បងប្អូនអើយ បើចង់ឃើញព្រះហស្តព្រះយេស៊ូវប្រោសឲ្យជាសះស្បើយ ជំហានដំបូងគឺត្រូវជឿលើទ្រង់។
ព្រះចេស្ដានៃព្រះជាម្ចាស់មិនដែលប្រែប្រួលឡើយ ព្រោះទ្រង់គឺដូចគ្នាកាលពីម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត (ម៉ាឡាគី ៣:៦; ហេព្រើរ ១៣:៨)។ ដូច្នេះ យើងអាចទុកចិត្តថា ទ្រង់នៅតែប្រោសឲ្យជាសះស្បើយដដែល។ ឫទ្ធានុភាពនៃការប្រោសឲ្យជាសះស្បើយត្រូវបានបង្កើតឡើងតាមរយៈជំនឿ។ បើបងប្អូនកំពុងឈឺ ហើយចង់បានការប្រោសឲ្យជា ចូរជឿថាបងប្អូននឹងទទួលបាន ហើយរង់ចាំដោយអំណរសិន ព្រោះវានឹងកើតឡើង។ ព្រះយេស៊ូវត្រូវបានប៉ះពាល់ដោយជំនឿ។ នៅពេលបងប្អូនចូលទៅជិតទ្រង់ដោយជំនឿ ឫទ្ធានុភាពនៃការប្រោសឲ្យជានឹងហូរចេញពីទ្រង់មកកាន់បងប្អូន។
ព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ ទ្រង់ជាព្រះវរបិតាដ៏ស្រឡាញ់ដែលមើលថែយើងម្នាក់ៗ។ គោលបំណងរបស់ព្រះជាម្ចាស់គឺការស្តារឡើងវិញ និងការប្រោសឲ្យជារបស់យើង។ គ្រប់ពរជ័យដែលយើងទទួលបានពីព្រះវរបិតាគឺកើតចេញពីជ័យជំនះនៅលើឈើឆ្កាង ដែលរួមបញ្ចូលទាំងការប្រោសឲ្យជាសះស្បើយផងដែរ។
ព្រះជាម្ចាស់បានប្រទានអោយយើងនូវអព្ភូតហេតុដ៏អស្ចារ្យបំផុតដែលយើងអាចជួបប្រទះបាន គឺការសង្គ្រោះព្រលឹងរបស់យើង។ ទោះបីយើងនៅក្នុងរូបកាយ ហើយទទួលរងនូវជំងឺក៏ដោយ ព្រះយេស៊ូវបានប្រោសយើងឲ្យជាសះស្បើយរួចហើយ។ នៅក្នុងព្រះបន្ទូលរបស់ទ្រង់បានបញ្ជាក់ថា ទ្រង់បានដឹកយកជំងឺទាំងអស់របស់យើងនៅលើឈើឆ្កាង។ ដូច្នេះ យើងគ្រាន់តែត្រូវជឿលើទ្រង់ ហើយទទួលយកការប្រោសឲ្យជានោះក្នុងព្រះនាមព្រះយេស៊ូវ។
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជា សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួច ដ្បិតព្រះអង្គជាទីសរសើររបស់ទូលបង្គំ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។
ព្រះអង្គបានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែ យើងរាល់គ្នាបានរាប់ព្រះអង្គទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា។
មើល៍! យើងនឹងនាំសុខភាព និងការប្រោសឲ្យជាដល់ស្រុកនោះ យើងនឹងប្រោសគេ ហើយបង្ហាញសេចក្ដីចម្រុងចម្រើន និងសេចក្ដីសុខសាន្តជាបរិបូរឲ្យគេឃើញ។
ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។
ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។ ៙ ឯខ្ញុំវិញ ខ្ញុំទូលថា «ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមប្រោសព្រលឹងទូលបង្គំឲ្យបានជា ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គហើយ»។
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។
ព្រះយេហូវ៉ានឹងដកអស់ទាំងជំងឺចេញពីអ្នក ហើយព្រះអង្គមិនឲ្យជំងឺដ៏អាក្រក់ទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទដែលអ្នកធ្លាប់ស្គាល់កើតមកលើអ្នកឡើយ គឺនឹងដាក់ជំងឺទាំងនោះទៅលើអស់អ្នកដែលស្អប់អ្នកវិញ។
ពេលព្រះយេស៊ូវបានឃើញស្ត្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖ «នាងអើយ នាងបានរួចពីពិការហើយ»។
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។
ព្រះអង្គប្រោសអ្នកដែលមានចិត្តខ្ទេចខ្ទាំ ឲ្យបានជា ព្រះអង្គរុំរបួសឲ្យគេ។
ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកព្រះអង្គ ហើយព្រះអង្គប្រោសឲ្យទូលបង្គំបានជា។
ឱព្រះអម្ចាស់អើយ គឺដោយសេចក្ដីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្ដីទាំងនេះ ដូច្នេះ សូមព្រះអង្គប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ។ ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយព្រះអង្គហើយ។
ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
«ចូរត្រឡប់ទៅទូលដល់ហេសេគា ជាមេលើប្រជារាស្ត្ររបស់យើងថា "ព្រះយេហូវ៉ា ជាព្រះរបស់ដាវីឌបុព្វបុរសឯង ព្រះអង្គមានព្រះបន្ទូលដូច្នេះ យើងបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែករបស់ឯងហើយ យើងនឹងប្រោសឲ្យឯងបានជា ដល់ថ្ងៃទីបី ឯងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។
នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។
ពេលព្រះអង្គមានព្រះបន្ទូលរួចហើយ ទ្រង់ក៏ស្តោះទៅលើដី ហើយយកទឹកព្រះឱស្ឋធ្វើជាភក់ ទៅលាបភ្នែកមនុស្សខ្វាក់នោះ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅលាងក្នុងស្រះស៊ីឡោមទៅ» (ស៊ីឡោម មានន័យថា ចាត់ឲ្យទៅ)។ ដូច្នេះ គាត់ក៏ទៅលាង ហើយត្រឡប់មកវិញទាំងភ្នែកមើលឃើញ។
ព្រះយេស៊ូវបានបន្ទោសអារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាភ្លាមមួយរំពេច។
គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។ ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត ព្រះអង្គបានចាត់ព្រះបន្ទូលទៅប្រោសគេឲ្យជា ក៏រំដោះឲ្យគេរួចពីសេចក្ដីវិនាស។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា
ព្រះយេហូវ៉ានឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។
យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។ គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។
ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
យើងនឹងប្រោសចិត្តដែលផិតក្បត់របស់គេឲ្យជា យើងនឹងស្រឡាញ់គេដោយស្ម័គ្រពីចិត្ត ដ្បិតកំហឹងរបស់យើង បានបែរចេញពីគេហើយ។
កូនអើយ ចូរប្រុងស្តាប់អស់ទាំងពាក្យរបស់យើង ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដី ដែលយើងពោលទាំងអម្បាលម៉ាន។ កុំឲ្យសេចក្ដីទាំងនោះឃ្លាតបាត់ពីភ្នែកឯងឡើយ ត្រូវឲ្យរក្សាទុកនៅកណ្ដាលដួងចិត្តឯងវិញ។ ដ្បិតសេចក្ដីទាំងនោះ ជាជីវិតដល់អស់អ្នកណាដែលស្វែងរកបាន ក៏ជាសេចក្ដីសុខស្រួល ដល់ខ្លួនប្រាណទាំងមូលផង។
មើល៍ ឥឡូវនេះ គឺយើងនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីយើងឡើយ។ យើងសម្លាប់ ហើយយើងប្រោសឲ្យរស់ យើងធ្វើឲ្យរបួស ហើយយើងប្រោសឲ្យជា គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្ដាប់ដៃយើងបានឡើយ។
មានមហាជនច្រើនកុះករចូលមករកព្រះអង្គនាំទាំងមនុស្សខ្វិន មនុស្សខ្វាក់ មនុស្សពិការ មនុស្សគ និងអ្នកជំងឺផ្សេងទៀតជាច្រើនមកជាមួយ។ គេដាក់អ្នកជំងឺទាំងនោះនៅទៀបព្រះបាទព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។ ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
មនុស្សទាំងអស់ប្រជ្រៀតគ្នាចង់ពាល់ព្រះអង្គ ដ្បិតមានព្រះចេស្តាចេញពីព្រះអង្គ មកប្រោសគេឲ្យជាទាំងអស់គ្នា។
ព្រះយេស៊ូវក៏ឮ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានជា»។
ពីរបៀបដែលព្រះបានចាក់ប្រេងតាំងព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយព្រះចេស្តា ហើយព្រះអង្គបានយាងចុះឡើងធ្វើការល្អ ព្រមទាំងប្រោសអស់អ្នកដែលត្រូវអារក្សសង្កត់សង្កិនឲ្យបានជា ដ្បិតព្រះគង់ជាមួយព្រះអង្គ។
ប្រសិនបើព្រះវិញ្ញាណរបស់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ សណ្ឋិតក្នុងអ្នករាល់គ្នា នោះព្រះអង្គដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ ទ្រង់ក៏នឹងប្រោសរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ ឲ្យមានជីវិត តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលសណ្ឋិតនៅក្នុងអ្នករាល់គ្នានោះដែរ។
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
រួចព្រះអង្គមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរក្រោកឡើងទៅចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។
កាលមហាជនបានដឹង គេក៏ទៅតាមព្រះអង្គ ហើយព្រះអង្គរាក់ទាក់ទទួលគេ ដោយមានព្រះបន្ទូលប្រាប់អំពីព្រះរាជ្យរបស់ព្រះ ទាំងប្រោសអស់អ្នកដែលត្រូវការឲ្យបានជាផង។
ដោយសារជំនឿដល់ព្រះនាមព្រះអង្គ នោះព្រះនាមព្រះអង្គបានធ្វើឲ្យបុរសនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ មានកម្លាំងឡើងវិញ គឺជាជំនឿដល់ព្រះយេស៊ូវនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុង នៅមុខអ្នករាល់គ្នាដូច្នេះ។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
កុំខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។ នោះសេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងការគិត នឹងជួយការពារចិត្តគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ចូរអរសប្បាយជានិច្ច ចូរអធិស្ឋានឥតឈប់ឈរ ចូរអរព្រះគុណក្នុងគ្រប់កាលៈទេសៈទាំងអស់ ដ្បិតព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។ បើយើងដឹងថា ព្រះអង្គស្តាប់យើងក្នុងការអ្វីដែលយើងទូលសូម នោះយើងដឹងថា យើងបានអ្វីដែលយើងបានសូមពីព្រះអង្គនោះហើយ។
ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះនាមព្រះអង្គ។
យើងនឹងឲ្យគេស្កប់ចិត្តដោយអាយុយឺនយូរ ហើយនឹងបង្ហាញឲ្យគេឃើញ ការសង្គ្រោះរបស់យើង»។
៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។
ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។