនោះចុះ! ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រី្តមេម៉ាយក្រីក្រនេះបានដាក់ច្រើនជាងគេទាំងអស់ កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ។ ការនោះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា ព្រះរាជ្យរបស់ព្រះនៅជិតបង្កើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក។ ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។ «ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។ ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។ ប្រជាជនទាំងអស់នាំគ្នាក្រោកពីព្រលឹម មកស្តាប់ព្រះអង្គនៅក្នុងព្រះវិហារ។ ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
គឺរាល់ថ្ងៃទីមួយក្នុងសប្ដាហ៍ ចូរអ្នករាល់គ្នាសន្សំទុកដោយឡែករៀងខ្លួន តាមអ្វីៗដែលព្រះបានចម្រើនឲ្យ កុំចាំពេលខ្ញុំមកដល់ ទើបរៃអង្គាសនោះឡើយ។
ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះអង្គទទួល ហើយសព្វព្រះហឫទ័យដែរ។
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
អ្នកណាដែលមានចិត្តទូលាយ ហើយឲ្យគេខ្ចី អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃ ជាអ្នកដែលធ្វើកិច្ចការរបស់ខ្លួនដោយយុត្តិធម៌។
ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យបានជាស្អាត ហើយដេញអារក្សឲ្យចេញពីមនុស្ស។ អ្នករាល់គ្នាទទួលមកដោយឥតបង់ថ្លៃ ត្រូវឲ្យដោយឥតបង់ថ្លៃដែរ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។
៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា ចំពោះអស់ទាំងព្រះគុណ ដែលទ្រង់បានផ្តល់មកខ្ញុំ? ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់ឲ្យបានគ្រប់លក្ខណ៍ ចូរទៅលក់ទ្រព្យសម្បត្តិរបស់អ្នក ហើយយកលុយទៅចែកឲ្យអ្នកក្រទៅ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចហើយមកតាមខ្ញុំ»។
មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
ត្រូវឲ្យគេប្រព្រឹត្តអំពើល្អ ធ្វើជាអ្នកមានខាងការល្អ ជាមនុស្សមានចិត្តសទ្ធា ហើយប្រុងប្រៀបនឹងចែករំលែកផង។
ចូរថ្វាយយញ្ញបូជា ជាការអរព្រះគុណដល់ព្រះ ហើយត្រូវលាបំណន់ ដែលអ្នកបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង។ នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។
ព្រះអង្គរកយុត្តិធម៌ឲ្យពួកអ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន។ ព្រះយេហូវ៉ាដោះលែងអ្នកជាប់ឃុំឃាំង
ដ្បិតអ្នករាល់គ្នាបានស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងហើយថា ទោះជាព្រះអង្គមានសម្បត្តិស្ដុកស្តមក៏ដោយ តែព្រះអង្គបានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រឡប់ជាមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ។
«កាលណាអ្នកបានចូលទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកជាមត៌ក រួចបានតាំងទីលំនៅក្នុងស្រុកនោះហើយ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ មើល៍ ទូលបង្គំបាននាំយកផលដំបូងពីដីដែលព្រះអង្គបានប្រទានមកទូលបង្គំហើយ"។ ត្រូវដាក់តង្វាយនោះចុះ នៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក រួចក្រាបថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នក។ បន្ទាប់មក ត្រូវជប់លៀងដោយគ្រប់ទាំងរបស់ល្អ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានដល់អ្នក និងគ្រួសាររបស់អ្នក ជាមួយពួកលេវី និងពួកអ្នកប្រទេសក្រៅដែលនៅជាមួយអ្នក។ កាលណាអ្នកបានថ្វាយមួយភាគក្នុងដប់ ពីផលរបស់អ្នកទាំងប៉ុន្មាន នៅឆ្នាំទីបី គឺជាឆ្នាំដែលត្រូវថ្វាយមួយភាគក្នុងដប់នោះរួចហើយ នោះត្រូវចែកឲ្យពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ ដើម្បីឲ្យអ្នកទាំងនោះបានបរិភោគឆ្អែតបរិបូរ នៅក្នុងក្រុងរបស់អ្នក ពេលនោះ ត្រូវនិយាយនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នកថា "ទូលបង្គំបាននាំយកតង្វាយទាំងអស់ ចេញពីផ្ទះទូលបង្គំមក ហើយបានចែកដល់ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយ តាមបទបញ្ជាទាំងប៉ុន្មានដែលព្រះអង្គបានបង្គាប់មកទូលបង្គំហើយ។ ទូលបង្គំមិនបានរំលងបទបញ្ជាណាមួយរបស់ព្រះអង្គឡើយ ក៏មិនបានភ្លេចដែរ។ ទូលបង្គំមិនបានទទួលទានតង្វាយមួយភាគក្នុងដប់ ក្នុងកាលកំពុងកាន់ទុក្ខឡើយ ក៏មិនបានយកទៅណានៅពេលទូលបង្គំមានសៅហ្មង ឬយកអ្វីមួយឲ្យទៅគេពេលមានមនុស្សស្លាប់ដែរ។ ទូលបង្គំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ ហើយបានធ្វើតាមអស់ទាំងសេចក្ដីដែលព្រះអង្គបានបង្គាប់មកទូលបង្គំ។ សូមព្រះអង្គទតមកពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គនៅស្ថានសួគ៌ ហើយប្រទានពរដល់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ និងដីដែលព្រះអង្គបានប្រទានមកយើងខ្ញុំ គឺជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់យើងខ្ញុំហើយ"»។ «នៅថ្ងៃនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក បង្គាប់ឲ្យអ្នកប្រតិបត្តិតាមច្បាប់ និងបញ្ញត្តិទាំងនេះ។ ដូច្នេះ ត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាម ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នកចុះ។ នៅថ្ងៃនេះ អ្នកបានប្រកាសថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ហើយថា អ្នកនឹងដើរតាមផ្លូវរបស់ព្រះអង្គ ព្រមទាំងកាន់តាមអស់ទាំងបញ្ញត្តិ ច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ក៏នឹងស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះអង្គទៀតផង។ ព្រះយេហូវ៉ាក៏បានប្រកាសនៅថ្ងៃនេះថា អ្នកជាប្រជារាស្ត្ររបស់ព្រះអង្គ ដូចព្រះអង្គបានសន្យានឹងអ្នក ព្រមទាំងប្រាប់ឲ្យអ្នកកាន់តាមអស់ទាំងបទបញ្ជារបស់ព្រះអង្គ ហើយឲ្យបានលើកអ្នកឡើងជាខ្ពស់ ដោយមានកិត្ដិយស កេរ្តិ៍ឈ្មោះ ខ្ពស់លើសអស់ទាំងសាសន៍ដែលព្រះអង្គបានបង្កើតមក ដើម្បីឲ្យអ្នកបានធ្វើជាប្រជារាស្ត្របរិសុទ្ធដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដូចព្រះអង្គបានសន្យាស្រាប់»។ នោះត្រូវយកផលដំបូងគ្រប់មុខទាំងអស់ ដែលកើតពីដី ដែលអ្នកប្រមូលពីស្រែចម្ការ ជាផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រទានឲ្យអ្នក រួចដាក់ក្នុងកញ្ជើមួយ នាំយកទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គ។
ហើយមកជម្រាបលោកម៉ូសេថា៖ «ប្រជាជនចេះតែយកតង្វាយមកថ្វាយ ច្រើនលើសពីសេចក្ដីត្រូវការសម្រាប់ធ្វើការងារដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យពួកយើងធ្វើហើយ»។
ចូរលក់របស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន ហើយចែកទានចុះ ចូរធ្វើថង់ដែលមិនចេះចាស់ សម្រាប់ខ្លួន ជាទ្រព្យដែលមិនចេះអស់ នៅឯស្ថានសួគ៌វិញ ជាស្ថានដែលគ្មានចោរចូលទៅជិត ឬកន្លាតស៊ីបំផ្លាញឡើយ។ ព្រោះសម្បត្តិទ្រព្យអ្នកនៅកន្លែងណា ចិត្តអ្នកក៏នឹងស្ថិតនៅកន្លែងនោះដែរ»។
ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត? ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។ ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ដូច្នេះ កុំខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ដ្បិតថ្ងៃស្អែកនឹងមានរឿងខ្វល់ខ្វាយរបស់ថ្ងៃនោះ។ រឿងរបស់ថ្ងៃណា ល្មមសម្រាប់ថ្ងៃនោះហើយ»។ ដើម្បីឲ្យការធ្វើទានរបស់អ្នកបានស្ងាត់កំបាំង ហើយព្រះវរបិតារបស់អ្នក ដែលទ្រង់ទតឃើញក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក[នៅទីប្រចក្សច្បាស់]»។
បើមានទ្រព្យតិច ហើយមានសេចក្ដីសុចរិត នោះវិសេសជាងមានកម្រៃច្រើន តែមានអំពើទុច្ចរិតវិញ។
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។
ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
អ្នកណាដែលមើលគេដោយចិត្តល្អ នឹងបានពរ ដ្បិតអ្នកនោះរមែងចែកអាហារខ្លួន ដល់មនុស្សទាល់ក្រ។
ព្រះយេហូវ៉ាជាព្រះ ព្រះអង្គបានប្រទានពន្លឺបំភ្លឺយើង ចូរចងយញ្ញបូជាភ្ជាប់នឹងស្នែងអាសនា ដោយខ្សែចុះ!
ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
មនុស្សអាក្រក់ខ្ចីគេ តែមិនសងវិញឡើយ ឯមនុស្សសុចរិតវិញ មានចិត្តសទ្ធា ហើយចេះឲ្យទៅអ្នកដទៃ
កាលណាឯងមានលទ្ធភាពអាចនឹងធ្វើបាន នោះមិនត្រូវបដិសេធនឹងអ្នក ដែលត្រូវការជំនួយពីឯងឡើយ។
ស្អែកឡើងកាលគាត់រៀបនឹងចេញទៅ នោះក៏យកប្រាក់ពីរដេណារី ហុចដល់ម្ចាស់ផ្ទះនោះ ដោយប្រាប់ថា "ចូរថែរក្សាអ្នកនេះផង ហើយបើអ្នកចំណាយលើសពីនេះ ពេលខ្ញុំមកវិញ ខ្ញុំនឹងសងអ្នក"។
ពួកលោកគ្រាន់តែផ្តាំឲ្យយើងនឹកចាំពីអ្នកក្រ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងធ្វើស្រាប់ហើយ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។
អស់អ្នកដែលសាបព្រោះទាំងស្រក់ទឹកភ្នែក គេនឹងច្រូតបានវិញទាំងសម្រែកអរសប្បាយ!
ដ្បិតព្រះអង្គដែលសងសឹកអ្នកសម្លាប់គេ ព្រះអង្គនឹកចាំពីអ្នកទាំងនោះ ព្រះអង្គមិនភ្លេចសម្រែក របស់មនុស្សរងទុក្ខឡើយ។
ដូច្នេះ ជាដំបូងខ្ញុំសូមដាស់តឿនថា ចូរទូលសូម អធិស្ឋាន ទូលអង្វរ ហើយពោលពាក្យអរព្រះគុណសម្រាប់មនុស្សទាំងអស់
ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែអាប៊ីប នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុងប្រាំពីរថ្ងៃ ដូចយើងបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ។ មិនត្រូវចូលមកចំពោះយើងដោយដៃទទេឡើយ។
យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
មានពរហើយ អ្នកណាដែលយកចិត្តទុកដាក់ នឹងមនុស្សក្រីក្រ ដ្បិតនៅថ្ងៃអាក្រក់ ព្រះយេហូវ៉ានឹងរំដោះអ្នកនោះ។
អ្នកណាដែលចែកចាយឲ្យដល់ពួកទាល់ក្រ អ្នកនោះនឹងមិនខ្វះខាតឡើយ តែអ្នកណាដែលគេចភ្នែកចេញ នោះនឹងត្រូវពាក្យប្រទេចផ្ដាសាជាច្រើន។
ឯសាខេ ក៏ឈរទូលទ្រង់ថា៖ «មើល៍! ព្រះអម្ចាស់អើយ ទូលបង្គំនឹងចែកទ្រព្យទូលបង្គំពាក់កណ្តាល ឲ្យដល់មនុស្សក្រីក្រ ហើយបើទូលបង្គំបានបំបាត់អ្វីដល់អ្នកណា នោះទូលបង្គំនឹងសងគេមួយជាបួនវិញ»។
អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
សំណូករាប់ដូចជាត្បូងមានតម្លៃ ដល់អ្នកណាដែលមាន ទោះបើជូនទៅខាងណាក៏ដោយ គង់តែសម្រេចការបាន។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។
សូមលើកតម្កើងព្រះអម្ចាស់ ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។
ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់
ដូច្នេះ អ្នករាល់គ្នាបានចម្រើនឡើងក្នុងគ្រប់វិស័យទាំងអស់ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង សេចក្តីខ្នះខ្នែងគ្រប់យ៉ាង និងក្នុងសេចក្តីស្រឡាញ់របស់យើងដល់អ្នករាល់គ្នាជាយ៉ាងណា នោះយើងក៏ចង់ឲ្យអ្នករាល់គ្នាចម្រើនឡើង ក្នុងការប្រមូលជំនួយនេះដូច្នោះដែរ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ទូលបង្គំនឹងថ្វាយយញ្ញបូជា នៃការអរព្រះគុណដល់ព្រះអង្គ ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គវិញ។
មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សម្រាប់ទីបរិសុទ្ធនេះ
នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។
ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ នៅក្រុងយេរូសាឡិម ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។ ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា ដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសម្អប់វិញ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាថ្វាយមួយភាគក្នុងដប់ពីជីរអង្កាម ជីរនាងវង និងម្អម តែអ្នករាល់គ្នាធ្វេសប្រហែសនឹងរឿងដែលសំខាន់ជាងនៅក្នុងក្រឹត្យវិន័យ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងជំនឿ។ សេចក្ដីទាំងនេះហើយដែលអ្នករាល់គ្នាគួរតែបានប្រព្រឹត្ត ហើយក៏មិនត្រូវធ្វេសប្រហែសនឹងសេចក្ដីឯទៀតដែរ។
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
មានមនុស្សដែលចែកផ្សាយទ្រព្យ តែចេះតែចម្រើនកើនឡើង ក៏មានមនុស្សដែលហួងហែងហួសខ្នាត តែគេចេះតែខ្វះខាតវិញ។ មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ ហើយអ្នកណាដែលស្រោចទឹកដល់គេ នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាដឹងហើយថា កាលពីចាប់ផ្តើមប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានក្រុមជំនុំណាបានប្រកបនឹងខ្ញុំ អំពីរឿងប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ។
ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន?
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
អ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះ ចេញទៅទាំងយំ គេនឹងវិលត្រឡប់មកវិញ ទាំងសម្រែកអរសប្បាយ ព្រមទាំងយកកណ្ដាប់មកជាមួយផង។
អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដែលបង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកម្សត់ទុគ៌ត នោះជាអ្នកលើកតម្កើងព្រះអង្គវិញ។
ដូច្នេះ អស់អ្នកដែលមានសេចក្ដីរំជួលក្នុងចិត្ត ជាអ្នកដែលមានវិញ្ញាណបណ្ដាលឲ្យថ្វាយស្ម័គ្រពីចិត្ត ក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ការធ្វើត្រសាលជំនុំ សម្រាប់ការងារក្នុងត្រសាល ហើយសម្រាប់សម្លៀកបំពាក់បរិសុទ្ធ។
ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីអស់ទាំងការអស្ចារ្យ របស់ព្រះអង្គ
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។ គ្រប់គ្នាត្រូវថ្វាយតាមដែលខ្លួនអាចធ្វើទៅបាន គឺតាមព្រះពរដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានឲ្យ»។
ហើយអេបិលក៏យកកូនដំបូងមួយពីហ្វូងសត្វមកថ្វាយ ព្រមទាំងខ្លាញ់របស់វាដែរ។ ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់
ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។
ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ
ចូរថ្វាយសិរីល្អដល់ព្រះយេហូវ៉ា ឲ្យស័ក្ដិសមនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយចូលមកក្នុងទីលាន របស់ព្រះអង្គ!
សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក! សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន របស់ព្រះករុណា ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា របស់ព្រះករុណាផង! –បង្អង់
កូនចៅអ៊ីស្រាអែលទាំងអស់ គឺទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្ដាលឲ្យថ្វាយអ្វីៗសម្រាប់កិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ នោះក៏នាំគ្នាយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។
កាលណាអ្នករាល់គ្នាថ្វាយយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ត្រូវថ្វាយដើម្បីឲ្យព្រះអង្គបានទទួលអ្នក
នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
«ចូរប្រាប់កូនចៅអ៊ីស្រាអែល ឲ្យគេយកតង្វាយមកថ្វាយយើង ត្រូវទទួលតង្វាយដែលថ្វាយដល់យើងនោះ ពីអស់អ្នកណាដែលថ្វាយដោយស្ម័គ្រពីចិត្ត។