បងប្អូនអើយ សព្វថ្ងៃនេះមនុស្សច្រើនណាស់ចំណាយពេលវេលាយកចិត្តទុកដាក់លើរូបរាងខាងក្រៅ ចង់ឲ្យខ្លួនឯងមើលទៅស្អាត ប៉ុន្តែភ្លេចគិតពីរូបរាងខាងក្នុង។ កណ្តាលភាពឥតប្រយោជន៍ និងជីវិតដ៏មមាញឹក មនុស្សយើងផ្តោតសំខាន់ទៅលើសម្លៀកបំពាក់ម៉ាកល្បីៗ ឬតាមម៉ូដទាន់សម័យ ដោយទុកអ្វីដែលសំខាន់ពិតប្រាកដចោលមួយឡែក គឺអ្វីដែលនៅក្នុងចិត្តរបស់យើង។
ដូចដែលបានចែងនៅក្នុងព្រះគម្ពីរ អេភេសូរ ៤:២៤ ថា «ចូរស្លៀកពាក់មនុស្សថ្មី ដែលបានបង្កើតឡើងតាមរូបភាពព្រះជាម្ចាស់ ដោយមានសេចក្តីសុចរិត និងសេចក្តីបរិសុទ្ធពិត»។ ព្រះមិនចង់ឲ្យរូបរាងខាងក្រៅរបស់យើងស្អាត ប៉ុន្តែរូបរាងខាងក្នុងរបស់យើងមិនបានយកចិត្តទុកដាក់ទេ។ ទ្រង់មិនចង់ឲ្យយើងស្លៀកពាក់អ្វីដែលមិនបរិសុទ្ធ ឬមិនសក្តិសមនឹងការគោរពបូជាទេ។
ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែហៅអ្នកឲ្យស្លៀកពាក់សេចក្តីបរិសុទ្ធ។ បន្ទាប់ពីទទួលយកព្រះយេស៊ូចូលក្នុងចិត្តហើយ យើងត្រូវខំប្រឹងរក្សាសេចក្តីសង្គ្រោះតាមរយៈសេចក្តីបរិសុទ្ធ ព្រោះបើគ្មានសេចក្តីបរិសុទ្ធទេ យើងមិនអាចឃើញព្រះយេស៊ូបានឡើយ។
ចូរលះបង់ចោលអ្វីៗដែលធ្វើឲ្យប្រឡាក់បំពានជីវិតរបស់យើង អ្វីដែលខុសឆ្គង អ្វីដែលធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធមិនសប្បាយចិត្ត និងអ្វីដែលធ្វើឲ្យយើងឃ្លាតឆ្ងាយពីទ្រង់។ ព្រះមិនចង់ឲ្យជីវិតរបស់យើងវិនាសឡើយ។ ចូររៀបចំជីវិតរបស់អ្នកជាមួយព្រះយេស៊ូឥឡូវនេះ ហើយសូមឲ្យសេចក្តីបរិសុទ្ធជាសម្លៀកបំពាក់ដ៏ល្អបំផុតរបស់អ្នក។
កុំតុបតែងខ្លួនតែខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសម្លៀកបំពាក់ល្អប្រណិតនោះឡើយ តែត្រូវតុបតែងខាងក្នុងជម្រៅចិត្ត ដោយគ្រឿងលម្អដែលមិនចេះពុករលួយនៃវិញ្ញាណសម្លូត និងរម្យទម ដែលមានតម្លៃវិសេសបំផុតនៅចំពោះព្រះវិញ។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីបិទបាំងកាយ។
អ្នកណាដែលឈ្នះ នោះនឹងបានស្លៀកពាក់ស ហើយយើងនឹងមិនលុបឈ្មោះអ្នកនោះចេញពីបញ្ជីជីវិតឡើយ យើងនឹងថ្លែងប្រាប់ពីឈ្មោះអ្នកនោះ នៅចំពោះព្រះវរបិតារបស់យើង និងចំពោះពួកទេវតារបស់ព្រះអង្គដែរ។
សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់កាយ ដោយសេចក្ដីសុចរិត ហើយឲ្យពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ស្រែកហ៊ោដោយអំណរ។
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។
សម្លៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺប្រដាប់បាំងទ្រូងមួយ អេផូឌមួយ អាវវែងមួយ អាវខ្លីប៉ាក់មួយ មួកមួយ និងខ្សែក្រវាត់មួយ។
នាងត្បាញសំពត់ដណ្តប់ខ្លួន សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។
ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់? ចូរពិចារណាមើលពីផ្កាដែលដុះនៅទីវាល វាដុះឡើងយ៉ាងណា វាមិនធ្វើការនឿយហត់ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង ក៏មិនបានតែងកាយដូចជាផ្កាមួយទងនោះផង។ ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ឱមនុស្សមានជំនឿតិចអើយ ប្រសិនបើព្រះតុបតែងស្មៅនៅតាមទីវាល ដែលដុះនៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះចូលទៅក្នុងជើងក្រានដូច្នេះទៅហើយ តើទ្រង់មិនតុបតែងអ្នករាល់គ្នា លើសជាងនេះអម្បាលម៉ានទៅទៀត?
ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។
ប្រសិនបើទទួលបញ្ចាំអាវធំរបស់អ្នកជិតខាង នោះត្រូវប្រគល់ទៅគេវិញមុនថ្ងៃលិច ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។
អ្នករាល់គ្នាត្រូវកាន់តាមអស់ទាំងច្បាប់របស់យើង មិនត្រូវឲ្យសត្វអ្នកជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជពីរយ៉ាងនៅស្រែចម្ការអ្នកដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះពីរយ៉ាងឡើយ។
ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គធំអស្ចារ្យណាស់ ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង និងតេជានុភាព ៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។ ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។
តែបើស្ត្រីទុកសក់វែងវិញ នោះជាសិរីល្អរបស់នាង? ដ្បិតព្រះប្រទានឲ្យនាងមានសក់វែង ទុកដូចជាស្បៃសម្រាប់គ្របបាំង។
នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។
ឯពួកសង្ឃរបស់ក្រុងនេះ យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនៅក្រុងនេះ នឹងស្រែកហ៊ោដោយអំណរ។
គេបានធ្វើអាវខ្លី ត្បាញពីអំបោះខ្លូតទេសយ៉ាងម៉ដ្ត សម្រាប់លោកអើរ៉ុន និងពួកកូនរបស់លោក
ត្រូវពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសម្លៀកបំពាក់បរិសុទ្ធ បានជាត្រូវងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាក្រោយ។
បងប្អូនខ្ញុំអើយ បងប្អូនមានជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ប្រកបដោយសិរីល្អរបស់យើងហើយ មិនត្រូវរើសមុខអ្នកណាឡើយ។ ដ្បិតអ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងមូល តែភ្លាត់ជំពប់នឹងបទណាមួយ នោះក៏ត្រឡប់ជាមានកំហុសនឹងក្រឹត្យវិន័យទាំងមូលហើយ។ ព្រោះព្រះអង្គដែលមានព្រះបន្ទូលថា «កុំប្រព្រឹត្តអំពើផិតក្បត់» ព្រះអង្គក៏មានព្រះបន្ទូលទៀតថា «កុំសម្លាប់មនុស្ស»ដែរ។ ប្រសិនបើអ្នកមិនបានប្រព្រឹត្តអំពើផិតក្បត់ទេ តែបានសម្លាប់មនុស្សវិញ នោះឈ្មោះថា អ្នកបានប្រព្រឹត្តរំលងក្រឹត្យវិន័យហើយ។ ដូច្នេះ ត្រូវនិយាយ និងប្រព្រឹត្តទុកដូចជាអស់អ្នកដែលត្រូវទទួលការជំនុំជម្រះ នៅក្រោមក្រឹត្យវិន័យនៃសេរីភាពចុះ។ ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។ បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។ ប្រសិនបើអ្នករាល់គ្នាមើលទៅអ្នកដែលស្លៀកពាក់ដ៏មានតម្លៃនោះ ហើយពោលថា «សូមអញ្ជើញអង្គុយនៅកន្លែងទីល្អនេះ» តែប្រាប់ទៅអ្នកក្រថា «ចូរឈរនៅទីនោះទៅ» ឬថា «អង្គុយនៅក្បែរជើងខ្ញុំនេះហើយ» នោះតើអ្នករាល់គ្នាមិនបានរាប់អានមនុស្សដោយរើសមុខ ក្នុងចំណោមអ្នករាល់គ្នា ហើយត្រឡប់ជាវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?
នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរកាច់រាង ហើយដើរឲ្យគេឮសូរកណ្ដឹងកងជើង។ ហេតុនេះ ព្រះអម្ចាស់នឹងវាយក្រយៅក្បាល ពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ានឹងសម្រាតកេរខ្មាសគេ។ នៅគ្រានោះ ព្រះអម្ចាស់នឹងដកសេចក្ដីលម្អនៃកងជើង សំណាញ់សក់ កងក ទំហូ កងដៃ ស្បៃ ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា ចិញ្ចៀន និងចិញ្ចៀនតែងច្រមុះ សម្លៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ កញ្ចក់ អាវសារូ មួក និងក្រមារបស់គេ។ នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
ត្រូវធ្វើស្លាកមាសសុទ្ធមួយ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់ ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់ ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយបបូរមាត់រីករាយ
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តចំពោះអ្វីដែលខ្ញុំមាន។ ខ្ញុំធ្លាប់ទ្រាំក្នុងការចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងគ្រប់សារពើទាំងអស់ហើយ។
ដូច្នេះ កុំខ្វល់ខ្វាយថា តើយើងមានអ្វីបរិភោគ មានអ្វីផឹក ឬមានអ្វីស្លៀកពាក់នោះឡើយ ដ្បិតសាសន៍ដទៃទេ ដែលខំស្វះស្វែងរកតែរបស់អស់ទាំងនោះ ឯព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់អស់ទាំងនោះដែរ។
គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ។ សេះចម្បាំង ពពែឈ្មោល និងមហាក្សត្រជាអ្នកដែលគ្មានអ្នកណា ហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។
ប៉ុន្តែ ត្រូវប្រយ័ត្ន ក្រែងសេរីភាពបែបនេះរបស់អ្នករាល់គ្នា បែរជាធ្វើឲ្យអ្នកទន់ខ្សោយជំពប់ដួល។
ប៉ុន្ដែ ប្រសិនបើមានអាហារទទួលទាន និងសម្លៀកបំពាក់ នោះល្មមឲ្យយើងស្កប់ចិត្តហើយ។
លោកអ៊ីស្រាអែលស្រឡាញ់យ៉ូសែបខ្លាំងជាងកូនឯទៀតៗ ព្រោះជាកូនដែលកើតមកនៅពេលលោកមានវ័យចាស់ ហើយលោកបានធ្វើអាវមួយមានពណ៌ច្រើនឲ្យគាត់ពាក់។
៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនចុះទៅតាមគេដែរ។
ចូរងើបភ្នែកឡើងមើលជុំវិញចុះ ពួកទាំងនេះមូលគ្នាចូលមករកអ្នក ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងស្បថនឹងជីវិតយើងថា ប្រាកដជាអ្នកនឹងបានប្រដាប់កាយដោយអ្នកទាំងនោះ ដូចជាប្រពន្ធថ្មោងថ្មីដែលតែងខ្លួនដែរ។
ដ្បិតពីដើម ពួកស្រ្តីបរិសុទ្ធដែលសង្ឃឹមដល់ព្រះ ក៏បានតុបតែងខ្លួនដូច្នោះដែរ ដោយចុះចូលចំពោះប្តីរបស់ខ្លួន
ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ ដូចគ្របដោយអាវ មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។ ពេលព្រះអង្គបន្ទោស ទឹកទាំងនោះក៏រត់ចេញ ពេលមានសូរផ្គររបស់ព្រះអង្គ វាក៏រត់ទៅបាត់។ ភ្នំទាំងឡាយងើបឡើង ហើយជ្រលងភ្នំទាំងប៉ុន្មានក៏ស្រុតចុះ ទៅរកកន្លែងដែលព្រះអង្គបានកំណត់ឲ្យវា។
ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណា ដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសម្អប់វិញ។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
គេបានចែកចាយដោយចិត្តទូលាយ គេបានឲ្យទៅមនុស្សក្រីក្រ សេចក្ដីសុចរិតរបស់គេនៅជាប់ជាដរាប គេនឹងបានខ្ពស់មុខ ទាំងមានកិត្តិយស។
ត្រូវធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។
គេយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ហើយគេនាំគ្នាចាប់ឆ្នោត យកអាវវែងរបស់ទូលបង្គំ ។
កម្លាំងកាយជាសេចក្ដីអំនួតរបស់មនុស្សកំលោះ ហើយសក់ស្កូវជាគ្រឿងលម្អដល់មនុស្សចាស់។
ស្ត្រីមានរូបស្រស់ល្អ ដែលឥតមានគំនិតមារយាទ ប្រៀបដូចជាក្រវិលមាស ដែលពាក់នៅច្រមុះជ្រូក។
«ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬផឹកអ្វីនោះឡើយ ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះដែរ។ តើជីវិតមិនវិសេសជាងម្ហូបអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?
សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។
ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។
យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។
ក៏ចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលម្អជំនួសផេះ ហើយប្រេងនៃអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យព្រះអង្គបានថ្កើងឡើង។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ!
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
ព្រះអង្គនឹងក្រុងអ្នកដោយស្លាបរបស់ព្រះអង្គ ហើយអ្នកនឹងជ្រកនៅក្រោម ចំអេងស្លាបរបស់ព្រះអង្គ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គជាខែល និងជាអាវក្រោះ។
គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។
លោកឲ្យសម្លៀកបំពាក់មួយបន្លាស់ដល់បងៗគ្រប់គ្នា តែលោកបានឲ្យប្រាក់បីរយដួង និងសម្លៀកបំពាក់ប្រាំបន្លាស់ដល់បេនយ៉ាមីន។
ឯងកុំចូលក្នុងពួកអ្នកដែលចាប់ដៃគ្នា ឬជាមួយមនុស្សដែលធានាបំណុលឲ្យគេឡើយ។ បើឯងគ្មានអ្វីនឹងសងគេ នោះចង់ឲ្យគេមកកន្ត្រាក់យកគ្រែ ពីក្រោមឯងទៅធ្វើអី។
គឺធៀបដូចជាប្រេងដ៏វិសេសដែលចាក់លើក្បាល ក៏ហូរចុះមកដល់ពុកចង្កា គឺជាពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅដល់ជាយអាវរបស់លោកផង!
អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។
ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។ ប៉ុន្ដែ ទូលបង្គំបានរម្ងាប់ចិត្ត ហើយធ្វើឲ្យព្រលឹងទូលបង្គំស្ងប់ ដូចកូនក្មេងដែលនៅជាប់នឹងទ្រូងម្តាយ គឺព្រលឹងនៅក្នុងខ្លួនទូលបង្គំ ដូចកូនក្មេងដែលបៅឆ្អែតស្កប់ស្កល់ ។
ផ្ទុយទៅវិញ អវយវៈណានៅក្នុងរូបកាយ ដែលមើលទៅដូចជាខ្សោយជាងគេ នោះយើងត្រូវការជាចាំបាច់
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
នឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចងជំនួសខ្សែក្រវាត់ ក្បាលតម្ពែកជំនួសសក់សំអាង សំពត់ធ្មៃជំនួសសំពត់ល្បើក ស្នាមអាម៉ាស់ជំនួសរូបសម្ផស្ស។ ពួកប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់អ្នក នឹងស្លាប់ក្នុងចម្បាំង។
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ
បើមានតែបាយក្រៀមមួយដុំ ដែលបរិភោគដោយសេចក្ដីសុខ វិសេសជាងមានផ្ទះពេញដោយការជប់លៀង តែមានសេចក្ដីទាស់ទែងគ្នាវិញ។
កុំឲ្យធ្វើអ្វី ដោយប្រកួតប្រជែង ឬដោយអំនួតឥតប្រយោជន៍ឡើយ តែចូរដាក់ខ្លួន ហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញ។ ដ្បិតគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយសារតែការងាររបស់ព្រះគ្រីស្ទ គាត់បានប្រថុយជីវិត ដើម្បីជួយខ្ញុំជំនួសអ្នករាល់គ្នាដែលមិនអាចមកជួយបាន។ កុំឲ្យម្នាក់ៗស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃផង។
តែស្ត្រីមេម៉ាយណាដែលគិតតែពីស្រើបស្រាល ទោះបើនៅរស់ក៏ដោយ ក៏ឈ្មោះថាស្លាប់ដែរ។
មនុស្សក្រគេតែងស្អប់ខ្ពើម សូម្បីតែអ្នកជិតខាងខ្លួន តែអ្នកមានវិញ គេមានមិត្តសម្លាញ់ច្រើនណាស់។ អ្នកណាដែលមើលងាយដល់អ្នកជិតខាង ឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តា ដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី
ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។
ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ព្រះអង្គនឹងតបស្នងសងគុណអ្នកនោះវិញ។
ព្រះអង្គបានលើកតម្កើងដៃស្តាំបច្ចាមិត្ត របស់ព្រះរាជា ក៏បានឲ្យខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះរាជាត្រេកអរ។
កាលយើងនៅអាក្រាត អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់យើង កាលយើងឈឺ អ្នករាល់គ្នាបានមកសួរសុខទុក្ខយើង ហើយកាលយើងជាប់គុក អ្នករាល់គ្នាក៏បានមកសួរសុខទុក្ខយើងដែរ"។
ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ ព្រះអង្គបោះទឹកកករបស់ព្រះអង្គមកជាដុំៗ តើអ្នកណាអាចទ្រាំនឹងធាតុអាកាសត្រជាក់ របស់ព្រះអង្គបាន? ព្រះអង្គចាត់ព្រះបន្ទូលទៅ ហើយទាំងអស់ក៏រំលាយទៅ ព្រះអង្គធ្វើឲ្យខ្យល់របស់ព្រះអង្គបកមក ហើយទឹកនោះក៏ហូរ។