គ្រូៗមានតួនាទីសំខាន់ណាស់ក្នុងការរីកចម្រើនខាងវិញ្ញាណរបស់ខ្ញុំ។ គាត់ទាំងអស់គ្នាដឹកនាំផ្លូវជីវិតខ្ញុំ បង្រៀនតម្លៃល្អៗដែលធ្វើឲ្យខ្ញុំខុសពីអ្នកដទៃ។ ព្រះជាម្ចាស់បានតែងតាំងគាត់ទាំងអស់គ្នាដើម្បីជួយខ្ញុំស្វែងរកព្រះគ្រីស្ទ និងផ្ដល់ការណែនាំទាំងក្នុងជីវិតខាងវិញ្ញាណនិងជីវិតប្រចាំថ្ងៃ។
សម្រាប់ខ្ញុំ ដែលមានគ្រូល្អបែបនេះ ខ្ញុំគួរតែគោរពគាត់ អធិស្ឋានសម្រាប់គាត់ រៀនសូត្រដោយចិត្តរាបទាប ឱ្យតម្លៃពេលវេលាដែលគាត់បានចំណាយលើខ្ញុំ និងដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងដែលគាត់បានផ្ដល់ឲ្យ។
តើគ្រប់គ្នាសុទ្ធតែជាសាវកឬ? តើគ្រប់គ្នាសុទ្ធតែជាហោរាឬ? តើគ្រប់គ្នាសុទ្ធតែជាគ្រូបង្រៀនឬ? តើគ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ?
អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន
ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ
ជាអ្នកប្រៀនប្រដៅមនុស្សល្ងង់ ជាគ្រូបង្រៀនរបស់កូនក្មេង ទាំងមានគំរូពីសេចក្តីចេះដឹង និងសេចក្តីពិតនៅក្នុងក្រឹត្យវិន័យ
ប្រសិនបើអ្នកណាបង្រៀនសេចក្ដីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសម្ដីដែលត្រឹមត្រូវ ក្នុងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងជាសេចក្ដីបង្រៀនស្របតាមការគោរពប្រតិបត្តិដល់ព្រះទេ
ប៉ុន្តែ អ្នករាល់គ្នាវិញ មិនត្រូវឲ្យគេហៅខ្លួនថា "ព្រះគ្រូ" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះគ្រូតែមួយគត់ ហើយអ្នកទាំងអស់គ្នាជាបងប្អូននឹងគ្នា។
ហើយយើងមិនបានស្តាប់តាម សម្ដីនៃគ្រូរបស់យើង ឬផ្ទៀងត្រចៀកចំពោះពួកអ្នក ដែលរំឭកយើងផងដែរ។
សម្រាប់ដំណឹងល្អនេះ ព្រះបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស ជាសាវក និងជាគ្រូ
ក្នុងក្រុមជំនុំ ទីមួយ ព្រះបានតែងតាំងអ្នកខ្លះជាសាវក ទីពីរ ជាហោរា ទីបី ជាគ្រូបង្រៀន បន្ទាប់មក ជាអ្នកធ្វើការអស្ចារ្យ បន្ទាប់មកទៀត អ្នកដែលមានអំណោយទានខាងការប្រោសឲ្យជា ខាងកិច្ចការជំនួយ ខាងការគ្រប់គ្រង ខាងនិយាយភាសាដទៃផ្សេងៗ។
គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត
ក៏កុំឲ្យអ្នកណាហៅខ្លួនថា "សាស្តា" ដែរ ដ្បិតអ្នករាល់គ្នាមានសាស្តាតែមួយប៉ុណ្ណោះ គឺព្រះគ្រីស្ទ។
ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។
ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនោះផង។
ទូលបង្គំមានយោបល់ជាងគ្រូទាំងប៉ុន្មាន របស់ទូលបង្គំទៅទៀត ដ្បិតទូលបង្គំសញ្ជឹងគិតពីសេចក្ដីបន្ទាល់ របស់ព្រះអង្គ។
ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
សិស្សមិនលើសជាងគ្រូទេ តែគ្រប់គ្នាដែលបានទទួលការហ្វឹកហាត់ពេញលេញ នោះនឹងបានដូចគ្រូដែរ។
អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។
ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
៙ យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
៙ ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំ ឲ្យស្គាល់ផ្លូវនៃច្បាប់របស់ព្រះអង្គ នោះទូលបង្គំនឹងកាន់តាមរហូតដល់ទីបំផុត។ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានកាន់តាម ក្រឹត្យវិន័យរបស់ព្រះអង្គ អើ ទូលបង្គំនឹងប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត។
យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលព្រះប្រទានមកយើង បើជាអំណោយទានថ្លែងទំនាយ នោះចូរថ្លែងតាមខ្នាតជំនឿរបស់យើងចុះ បើជាការបម្រើ នោះចូរបម្រើ ជាអ្នកបង្រៀន ចូរបង្រៀន
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
ការចាប់ផ្ដើមឲ្យមានប្រាជ្ញា គឺខំឲ្យបានប្រាជ្ញាចុះ អើកំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង។
ចូរទូន្មាន មនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង ហើយបង្រៀនដល់មនុស្សសុចរិត នោះគេនឹងមានចំណេះចម្រើនឡើងដែរ។
មនុស្សមានប្រាជ្ញា តែងប្រមូលចំណេះទុក តែឯងមាត់របស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីហិនវិនាសដែលនៅបង្កើយវិញ។
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
ចិត្តរបស់មនុស្សវាងវៃ តែងតែចម្រើនចំណេះ ហើយត្រចៀករបស់មនុស្សដែលមានប្រាជ្ញា ក៏ស្វះស្វែងរកចំណេះដែរ។
ទោះបើព្រះអម្ចាស់ឲ្យអ្នករាល់គ្នាស៊ីសេចក្ដីទំនាស់ទុកជាអាហារ ហើយផឹកការជិះជាន់ទុកជាទឹកក៏ដោយ គង់តែពួកគ្រូរបស់អ្នកមិនត្រូវលាក់ពីអ្នកទៀត គឺភ្នែកអ្នកនឹងឃើញពួកគ្រូនោះ។ កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។
សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ ដ្បិតពេលសិស្សបានដូចជាគ្រូ ហើយអ្នកបម្រើបានដូចជាចៅហ្វាយ នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល ទៅហើយ នោះចំណង់បើអស់អ្នកដែលនៅក្នុងផ្ទះ តើគេនឹងហៅកាន់តែអាក្រក់យ៉ាងណាទៅទៀត»។
ព្រះអង្គចាប់ផ្ដើមបង្រៀននៅមាត់សមុទ្រម្តងទៀត ហើយមានបណ្ដាជនច្រើនកុះករជួបជុំគ្នានៅជុំវិញព្រះអង្គ ដូច្នេះ ព្រះអង្គក៏យាងចុះទៅគង់លើទូក ក្នុងសមុទ្រ ហើយបណ្ដាជនទាំងអស់ នៅលើគោក តាមមាត់សមុទ្រ។ កាលព្រះអង្គគង់នៅដោយឡែកពីបណ្ដាជន អស់អ្នកដែលនៅជុំវិញព្រះអង្គ ជាមួយអ្នកទាំងដប់ពីរ ទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ ដើម្បីឲ្យគេមើលមែន តែមិនឃើញ ហើយឲ្យគេស្ដាប់មែន តែមិនយល់ ក្រែងគេវិលបែរមករកព្រះវិញ ហើយទទួលបានការអត់ទោស» ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន? អ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល មនុស្សខ្លះប្រៀបបាននឹងដីផ្លូវ ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភា្លម។ មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភា្លម ដោយអំណរ តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភា្លម។ មនុស្សខ្លះទៀតប្រៀបបាននឹងគុម្ពបន្លាដែលពូជព្រោះចុះទៅ។ អ្នកទាំងនេះគឺជាពួកអ្នកដែលឮព្រះបន្ទូល តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ។ ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្តីជាច្រើនដល់ពួកគេជារឿងប្រៀបធៀប ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅគេថា៖
នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។
អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។
លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជារបស់សាសន៍អេស៊ីព្ទ ហើយលោកពូកែទាំងការនិយាយស្ដី ពូកែទាំងការងារ។
គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
ដូច្នេះ ខ្លួនអ្នកបង្រៀនអ្នកដទៃបាន ហេតុអ្វីក៏មិនបង្រៀនខ្លួនឯងផង? ខ្លួនអ្នកប្រកាសប្រាប់គេកុំឲ្យលួច តើអ្នកលួចឬទេ? ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ខ្លួនអ្នកដែលអួតពីក្រឹត្យវិន័យ តើអ្នកបង្អាប់ព្រះ ដោយប្រព្រឹត្តរំលងក្រឹត្យវិន័យឬទេ?
យើងមានអំណោយទានផ្សេងពីគ្នា តាមព្រះគុណដែលព្រះប្រទានមកយើង បើជាអំណោយទានថ្លែងទំនាយ នោះចូរថ្លែងតាមខ្នាតជំនឿរបស់យើងចុះ បើជាការបម្រើ នោះចូរបម្រើ ជាអ្នកបង្រៀន ចូរបង្រៀន ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ដូច្នេះ ចូរចាត់ទុកយើង ដូចជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាអ្នកមើលខុសត្រូវចំពោះសេចក្តីអាថ៌កំបាំងរបស់ព្រះចុះ។ យើងជាមនុស្សល្ងង់ល្ងើដោយព្រោះព្រះគ្រីស្ទ តែអ្នករាល់គ្នាវិញជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទ យើងទន់ខ្សោយ តែអ្នករាល់គ្នាខ្លាំង អ្នករាល់គ្នាមានកិត្តិយស តែយើងអាប់ឱនកេរ្តិ៍ឈ្មោះ។ រហូតមកទល់ពេលនេះ យើងឃ្លាន យើងស្រេក ខ្វះសម្លៀកបំពាក់ ត្រូវគេវាយ គ្មានផ្ទះសំបែង យើងធ្វើការនឿយហត់ដោយដៃរបស់យើងផ្ទាល់។ ពេលគេជេរ យើងឲ្យពរគេ ពេលគេបៀតបៀន យើងស៊ូទ្រាំ ពេលគេនិយាយមួលបង្កាច់ យើងនិយាយពាក្យល្អ។ យើងបានត្រឡប់ដូចជាសំរាមរបស់លោកីយ៍ ជាកម្អែលរបស់មនុស្សទាំងអស់ រហូតដល់ថ្ងៃនេះ។ ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនធ្វើឲ្យអ្នករាល់គ្នាអៀនខ្មាសទេ តែខ្ញុំទូន្មានអ្នករាល់គ្នា ដូចជាកូនស្ងួនភ្ងារបស់ខ្ញុំ។ ដ្បិតទោះជាអ្នករាល់គ្នាមានគ្រូមួយម៉ឺនក្នុងព្រះគ្រីស្ទ ក៏អ្នករាល់គ្នាគ្មានឪពុកច្រើនទេ តែខ្ញុំបានត្រឡប់ជាឪពុករបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ តាមរយៈដំណឹងល្អ។ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរយកតម្រាប់តាមខ្ញុំចុះ។ ដោយហេតុនេះបានជាខ្ញុំចាត់ធីម៉ូថេ ជាកូនស្ងួនភ្ងាដ៏ស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមកជួបអ្នករាល់គ្នា ដើម្បីរំឭកអ្នករាល់គ្នា ពីរបៀបដែលខ្ញុំរស់នៅក្នុងព្រះគ្រីស្ទ ដូចខ្ញុំបង្រៀនក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។ អ្នកខ្លះមានឫកធំ ដោយស្មានថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទេ ប៉ុន្តែ បើព្រះអម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងមកជួបអ្នករាល់គ្នាក្នុងពេលឆាប់ៗ ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសម្ដីរបស់ពួកអ្នកដែលមានឫកធំប៉ុណ្ណោះ គឺនឹងស្គាល់អំណាចរបស់គេទៀតផង។ រីឯអ្នកមើលខុសត្រូវ ត្រូវមានចិត្តស្មោះត្រង់។
មិនមែនថា ខ្លួនយើងផ្ទាល់ យើងមានសមត្ថភាពនឹងចាត់ទុកអ្វីមួយថាចេញពីខ្លួនយើងឡើយ តែសមត្ថភាពរបស់យើងមកពីព្រះ ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង
ឪពុករាល់គ្នាអើយ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅឡើយ តែត្រូវអប់រំវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ។
ការអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ និងឃើញក្នុងខ្ញុំនោះ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្ដីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយអ្នករាល់គ្នា។
យើងប្រកាសអំពីព្រះអង្គ ទាំងទូន្មានមនុស្សគ្រប់គ្នា ហើយបង្រៀនមនុស្សគ្រប់គ្នា ដោយគ្រប់ទាំងប្រាជ្ញា ដើម្បីឲ្យយើងបានថ្វាយមនុស្សទាំងអស់ ជាមនុស្សគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។
ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។
ដ្បិតព្រះអង្គបានតែងតាំងខ្ញុំឲ្យធ្វើជាអ្នកប្រកាស និងជាសាវកសម្រាប់ការនេះឯង គឺជាគ្រូបង្រៀនពួកសាសន៍ដទៃ ដោយជំនឿ និងសេចក្ដីពិត (ខ្ញុំនិយាយពិត មិនកុហកទេ)។
ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន
ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
ចូរកាន់តាមពាក្យដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ចូររក្សាអ្វីៗដែលព្រះបានផ្ញើទុកនឹងអ្នកឲ្យបានល្អ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។
ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។
អ្នកនោះត្រូវកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យមានសមត្ថភាពដាស់តឿនគេ ដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យចេះបន្ទោសដល់អស់អ្នកដែលទាស់ទទឹង។
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ
ដ្បិត រហូតមកដល់ពេលនេះ អ្នករាល់គ្នាគួរតែបានធ្វើជាគ្រូបង្រៀនគេ តែអ្នករាល់គ្នាបែរជាត្រូវការឲ្យគេបង្រៀន ពីសេចក្ដីខាងឯបឋមសិក្សានៃព្រះបន្ទូលរបស់ព្រះឡើងវិញ អ្នករាល់គ្នាមិនត្រូវការអាហាររឹងសោះ តែបែរជាត្រូវការទឹកដោះទៅវិញ ដ្បិតអស់អ្នកដែលរស់នៅអាងលើទឹកដោះ អ្នកនោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ព្រោះអ្នកនោះជាកូនតូច។ ប៉ុន្ដែ អាហាររឹង គឺសម្រាប់មនុស្សពេញវ័យ ជាអស់អ្នកដែលបានបង្ហាត់ប្រាជ្ញាញាណរបស់ខ្លួន ឲ្យចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង
ស៊ូទទួលយកដំបូន្មានរបស់យើង ជាជាងប្រាក់ ហើយទទួលតម្រិះ ជាជាងមាសយ៉ាងវិសេសបំផុត ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអម្បាលម៉ានទៅ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
ព្រះយេហូវ៉ា ជាព្រះដ៏ប្រោសលោះអ្នក គឺជាព្រះបរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នក ជាអ្នកដែលបង្រៀនឲ្យអ្នកបានទទួលប្រយោជន៍ ហើយក៏នាំអ្នកទៅក្នុងផ្លូវដែលអ្នកគួរដើរ។
ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ហេតុនោះ បានជាខ្ញុំគិតថា គួរគប្បីឲ្យខ្ញុំសរសេរតាមលំដាប់ផ្ញើមកជូនលោក ឱព្រះតេជគុណថេវភីលអើយ ដ្បិតខ្ញុំបានពិនិត្យរឿងទាំងនោះ តាំងតែពីដើមរៀងមក ដោយហ្មត់ចត់ហើយ ទេវតាពោលទៅនាងថា៖ «កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះគាប់ព្រះហឫទ័យនឹងនាងហើយ។ មើល៍! នាងនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយនាងត្រូវថ្វាយព្រះនាមថា "យេស៊ូវ"។ បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត" ហើយព្រះអម្ចាស់ដ៏ជាព្រះ នឹងប្រទានរាជ្យបល្ល័ងរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់ព្រះអង្គថ្វាយដល់ព្រះអង្គ។ ព្រះអង្គនឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុបអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងមិនផុតឡើយ» ម៉ារាសួរទៅទេវតាថា៖ «តើធ្វើដូចម្តេចឲ្យការនេះសម្រេចទៅបាន បើខ្ញុំនៅក្រមុំព្រហ្មចារីដូច្នេះ?» ទេវតាក៏ឆ្លើយទៅនាងថា៖ «ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោល ហេតុនេះ បុត្រដែលនឹងប្រសូតមកនោះ ជាបុត្របរិសុទ្ធ គេនឹងហៅទ្រង់ថា "ព្រះរាជបុត្រានៃព្រះ"។ មើល៍! អេលីសាបិត ជាញាតិរបស់នាងក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលនាងមានវ័យចាស់ហើយដែរ នាងមានផ្ទៃពោះប្រាំមួយខែហើយ គឺអ្នកដែលគេបានហៅថាជាស្ត្រីអារ។ ដ្បិតគ្មានការអ្វីដែលព្រះធ្វើពុំបាននោះឡើយ»។ ម៉ារាពោលថា៖ «មើល៍! ខ្ញុំនេះជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាក៏ចេញពីនាងទៅ។ នៅគ្រានោះ ម៉ារាក្រោកឡើង ហើយប្រញាប់ប្រញាល់ធ្វើដំណើទៅភូមិមួយ នៅតំបន់ភ្នំក្នុងស្រុកយូដា ដើម្បីឲ្យលោកបានជ្រាបពីសេចក្តីពិតនៃអស់ទាំងសេចក្តីដែលគេបានបង្រៀនលោក។
ព្រះយេស៊ូវមានព្រះបន្ទូលទៅពួកសាសន៍យូដា ដែលជឿដល់ព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យបានរួច»។
ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។
ពួកគេទាស់ចិត្តនឹងពួកសាវកបង្រៀនប្រជាជន ហើយប្រកាសថា នៅក្នុងព្រះយេស៊ូវនឹងមានការរស់ពីស្លាប់ឡើងវិញ។
លោកភីលីពក៏រត់ចូលទៅ ហើយឮមន្រ្តីនោះកំពុងអានគម្ពីរហោរាអេសាយ។ លោកភីលីពសួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះឬទេ?» មន្ត្រីនោះឆ្លើយថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មានអ្នកណាពន្យល់ណែនាំខ្ញុំផងនោះ?» លោកក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះជាមួយ។
ប៉ុន្តែ ធ្វើដូចម្ដេចឲ្យគេអំពាវនាវរកព្រះអង្គបាន បើគេមិនជឿ? ធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះអង្គបាន បើគេមិនដែលឮ? ហើយធ្វើដូចម្ដេចឲ្យគេឮបាន បើគ្មានអ្នកណាប្រកាស? មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
ចូរសង្វាតឲ្យបានអំណោយទានដែលប្រសើរជាងគេចុះ។ ប៉ុន្តែ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នាអំពីផ្លូវមួយដែលវិសេសជាងទៅទៀត។
ដូច្នេះ យើងជាទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងអង្វរតាមរយៈយើង គឺយើងអង្វរអ្នករាល់គ្នាជំនួសព្រះគ្រីស្ទថា ចូរជានានឹងព្រះវិញទៅ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការចេះគ្រប់គ្រងចិត្ត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
សូមឲ្យព្រះរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ជាព្រះវរបិតាដ៏មានសិរីល្អ ប្រទានព្រះវិញ្ញាណ ដែលប្រោសឲ្យអ្នករាល់គ្នាមានប្រាជ្ញា និងការបើកសម្ដែងឲ្យអ្នករាល់គ្នាស្គាល់ព្រះអង្គ ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ ក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ ដល់គ្រប់ជំនាន់ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ខ្ញុំអរព្រះគុណដល់ព្រះរាល់ពេលដែលខ្ញុំនឹកគិតពីអ្នករាល់គ្នា ទាំងមានការតយុទ្ធតែមួយ ដូចដែលបានឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំនៅតែមានទៀត។ គ្រប់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំទូលអង្វរឲ្យអ្នករាល់គ្នាដោយអំណរជានិច្ច ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូង រហូតដល់ឥឡូវនេះ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ហើយយើងបានចាត់ធីម៉ូថេ ជាបងប្អូន និងជាអ្នករួមការងារជាមួយព្រះ ក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ដើម្បីជួយពង្រឹង និងដាស់តឿនអ្នករាល់គ្នាឲ្យមានជំនឿរឹងមាំ
ឥឡូវនេះ បងប្អូនអើយ យើងសូមបង្គាប់អ្នករាល់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយខ្ជិលច្រអូស ហើយមិនស្តាប់តាមសេចក្ដីដែលគេបានទទួលពីយើង។
ប៉ុន្តែ ចំពោះអ្នកវិញ ឱអ្នកសំណព្វរបស់ព្រះអើយ ចូរចៀសចេញពីសេចក្ដីទាំងនេះ ហើយដេញតាមសេចក្ដីសុចរិត ការគោរពប្រតិបត្តិដល់ព្រះ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ និងចិត្តស្លូតបូតវិញ។
ចូរប្រកាសព្រះបន្ទូល ហើយជំរុញជានិច្ច ទោះត្រូវពេលក្ដី ខុសពេលក្តី ត្រូវរំឭកគេឲ្យដឹងខ្លួន បន្ទោស ហើយដាស់តឿន ដោយចិត្តអត់ធ្មត់ និងបង្រៀនគ្រប់បែបយ៉ាង។
ត្រូវឲ្យយើងពិចារណាដាស់តឿនគ្នាទៅវិញទៅមក ឲ្យមានចិត្តស្រឡាញ់ ហើយប្រព្រឹត្តអំពើល្អ មិនត្រូវធ្វេសប្រហែសនឹងការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ត្រូវលើកទឹកចិត្តគ្នាឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថា ថ្ងៃនោះកាន់តែជិតមកដល់ហើយ។
ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។
តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
តើមានអ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ាឬទេ? ព្រះអង្គនឹងបង្រៀនអ្នកនោះ ឲ្យស្គាល់ផ្លូវដែលត្រូវជ្រើសរើស។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គមានពរ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់ របស់ព្រះអង្គផង!
អ្នកណាដែលមិនព្រមទទួល សេចក្ដីប្រៀនប្រដៅ នោះឈ្មោះថា ស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
ពាក្យសម្ដីរបស់មនុស្សដែលមានប្រាជ្ញា ចូរផ្ទៀងត្រចៀកស្តាប់ពាក្យ ហើយផ្ចង់ចិត្តចំពោះតម្រិះរបស់ខ្ញុំចុះ ដ្បិតបើឯងរក្សាទុកសេចក្ដីនោះនៅក្នុងខ្លួន នោះសប្បាយហើយ គឺបើសេចក្ដីនោះស្ថិតនៅជាប់នឹងបបូរមាត់ឯង។ យើងបានសម្ដែងឲ្យឯងដឹងសេចក្ដីនោះ នៅថ្ងៃនេះហើយ ដើម្បីឲ្យឯងបានទុកចិត្តដល់ព្រះយេហូវ៉ា។
មួយទៀត កូនអើយ ចូរទទួលដំបូន្មានចុះ ដ្បិតការដែលធ្វើសៀវភៅជាច្រើន មិនចេះអស់មិនចេះហើយឡើយ ហើយការដែលរៀនជាច្រើន រមែងនាំឲ្យអផ្សុកដល់រូបសាច់។
ព្រះអម្ចាស់យេហូវ៉ាបានប្រទានឲ្យខ្ញុំមានវោហារ ដូចជាអ្នកដែលបានរៀន ដើម្បីឲ្យខ្ញុំបានចេះប្រើពាក្យសម្ដី និងជ្រោងមនុស្សគ្រាកចិត្តឡើង ព្រះអង្គដាស់ខ្ញុំរាល់តែព្រឹក គឺព្រះអង្គដាស់ត្រចៀកខ្ញុំ ដើម្បីឲ្យខ្ញុំស្តាប់ ដូចជាអ្នកដែលកំពុងតែរៀនសូត្រ។
ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះវរបិតារបស់អ្នករាល់គ្នាទ្រង់មានព្រះបន្ទូលក្នុងអ្នករាល់គ្នាវិញ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ? គ្រប់គ្នាដែលចូលមករកខ្ញុំ ហើយស្តាប់ពាក្យខ្ញុំ រួចប្រព្រឹត្តតាម នោះខ្ញុំនឹងបង្ហាញឲ្យអ្នករាល់គ្នាដឹងថា អ្នកនោះជាមនុស្សបែបណា អ្នកនោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះ គាត់បានជីកយ៉ាងជ្រៅ ហើយចាក់គ្រឹះនៅលើថ្មដា ពេលទឹកជន់ឡើង ហូរគំហុកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរង្គើរឡើយ ព្រោះបានសង់យ៉ាងរឹងមាំ។ ចំណែកអ្នកដែលឮ ហើយមិនប្រព្រឹត្តតាម នោះប្រៀបដូចជាមនុស្សម្នាក់ដែលសង់ផ្ទះនៅលើដី ដោយគ្មានគ្រឹះ។ លុះទឹកហូរគំហុកមកប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំភ្លាម ហើយត្រូវខូចខាតយ៉ាងធ្ងន់»។
ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។
រាល់ថ្ងៃ អ្នកទាំងនោះតែងបង្រៀន និងប្រកាសថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ។
ព្រោះខ្ញុំមានបំណងចង់ឃើញអ្នករាល់គ្នាជាខ្លាំង ដើម្បីឲ្យខ្ញុំបានចែកអំណោយទានខាងវិញ្ញាណខ្លះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរឹងមាំ គឺថា ឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយសារជំនឿរបស់យើងម្នាក់ៗ ទាំងជំនឿរបស់អ្នករាល់គ្នា ទាំងជំនឿរបស់ខ្ញុំ។
ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។
មិនមែនមានន័យថា យើងធ្វើជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាឡើយ គឺយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាបានឈរមាំក្នុងជំនឿហើយ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។ ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។ សូមមើលអក្សរធំៗទាំងនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំផ្ទាល់ ផ្ញើមកអ្នករាល់គ្នា។ អស់អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គេបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក គឺដើម្បីឲ្យគេបានរួចពីការបៀតបៀន ដោយព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ ដ្បិតសូម្បីតែអស់អ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់មិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យគេបានអួតខាងសាច់ឈាមរបស់អ្នករាល់គ្នា។ ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។ សូមឲ្យអស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងសាសន៍អ៊ីស្រាអែលរបស់ព្រះផង បានប្រកបដោយសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា។ ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។ បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚ ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។
ដូច្នេះ ខ្ញុំជាអ្នកជាប់គុកក្នុងព្រះអម្ចាស់ សូមទូន្មានអ្នករាល់គ្នាឲ្យរស់នៅស័ក្ដិសមនឹងការត្រាស់ហៅ តាមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នានោះចុះ ព្រះអង្គដែលយាងចុះទៅនោះ ជាព្រះអង្គដដែល ដែលបានយាងឡើងផុតអស់ទាំងជាន់នៅស្ថានសួគ៌ ដើម្បីឲ្យព្រះអង្គបានបំពេញគ្រប់ទាំងអស់)។ ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន ដើម្បីនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ សម្រាប់កិច្ចការបម្រើ ហើយស្អាងព្រះកាយរបស់ព្រះគ្រីស្ទឡើង រហូតដល់យើងទាំងអស់គ្នាបានរួបរួមនៅក្នុងជំនឿ ហើយបានស្គាល់ព្រះរាជបុត្រារបស់ព្រះ ទៅជាមនុស្សពេញវ័យ និងដល់ខ្នាតកម្ពស់នៃសេចក្តីពោរពេញរបស់ព្រះគ្រីស្ទ។ ដើម្បីកុំឲ្យយើងនៅជាកូនតូចទៀត ទាំងត្រូវគ្រប់ទាំងខ្យល់នៃសេចក្តីបង្រៀនផាត់ចុះផាត់ឡើង ដោយសេចក្តីឆបោករបស់មនុស្ស និងដោយឧបាយកលដែលគេនាំឲ្យវង្វេងទៀតឡើយ។ ផ្ទុយទៅវិញ ដោយនិយាយសេចក្តីពិតដោយសេចក្តីស្រឡាញ់ នោះយើងត្រូវចម្រើនឡើងគ្រប់ការទាំងអស់ក្នុងព្រះអង្គ គឺព្រះគ្រីស្ទជាសិរសា ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកពីព្រះអង្គ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនីមួយៗ នោះរូបកាយបានចម្រើនឡើង និងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់។ ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។ ទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូក ទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ អ្នករាល់គ្នាមិនបានរៀនឲ្យស្គាល់ព្រះគ្រីស្ទបែបនោះទេ! អ្នករាល់គ្នាពិតជាបានឮអំពីព្រះអង្គ ហើយបានរៀនក្នុងព្រះអង្គ តាមសេចក្តីពិតដែលនៅក្នុងព្រះយេស៊ូវ។ ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។ ដូច្នេះ ដែលបានដោះសេចក្តីភូតភរចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិតទៅអ្នកជិតខាងខ្លួនវិញ ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក ។ ចូរខឹងចុះ តែកុំឲ្យធ្វើបាប កុំឲ្យសេចក្តីកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិចឡើយ កុំឲ្យអារក្សមានឱកាសឲ្យសោះ។ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ទាំងខំប្រឹងរក្សាការរួបរួមរបស់ព្រះវិញ្ញាណ ដោយចំណងនៃសេចក្ដីសុខសាន្ត។
ដូច្នេះ ប្រសិនបើមានការលើកទឹកចិត្តណាមួយក្នុងព្រះគ្រីស្ទ ការកម្សាន្តចិត្តណាមួយពីសេចក្ដីស្រឡាញ់ សេចក្ដីប្រកបណាមួយខាងព្រះវិញ្ញាណ ការថ្នាក់ថ្នម និងសេចក្ដីអាណិតអាសូរណាមួយ ដើម្បីពេលណាឮព្រះនាមព្រះយេស៊ូវ នោះគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី និងនៅក្រោមដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ សម្រាប់ជាសិរីល្អដល់ព្រះជាព្រះវរបិតា។ ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ និងឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ។ ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។ ប៉ុន្តែ ខ្ញុំក៏អរ ហើយមានអំណរជាមួយអ្នកទាំងអស់គ្នាដែរ ប្រសិនបើខ្ញុំត្រូវច្រួចលើយញ្ញបូជា និងថ្វាយជាតង្វាយនៃជំនឿរបស់អ្នករាល់គ្នា។ ចូរអ្នករាល់គ្នាមានអំណរយ៉ាងនោះ ហើយអរសប្បាយជាមួយខ្ញុំផង។ ខ្ញុំសង្ឃឹមលើព្រះអម្ចាស់យេស៊ូវថា បន្តិចទៀតខ្ញុំនឹងចាត់ធីម៉ូថេមកអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្ត ដោយបានដឹងរឿងពីអ្នករាល់គ្នា។ នោះចូរបំពេញអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិតតែមួយ មានសេចក្ដីស្រឡាញ់តែមួយ ទាំងរួមចិត្តគ្នា ហើយមានគំនិតតែមួយចុះ។
ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
ចូរខំប្រឹងថ្វាយខ្លួនដល់ព្រះ ទុកដូចជាមនុស្សដែលព្រះបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ។
ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។