Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 36:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​មក​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​តង្វាយ​មក​ថ្វាយ ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ធ្វើ​ការ​ងារ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទៅ​ជំរាប​ម៉ូសេ​ថា បណ្តាជន​គេ​ចេះ​តែ​យក​ដង្វាយ​មក​សំរាប់​ការ​ធ្វើ​នេះ បាន​ច្រើន​ហួស​ប្រមាណ​ពី​អស់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ធ្វើ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ហើយ​នាំ​គ្នា​ទៅ​ជម្រាប​ម៉ូសា​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្តី​ត្រូវ​ការ សម្រាប់​ការ​ងារ ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។

សូមមើលជំពូក ចម្លង




និក្ខមនំ 36:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ ក៏​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ថ្វាយ​ស្តេច និង​យេហូ‌យ៉ា‌ដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សម្រាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​តង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​តង្វាយ​ដុត​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជា‌និច្ច គ្រប់​មួយ​ជីវិត​របស់​យេហូ‌យ៉ា‌ដា។


ដូច្នេះ ប្រជាជន​ក៏​ដោះ​ក្រវិល​មាស​ដែល​នៅ​ត្រចៀក​របស់​ពួក‌គេ យក​ទៅ​ប្រគល់​ឲ្យលោក​អើរ៉ុន។


ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ


នោះ​លោក​ម៉ូសេ​ក៏​បង្គាប់​ឲ្យ​គេ​ទៅ​ប្រកាស​ប្រាប់​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​កុំ​ឲ្យ​អ្នក​ណា ទោះ​ប្រុស ឬ​ស្រី ធ្វើ​អ្វី​ទៀត​សម្រាប់​ជា​តង្វាយ​ដល់​ទី​បរិសុទ្ធ​ឡើយ»។ ដូច្នេះ គេ​ក៏​ឃាត់​មិន​ឲ្យ​ប្រជា‌ជន​យក​មក​ទៀត


មនុស្ស​ទាំង​អស់ គេ​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រក​ប្រយោជន៍​សម្រាប់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម