Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

105 ខគម្ពីរសម្រាប់ជូនពរអាហារ

105 ខគម្ពីរសម្រាប់ជូនពរអាហារ

ចូរយើងអរគុណព្រះជាម្ចាស់ជានិច្ច! ការអធិស្ឋានប្រសិទ្ធពរជ័យមុនពេលទទួលទានអាហារ គឺជាវិធីដ៏ល្អមួយដើម្បីថ្លែងអំណរគុណចំពោះព្រះអង្គ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនៅពេលឃើញកូនៗរបស់ទ្រង់បង្ហាញការដឹងគុណ។

ពេលនឹកឃើញថា ព្រះអង្គជាអ្នកផ្គត់ផ្គង់យើងជារៀងរាល់ថ្ងៃ សូមកុំភ្លេចនឹកដល់អ្នកដែលមិនមានដូចយើង។ ការអធិស្ឋានប្រសិទ្ធពរជ័យអាហារ និងអធិស្ឋានឲ្យអ្នកដែលខ្វះខាត គឺជាការបើកទ្វារឲ្យព្រះពរកាន់តែបរិបូរណ៍ក្នុងផ្ទះរបស់យើង។

ដូចដែលបានចែងក្នុងព្រះគម្ពីរថា «ដ្បិតទ្រង់នឹងប្រទានសម្បត្តិគ្រប់បែបយ៉ាងដល់អ្នករាល់គ្នា ឲ្យមានចិត្តសប្បុរសជានិច្ច ដើម្បីឲ្យមានការអរព្រះគុណដល់ព្រះជាម្ចាស់ ដោយសារសេចក្ដីសប្បុរសរបស់យើង» (២កូរិនថូស ៩:១១)។ ជាការពិតណាស់ ការប្រទានពរ និងការទទួលពរ ពិតជារឿងដ៏អស្ចារ្យមែន!


និក្ខមនំ 23:25

អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:31

ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 14:19

បន្ទាប់​មក ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​នៅ​លើ​ស្មៅ។ ព្រះ‌អង្គ​យក​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​នោះ​មក ហើយ​ងើប​ព្រះ‌ភក្ត្រ​ទៅ​ស្ថាន‌សួគ៌​អរ​ព្រះ‌គុណ រួច​កាច់​នំប៉័ង​ឲ្យ​ទៅ​ពួក​សិស្ស ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដា‌ជន។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 27:35

កាល​លោក​មាន​ប្រសាន៍​ដូច្នេះ​រួច​ហើយ លោកក៏​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះនៅ​មុខ​គេ​ទាំង​អស់​គ្នា រួចក៏​កាច់​បរិ‌ភោគ​ទៅ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 10:15

ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 8:10

អ្នក​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទានឲ្យ​អ្នក។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:29

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍! យើង​ឲ្យ​គ្រប់​ទាំង​តិណ‌ជាតិ​ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​លើ​ផែន‌ដី និង​គ្រប់​ទាំង​រុក្ខ‌ជាតិ​ទាំង‌ឡាយ​ដែល​មាន​ផ្លែ ហើយ​មាន​គ្រាប់​បន្ត​ពូជ ទុក​ជា​អាហារ​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 6:51

ខ្ញុំ​ជា​នំបុ័ង​ជីវិត ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក បើ​អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:103

ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 26:26

កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:9

ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:17

ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
លូកា 9:17

គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:4-5

ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល​របស់ព្រះ និង​សេចក្ដី​អធិស្ឋាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:25

ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:14-15

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:1-5

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។ តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។ ៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច! អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:11

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:15-16

ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
លូកា 9:16

ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:36

ទ្រង់​ក៏​យក​នំបុ័ង​ប្រាំ​ពីរ​ដុំ និង​ត្រី​ទាំង​នោះ​មក អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្តា‌ជន។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 16:4

បន្ទាប់​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ហើយ​រាល់​ថ្ងៃ ប្រជា‌ជន​ត្រូវ​ចេញ​ទៅ​រើស​ឲ្យ​ល្មម​សម្រាប់​តែ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​យើង​បាន​ល្បង‌ល​គេ​មើល ប្រយោជន៍​ឲ្យ​ដឹង​ថា តើ​គេ​នឹង​គោរព​តាម​ច្បាប់​របស់​យើងឬ​ទេ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:6

អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 11:15

ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ស្មៅ​នៅ​ទី​វាល សម្រាប់​ហ្វូង​សត្វអ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:8

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:25

ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:1

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 22:26

មនុស្ស​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:24-25

ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ ។ គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:9

យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:14

តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:12

ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:12

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:24

នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 26:26-28

កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ឲ្យ​ពួក​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:17

ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សម្អប់​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:10-11

ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណា នោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។

ជំពូក    |  កំណែ ចម្លង
លូកា 12:24

ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:8-9

ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ដល់​មនុស្ស​ជាតិ។ ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:32

ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:1

ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ទូល‌បង្គំ​នឹង​និទាន​ពី​អស់​ទាំង​ការ​អស្ចារ្យ របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:1

ហាលេលូយ៉ា ! ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:14

មើល៍ ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 16:34

ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:1

ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:1

ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិតព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:7

ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:7

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:1-3

ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:19

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 113:7-8

ព្រះ‌អង្គ​លើក​មនុស្ស​ក្រីក្រ​ឡើង​ចេញ​ពី​ធូលី​ដី ហើយ​មនុស្ស​កម្សត់​ទុគ៌ត​ចេញ​ពី​គំនរ​សំរាម ដើម្បី​តាំង​ឲ្យ​គេ​អង្គុយ​ជា​មួយ​ពួក​អ្នក​ធំ គឺ​ជា​មួយ​ពួក​អ្នក​ធំ​នៃប្រជា‌រាស្ត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 58:10

ហើយ​បើ​អ្នក​ផ្តល់​សេចក្ដី​សប្បុរស ដល់​មនុស្ស​ស្រេក​ឃ្លាន ទាំង​ចម្អែត​ចិត្ត​នៃ​អ្នក​ដែល​មាន​ទុក្ខ​វេទនា នោះ​ពន្លឺ​របស់​អ្នក​នឹង​ភ្លឺ​ឡើង​ក្នុង​ទី​ងងឹត ហើយ​សេចក្ដី​ងងឹត​របស់​អ្នក​នឹង​បាន​ភ្លឺ ដូច​ជា​វេលា​ថ្ងៃ​ត្រង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:19

ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 26:11

ប​ន្ទាប់​មក ត្រូវ​ជប់​លៀង​ដោយ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក ជាមួយ​ពួក​លេវី និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា‌មួយ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:1

នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:5

៙ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មាន​ព្រះ របស់​យ៉ាកុប​ជា​ជំនួយ​របស់​ខ្លួន ជា​អ្នក​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ខ្លួន

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:27

អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្ដាសា​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:17

៙ សូម​ប្រទាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​គុណ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ហើយ​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 9:3

បណ្ដា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​អ្នក។ យើង​ឲ្យ​អ្វីៗ​ដល់​អ្នករាល់​គ្នា ដូច​យើង​បាន​ឲ្យ​ជា​តិណ‌ជាតិ​ទាំង​ឡាយ​ដល់​អ្នក​រាល់​គ្នា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:27-28

៙ គ្រប់​សត្វ​ទាំងអស់​នោះ​សង្ឃឹម​លើ​ព្រះ‌អង្គ គឺ​ឲ្យ​ព្រះ‌អង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​កំណត់។ ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​ឲ្យ វា​ក៏​ទទួល​យក កាល​ព្រះ‌អង្គ​លា​ព្រះ‌ហស្ត វា​ក៏​បាន​ឆ្អែត​ដោយ​របស់​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:16

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:37

ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំ​ពីរ​កន្ត្រក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 81:10

យើងជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ចូរ​ហា​មាត់​អ្នក​ឲ្យ​ធំ នោះ​យើង​នឹង​បំពេញ​ឲ្យ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:7

៙ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​លើក​ទំនុក​ថ្វាយ​ព្រះ​នៃ​យើង ដោយ​ចាប់​ស៊ុង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:5

៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:13-14

ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:10

ព្រះ‌អង្គ​ដែល​ផ្គត់‌ផ្គង់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​អាហារ​សម្រាប់​បរិ‌ភោគ​ផង​នោះ ទ្រង់​នឹង​ផ្គត់‌ផ្គង់ ហើយ​ធ្វើ​ឲ្យ​ពូជ​របស់​អ្នក​រាល់​គ្នា​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង ព្រម​ទាំង​ចម្រើន​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:4

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:164

ទូល‌បង្គំ​សរសើរ​តម្កើង​ព្រះ‌អង្គ មួយ​ថ្ងៃ​ប្រាំពីរ​ដង ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 22:3

ប៉ុន្តែ ឱ​ព្រះ​ដែលថ្កើង​ឡើង នៅ​លើ​ពាក្យ​សរសើរ​របស់ អ៊ីស្រាអែល​អើយ ព្រះ‌អង្គ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
លូកា 24:30

ពេល​គង់​នៅ​តុ​ជា​មួយ​គ្នា ព្រះ‌អង្គ​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:29-31

ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ទី​នោះ សសៀរ​តាម​មាត់​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​ចុះ​នៅ​ទី​នោះ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ? មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ ដូច្នេះ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​រួច មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:9

ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:17

ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:3

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អម្ចាស់ ដ៏​ធំ​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 14:18

ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 12:8

គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:6

គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

ជំពូក    |  កំណែ ចម្លង
លូកា 11:3

សូម​ប្រទាន​អាហារ ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ជា​រៀង​រាល់​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:5

ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​បបូរ​មាត់​រីក‌រាយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 25:6

នៅ​លើ​ភ្នំ​នេះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​ចែង​ជប់‌លៀង​ដល់​គ្រប់​ទាំង​សាសន៍ ដោយ​ម្ហូប​មាន​ឱជា‌រស​យ៉ាង​វិសេស និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ម្ហូប​យ៉ាង​វិសេស​ដោយ​ខួរ​ឆ្អឹង​ជោក និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាំង​យ៉ាង​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:5-6

ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:3

៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។

ជំពូក    |  កំណែ ចម្លង
កាឡាទី 3:13-14

ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ទៅ​ដល់​សាសន៍​ដទៃ ហើយ​ឲ្យ​យើង​អាច​ទទួល​ព្រះ‌វិញ្ញាណ​ជា​សេចក្តី​សន្យា​ដោយ‌សារ​ជំនឿ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:17

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:22

ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:8

ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:13

ប្រសិន‌បើ​ទូល‌បង្គំ​មិន​បាន​ជឿ​ថា នឹង​ឃើញ​សេចក្ដីសប្បុរស​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់​នេះ នោះតើ​ទូល‌បង្គំ​នឹង​ទៅ​ជា​យ៉ាង​ណា?

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 11:10-12

ដ្បិត​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ទើបនឹង​ចេញ​មក ជា​ស្រុក​ដែល​អ្នក​បាន​សាប‌ព្រោះ ហើយ​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅសួន​បន្លែ​នោះ​ឡើយ។ ឯ​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​កាន់​កាប់​នេះ ជា​ស្រុក​មាន​ភ្នំ មាន​ជ្រលង​ភ្នំ ហើយ​ក៏​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ទ្រង់​ថែ​រក្សា។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:168

ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:9

ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
លូកា 12:31-32

ចូរ​ខំ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ​វិញ ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នាថែម​ទៀត​ផង»។ «កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:4

មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:10-13

ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។ ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ​ដ៏​មាន​សិរី‌ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:15

ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:22

ត្រូវ​ឲ្យ​គេ​ថ្វាយ​យញ្ញបូជា​នៃ​ការ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​យ៉ាង​អរ​សប្បាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:5

៙ ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រះ‌យេហូវ៉ា បាន​ឆ្លើយ​តបមក​ខ្ញុំ ហើយ​បាន​ដោះ​ខ្ញុំ​ឲ្យ​មាន​សេរីភាព។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:10

សូម​ឲ្យ​ព្រះរាជ្យ​របស់​ព្រះ‌អង្គ​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះវរបិតាដ៏វិសុទ្ធ អង្គខ្ញុំសូមថ្លែងអំណរគុណដល់ព្រះអង្គ ដ្បីតែព្រះអង្គជាព្រះដ៏ស្មោះត្រង់ចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គមិនដែលបោះបង់ចោល ឬទុកអង្គខ្ញុំឱ្យឯកាឡើយ។ ព្រះអង្គបានគាំទ្រ និងផ្គត់ផ្គង់គ្រួសាររបស់អង្គខ្ញុំ។ រាល់ព្រឹកពេលអង្គខ្ញុំភ្ញាក់ឡើង ព្រះអង្គបានបង្ហាញព្រះហ្មត់ត្រជាក់ដ៏ធំធេងរបស់ព្រះអង្គ។ ដូច្នេះ អង្គខ្ញុំទុកចិត្តលើព្រះអង្គ ហើយដឹងថាអង្គខ្ញុំស្ថិតនៅក្នុងការថែរក្សាដ៏ស្មោះត្រង់របស់ព្រះអង្គ។ អង្គខ្ញុំសូមថ្លែងអំណរគុណដល់ព្រះអង្គ ដែលព្រះអង្គបានផ្គត់ផ្គង់គ្រប់យ៉ាងដែលអង្គខ្ញុំត្រូវការ ហើយមិនបោះបង់ចោលអង្គខ្ញុំទាំងយប់ទាំងថ្ងៃ។ នៅពេលនេះ ដែលអង្គខ្ញុំរៀបចំទទួលទានអាហារទាំងនេះ អង្គខ្ញុំសូមអង្វរព្រះអង្គ សូមប្រទានពរដល់អាហារទាំងនេះ និងដល់ដៃដែលបានរៀបចំវាផងដែរ។ ឱព្រះជាម្ចាស់នៃស្ថានសួគ៌ សូមផ្គត់ផ្គង់ដល់អស់អ្នកដែលគ្មានអ្វីបរិភោគ សូមបំពេញឃ្លាំងរបស់ពួកគាត់ ហើយសូមឱ្យពួកគាត់បានជួបប្រទះនឹងអព្ភូតហេតុនៃការផ្គត់ផ្គង់នៅក្នុងគ្រួសាររបស់ពួកគាត់នៅថ្ងៃនេះ។ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម