ម៉ាថាយ 10:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 សិស្សមិនលើសជាងគ្រូទេ ហើយអ្នកបម្រើក៏មិនដែលលើសជាងម្ចាស់របស់ខ្លួនដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល24 សិស្សមិនលើគ្រូទេ ហើយបាវបម្រើក៏មិនលើចៅហ្វាយរបស់ខ្លួនដែរ។ សូមមើលជំពូកKhmer Christian Bible24 សិស្សមិនដែលលើគ្រូទេ ហើយបាវបម្រើក៏មិនដែលលើចៅហ្វាយដែរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ពុំដែលមានសិស្សណាចេះជាងគ្រូឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ សូមមើលជំពូកអាល់គីតាប24 ពុំដែលមានសិស្សណាចេះជាងតួនឡើយ ហើយក៏ពុំដែលមានអ្នកបម្រើណាធំជាងម្ចាស់ដែរ សូមមើលជំពូក |
អ៊ូរីទូលឆ្លើយថា៖ «ហិបរបស់ព្រះ និងពួកអ៊ីស្រាអែល ពួកយូដា សុទ្ធតែនៅក្នុងបង្ហា ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ និងពួកពលរបស់ទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅផ្ទះ និងទទួលទាន ហើយដេកជាមួយប្រពន្ធទូលបង្គំម្តេចកើត? ទូលបង្គំស្បថ បើព្រះជន្ម និងព្រលឹងព្រះករុណានៅមានជីវិតរស់នៅឡើយថា ទូលបង្គំមិនធ្វើដូច្នោះឡើយ»។