Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក

149 ខគម្ពីរព្រះគម្ពីរ៖ សារៈសំខាន់នៃបញ្ញត្តិ

149 ខគម្ពីរព្រះគម្ពីរ៖ សារៈសំខាន់នៃបញ្ញត្តិ
និក្ខមនំ 20:1-17

ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នូវ​ពាក្យ​ទាំង​នេះ​ថា៖ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ ទោះ​ខ្លួន​អ្នក កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្តី ទោះ​បាវ​បម្រើ​ប្រុស បាវ​បម្រើ​ស្រី ទោះ​សត្វ​របស់​អ្នក ឬ​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ក្ដី។ ដ្បិត​ក្នុង​រវាង​ប្រាំ​មួយ​ថ្ងៃ ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ឈប់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។ ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។ កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។ កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។ កុំ​លោភ​ចង់​បាន​ផ្ទះ​របស់​អ្នក​ជិត​ខាង​ខ្លួន កុំ​លោភ​ចង់​បាន​ប្រពន្ធ​គេ ឬ​បាវ​បម្រើ​ប្រុស​ស្រី​របស់​គេ គោ លា ឬ​អ្វី​ផ្សេង​ទៀត​ដែល​ជា​របស់​អ្នក​ជិត​ខាង​ខ្លួន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:15

«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ​ចុះ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:17-18

«កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​លុប​បំបាត់​ក្រឹត្យ‌វិន័យ ឬ​គម្ពីរ​ហោរា​ចោល​ឡើយ ខ្ញុំ​មិន​មែន​មក​ដើម្បី​លុប​បំបាត់​ចោល​ទេ គឺ​មក​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​វិញ ។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដរាប​ណា​ផ្ទៃ​មេឃ និង​ផែនដី​នៅ​ស្ថិត‌ស្ថេរ នោះ​គ្មាន​ក្បៀស ឬ​បន្តក់​ណា​មួយ​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​ត្រូវ​បាត់​ឡើយ គឺ​រហូត​ទាល់​តែ​គ្រប់​ទាំង​អស់​បាន​សម្រេច។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:5-6

អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង​របស់​អ្នក។ សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:10-11

ទូល‌បង្គំ​បាន​ស្វែង​រក​ព្រះ‌អង្គយ៉ាង​អស់​ពី​ចិត្ត សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​បទ‌បញ្ជា របស់ព្រះ‌អង្គ​ឡើយ។ ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ ដ្បិត​ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​បាន​បង្ខាំង​ជើង ឲ្យ​វៀរ‌ចាក​ពី​អស់​ទាំង​ផ្លូវ​អាក្រក់ ដើម្បី​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​វិន័យ​របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​បង្រៀន​ទូល‌បង្គំ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត! ទូល‌បង្គំ​មាន​យោបល់​ដោយ‌សារ ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហេតុនេះហើយ​បាន​ជា​ទូល‌បង្គំ ស្អប់​ដល់​អស់​ទាំង​ផ្លូវ​ភូតភរ។ ៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។ ទូល‌បង្គំ​បាន​ស្បថ ហើយបាន​សម្រេច​តាម​ថា ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​វិន័យ ដ៏​សុចរិត​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ខ្លាំង​ណាស់ ឱព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គផង! ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទទួល តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​ទូល‌បង្គំ ហើយ​សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គផង។ ជីវិត​ទូល‌បង្គំ​មាន​អន្តរាយ​ឥត​ឈប់‌ឈរ តែ​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។ ទូល‌បង្គំ​បាន​រក្សា​ព្រះ‌បន្ទូល​ព្រះ‌អង្គ ទុក​នៅ​ក្នុង​ចិត្ត ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:12-13

ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ តើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទារ​ចង់​បាន​អ្វី​ពី​អ្នក? គឺ​ឲ្យ​អ្នក​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ហើយ​ឲ្យ​កាន់​តាម​បញ្ញត្តិ និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:10

បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:7-8

៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:3

ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:6

តែ​យើង​ផ្តល់​សេចក្ដី​សប្បុរស​រហូត​ដល់​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 22:37-40

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «"ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​របស់​អ្នក" នេះ​ជា​បទ‌បញ្ជា​ទី​មួយ ហើយ​សំខាន់​ជាង​គេ។ ហើយ​បទ‌បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា គឺ "ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង" ទ្រង់​ក៏​ចាត់​ពួក​រាជ​បម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ ដោយ​មាន​រាជ‌ឱង្ការ​ថា "ចូរ​ប្រាប់​អស់​អ្នក​ដែល​យើង​បាន​អញ្ជើញ​ថា មើល៍ យើង​បាន​រៀបចំ​ភោជ‌នាហារ​របស់​យើង​រួច​រាល់​ហើយ គេ​បាន​សម្លាប់​គោ និង​សត្វ​បំប៉ន​ធាត់ៗ ហើយ​អ្វីៗ​ក៏​រួច​រាល់​អស់​ដែរ សូម​អញ្ជើញ​មក​ពិធី​មង្គលការ​នេះ​ចុះ" គ្រប់​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​មាន​ឫស​គល់​ចេញ​ពី​បទ‌បញ្ជា​ទាំង​ពីរ​នេះ​ឯង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:34

សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បីឲ្យ​ទូល‌បង្គំបាន​កាន់​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ អើ ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:1-2

កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ របស់​យើង​ទាំង​ប៉ុន្មាន យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។ កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស របស់​ព្រះ‌អង្គ​ដែរ។ ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។ សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 11:1

«ដូច្នេះ ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​បញ្ជា ច្បាប់ បញ្ញត្តិ និង​សេចក្ដី​បង្គាប់​របស់​ព្រះ‌អង្គ​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 22:31

ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​បញ្ញត្តិ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 13:34

ខ្ញុំ​ឲ្យ​ឱវាទ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:2

មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:2

អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថែម​អ្វី​មួយ ទៅ​លើ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:25

រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:1

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច ព្រះ‌យេហូវ៉ា ហើយ​សប្បាយ​រីក​រាយ​ជា​ខ្លាំង នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:19

ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 5:32-33

ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​ប្រយ័ត្ន នឹងធ្វើ​តាម ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​មក មិន​ត្រូវ​ងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។ ត្រូវ​ដើរ​តាម​អស់​ទាំង​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 2:3

ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:22

ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​ប្រាប់​ទាំង​ប៉ុន្មាន នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​ពួក​សត្រូវ​របស់​អ្នក ហើយ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:24

ព្រះ‌យេហូវ៉ា​បាន​បង្គាប់ឲ្យ​យើង​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់នេះ គឺ​ឲ្យ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ព្រះ‌អង្គ​បាន​ថែ​រក្សា​អាយុ​ជីវិត​យើង ដូច​មាន​នៅ​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:4

ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា «ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ

ជំពូក    |  កំណែ ចម្លង
២ យ៉ូហាន 1:6

នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់ គឺ​យើង​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ នេះ​ហើយ​ជា​បទ‌បញ្ជា ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​តាំង​តែ​ពី​ដើម​រៀង​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:93

ទូល‌បង្គំ​នឹង​មិន​ដែល​ភ្លេច​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត ដោយ‌សារ​ព្រះ‌ឱវាទ​ទាំង​នេះ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 8:6

ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។

ជំពូក    |  កំណែ ចម្លង
សាស្តា 12:13

សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:1

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្លូវ​ប្រព្រឹត្ត របស់​ខ្លួន​បាន​គ្រប់​លក្ខណ៍ ជា​អ្នក​ដែល​ដើរ​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា!

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 15:26

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្តាប់​តាម​ព្រះ​សូរ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ការ​ត្រឹម‌ត្រូវ​នៅ​ព្រះ​នេត្រ​ព្រះ‌អង្គ ព្រម​ទាំង​ផ្ទៀង​ត្រចៀក​ស្តាប់​តាម​បទ​បញ្ជា​ព្រះ‌អង្គ ក៏​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើត​មាន​ជំងឺ​រោគា​ណា​មួយ ដូច​យើង​បាន​ធ្វើ​ឲ្យ​កើត​ឡើង​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​ជា»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:21

អ្នក​ណា​ដែល​មាន​បទ‌បញ្ជា​របស់​ខ្ញុំ ហើយ​ធ្វើ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​ស្រឡាញ់​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​សម្តែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ទៀត​ផង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:165

អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស​លុប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 6:20-22

កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្ដី​បណ្ដាំ របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូ‌ន្មាន របស់​ម្តាយ​ឯង​ឡើយ។ ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជា‌និច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង កាល​ណា​ឯង​ដើរ បណ្ដាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ ដំបូន្មាន​នោះ​នឹង​និយាយ​រក​ឯង។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 30:16

ប្រសិន‌បើ​អ្នក​ស្ដាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​កាន់​តាម​បទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ នោះ​អ្នក​នឹង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ចូល​ទៅ​ចាប់​យក​នោះ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:3-4

យើង​ដឹង​ថា យើង​ស្គាល់​ព្រះ‌អង្គ​ដោយ‌សារ​សេចក្ដី​នេះ គឺ​ដោយ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:172

អណ្ដាត​ទូល‌បង្គំ​នឹង​ច្រៀង អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំងបទ‌បញ្ជា​របស់​ព្រះ‌អង្គ សុទ្ធ​តែ​សុចរិត​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
យ៉ូស្វេ 1:8

មិន​ត្រូវ​ឲ្យ​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​អ្នក​ឡើយ ត្រូវសញ្ជឹង​គិត​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​ឲ្យ​អ្នក​បាន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ដ្បិត​យ៉ាង​នោះ អ្នក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​របស់​អ្នក​ចម្រុង​ចម្រើន ហើយ​អ្នក​នឹង​មាន​ជោគ‌ជ័យ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:16

អ្នក​ណា​ដែល​កាន់​តាម​ក្រឹត្យ‌វិន័យ ឈ្មោះ​ថា​រក្សា​ព្រលឹង​ខ្លួន តែ​អ្នក​ណា​ដែល​មិន​ប្រយ័ត្ន​ក្នុង​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន មុខ​ជា​ត្រូវ​ស្លាប់។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 26:3-4

បើ​អ្នក​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។ យើង​នឹង​រំលាង​អស់​ទាំង​ទីក្រុង​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ‌ស្ងាត់ យើង​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​អ្នក​ទៀត​ឡើយ។ យើង​នឹង​នាំ​ឲ្យ​ស្រុក​ទៅ​ជា​ស្ងាត់​ឈឹង ដល់​ម៉្លេះ​បាន​ជា​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក​ដែល​នៅ​ក្នុង​ស្រុក គេ​នឹង​មាន​សេចក្ដី​ងឿង‌ឆ្ងល់។ យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​អ្នក​ទៀត នោះ​ស្រុក​អ្នក​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទីក្រុង​របស់​អ្នក​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។ ស្រុកទេស​នឹង​បាន​រីក​រាយ​ក្នុង​ឆ្នាំ​សប្ប័ទ ក្នុង​កាល​ដែល​ស្រុក​នោះ​នៅ​ស្ងាត់‌ឈឹង ហើយ​អ្នក​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ពេល​នោះ ស្រុក​ទេស​នឹង​បាន​សម្រាក ហើយ​រីក​រាយ​នឹង​ឆ្នាំ​សប្ប័ទ។ ក្នុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ដែល​ស្រុក​នៅ​ស្ងាត់​ឈឹង នោះ​ស្រុក​ទេស​នឹង​បាន​សម្រាក ជួស​ឲ្យ​ឆ្នាំ​សប្ប័ទ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​កាន់​តាម ក្នុង​គ្រា​ដែល​អ្នក​រាល់​គ្នា​នៅ​ស្រុក​នោះ​នៅ​ឡើយ ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។ គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា ដូច​ជា​រត់​គេច​ពី​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​គ្មាន​កម្លាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​អ្នក​សោះ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ទៅ នៅ​អស់​ទាំង​នគរ ហើយ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​នឹង​លេប​បំបាត់​អ្នក​ទៅ។ ឯ​ពួក​អ្នក​រាល់​គ្នា​ដែល​សល់​នៅ នោះ​នឹង​ស្រងេះ‌ស្រងោច​នៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន នៅ​ស្រុក​នៃ​ពួក​ខ្មាំង​សត្រូវ និង​ស្រងេះ‌ស្រងោច​ទៅ ដោយ​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​ដែរ។ នោះ​យើង​នឹង​បង្អុរ​ភ្លៀង​មក​តាម​រដូវ​កាល ដី​នឹង​ចម្រើន​ផល ហើយ​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ចម្ការ នឹង​បង្កើត​ផ្លែ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 5:29

ឱ​បើ​គេ​មាន​ចិត្ត​យ៉ាង​នេះ​រហូត​ទៅ​អេះ គឺ​ដែល​ចេះ​កោត‌ខ្លាច​យើង ហើយ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្តិ​របស់​យើង ដើម្បី​ឲ្យ​គេ និង​កូន​ចៅ​របស់​គេ​បាន​សប្បាយ‌ដរាប​តរៀង​ទៅ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:47-48

ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។ ទូល‌បង្គំ​នឹង​លើក​ដៃ​ប្រណម្យ ឆ្ពោះ​ទៅ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់ ហើយ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ច្បាប់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 8:31-32

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សាសន៍​យូដា ដែល​ជឿ​ដល់​ព្រះ‌អង្គ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្តី​ពិត ហើយ​សេចក្តី​ពិត​នោះ​នឹង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​រួច»។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:24

អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 1:1-2

មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​ដើរ​តាម​ដំ‌បូន្មាន របស់​មនុស្ស​អាក្រក់ ក៏​មិន​ឈរ​នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​បាប ឬ​អង្គុយ​ជា​មួយ​ពួកអ្នក​មើល‌ងាយ គឺ​អ្នក​នោះ​ត្រេក‌អរ​តែ​នឹង​ក្រឹត្យ‌វិន័យ របស់​ព្រះ‌យេហូវ៉ា ហើយ​សញ្ជឹង​គិត​អំពី​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទាំង​យប់​ទាំង​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:39-40

ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា ពិត​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ និង​នៅ​ផែន‌ដី​នេះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។ ចំណែក​ឯ​អ្នក​រាល់​គ្នា ដែល​បាន​នៅ​ជាប់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​បាន​រស់​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​អស់​ទាំង​បញ្ញត្តិ​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ​អ្នក​រហូត​ត​ទៅ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 7:2

ត្រូវ​រក្សា​បណ្ដាំ​ឪពុក​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​បាន​រស់​នៅ ព្រម​ទាំង​ឱវាទ​របស់​ឪពុក ដូច​រក្សា​ប្រស្រី​ភ្នែក​ឯង​ដែរ

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 8:10

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «នេះ​ជា​សេចក្ដី​សញ្ញាដែល​យើង​នឹង​តាំង​ជាមួយ​ពូជ​ពង្ស​អ៊ីស្រា‌អែល​ក្រោយ​ថ្ងៃ​ទាំង​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង​ក្នុង​គំនិត​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 7:12

ដូច្នេះ ក្រឹត្យ‌វិន័យ​បរិសុទ្ធ ហើយ​បញ្ញត្តិ​ក៏​បរិសុទ្ធ សុចរិត ហើយ​ល្អ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:35

សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:17

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 30:19-20

ខ្ញុំយក​ស្ថាន​សួគ៌ និង​ផែន‌ដី​ឲ្យ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នានៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​បាន​ដាក់​ជីវិត និង​សេចក្ដី​ស្លាប់ ហើយ​ព្រះ‌ពរ និង​បណ្ដា‌សា នៅ​មុខ​អ្នក​រាល់​គ្នា។ ដូច្នេះ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក​បាន​រស់​នៅ រួច​វិល​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ គឺ​ទាំង​អ្នក និង​កូន​ចៅ​របស់​អ្នក ហើយ​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ស្តាប់​តាម​ព្រះ‌សូរ​សៀងរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ត​ទៅ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ជា​ជីវិត និង​ជា​អាយុ​យឺន​យូរ​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ​បុរស​របស់​អ្នក ថា​នឹង​ប្រទាន​ដល់​ពួក​លោក»។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:2-3

កាល​ណា​យើង​ស្រឡាញ់​ព្រះ ហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នោះ​យើង​ដឹងថា យើង​ស្រឡាញ់​ពួក​កូន​របស់​ព្រះ។ យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។ កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚ ដ្បិត​នេះ​ហើយ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ឯ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:97

៙ ឱ​ទូល‌បង្គំ​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ណាស់​ហ្ន៎! ទូល‌បង្គំ​រំពឹង​គិត​អំពី​ក្រឹត្យ‌វិន័យ នោះ​ដរាប​រាល់​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 24:7

បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:10

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
លូកា 11:28

តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:45

ទូល‌បង្គំ​នឹង​ដើរ​ដោយមាន​សេរី‌ភាព ដ្បិត​ទូល‌បង្គំ​បាន​ស្វែង​រក ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:2-3

«យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​យាង​មក​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ‌អង្គ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។ ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា អ្នក​រាល់​គ្នា​បាន​ឃើញ​ដោយ​ខ្លួន​ឯង​ហើយ​ថា យើង​បាន​និយាយ​ជា‌មួយ​អ្នក​រាល់​គ្នា​ពី​ស្ថាន‌សួគ៌​មក។ អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។ ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។ ប៉ុន្តែ ប្រសិន‌បើ​អ្នក​សង់​អាស‌នា​ឲ្យ​យើង​អំពី​ថ្ម កុំ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​អ្នក​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ​ទៅ​ជា​របស់​ដែល​មិន​ស្អាត​ហើយ។ មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ជណ្តើរ​ឡើង​ទៅ​អាស‌នា​ឡើយ ក្រែង​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។ មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 17:17

សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្តី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 27:10

ដូច្នេះ ត្រូវ​ស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ចុះ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 13:9

ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 8:61

ដូច្នេះ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ ហើយ​កាន់​តាម​ក្រឹត្យ​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន​ដូច​ជា​មាន​សព្វ​ថ្លៃ​នេះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:60

ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 4:4

ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "មនុស្ស​មិន​មែន​រស់​ដោយ​សារ​តែ​នំបុ័ង ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌មក​ដែរ"» ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 18:4-5

អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញត្តិ​របស់​យើង ហើយ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង​វិញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង បើ​អ្នក​ណា​កាន់​តាម នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ​ឯង យើង​នេះ​គឺ​ជា​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 19:5

ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:31

ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 5:16

ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 7:14

នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:77

សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ ដ្បិត​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ ជាទី​សប្បាយ​រីករាយ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:19

ដូច្នេះ អ្នក​ណា​ដែល​រំលង​បទ‌បញ្ជា​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​ចំណោម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម ហើយ​បង្រៀន​បទ‌បញ្ជា​ទាំង​នេះ នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​វិញ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:1-2

«នេះ​ជា​បទ‌បញ្ជា ជា​ច្បាប់ និង​ជា​បញ្ញត្តិ​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ខ្ញុំ​ឲ្យ​បង្រៀន​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​កាន់​កាប់ «កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក គឺ​ជា​ក្រុង​ធំ​ៗ ហើយ​ល្អ ដែល​អ្នក​មិន​បាន​សង់ ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​អ្នក​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​អ្នក​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​អ្នក​មិន​បាន​ដាំ រួច​អ្នក​បាន​បរិ‌ភោគ​ឆ្អែត នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ត្រូវ​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក និង​គោរព​ប្រតិ‌បត្តិ​ព្រះ‌អង្គ ហើយ​ត្រូវ​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ។ មិន​ត្រូវ​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​អ្នក​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រចណ្ឌ ក្រែង​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឆួល​ឡើង​ទាស់​នឹង​អ្នក ហើយ​ព្រះ‌អង្គ​បំផ្លាញ​អ្នក​ពី​លើ​ផែន‌ដី​នេះ​ចេញ​ទៅ។ មិន​ត្រូវ​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​អ្នក​បាន​ល្បងល​ព្រះ‌អង្គ​នៅ​ម៉ាសា នោះ​ឡើយ។ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​បន្ទាល់ និង​ច្បាប់​ទាំង​ឡាយ​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក។ ត្រូវ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដ៏​ល្អ​ដែល​ព្រះ‌អង្គ​បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក ដោយ​បណ្តេញ​អស់​ទាំង​ខ្មាំង‌សត្រូវ​ចេញ​ពី​មុខ​អ្នក ដូច​ព្រះ‌យេហូវ៉ា​បាន​សន្យា។ ប្រយោជន៍​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក អស់​មួយ​ជីវិត​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:13

អ្នក​ណា​ដែល​មើល​ងាយ​ព្រះ‌បន្ទូល នោះ​នឹង​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ក្រឹត្យ‌វិន័យ នោះ​នឹង​បាន​រង្វាន់​វិញ។

ជំពូក    |  កំណែ ចម្លង
លូកា 16:17

ប៉ុន្តែ ដែល​ផ្ទៃ​មេឃ និង​ផែនដី​បាត់​ទៅ នោះ​ងាយ​ជា​ជាង​បាត់​ក្បៀស​មួយ ក្នុង​ក្រឹត្យ‌វិន័យ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 11:22

ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:18

សូម​បំភ្លឺ​ភ្នែក​ទូល‌បង្គំ ឲ្យ​បាន​ឃើញ​ការ​ដ៏​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:14

បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 31:18

កាល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ថ្ម​នៃ​សេចក្ដី​សញ្ញា​ពីរ​បន្ទះ​ដល់​លោក គឺ​ជា​បន្ទះ​ថ្ម​ដែល​ព្រះ‌បាន​សរសេរ​ដោយ​ព្រះ​អង្គុលី​របស់​ព្រះ‌អង្គ​ផ្ទាល់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:21

«មិន​មែន​គ្រប់​គ្នា​ដែល​គ្រាន់​តែ​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់" ដែល​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:28

លោក​នៅ​ទី​នោះ​ជា‌មួយ​ព្រះ‌យេហូវ៉ា​អស់​រយៈ​ពេល​សែសិប​ថ្ងៃ សែសិប​យប់ ឥត​មាន​បរិ‌ភោគ​អ្វី​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​ចារឹក​អស់​ទាំង​ពាក្យ​នៃ​សេចក្ដី​សញ្ញា គឺក្រឹត្យ​វិន័យ ទាំង​ដប់​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:1-5

កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច របស់​មនុស្ស​អា‌ក្រក់។ ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​ស្រី​ផិត​ក្បត់ ដែល​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​នាង នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ឯ​ពួក​អ្នក​ដែល​ដែល​ទៅ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។ ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់ ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។ អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:21

ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 13:4

ត្រូ​វ​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​កោត‌ខ្លាច​ព្រះ‌អង្គ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ត្រូវ​ស្តាប់​តាម​សូរ​សៀង​របស់​ព្រះ‌អង្គ និង​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹងព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 19:8

ប្រជា​ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។ លោក​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ថ្វាយ​ព្រះ‌យេហូវ៉ា​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 12:50

ខ្ញុំ​ដឹង​ថា សេចក្តី​ដែល​ព្រះ‌អង្គ​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដូច្នេះ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​តាម​តែ​ព្រះ‌វរបិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:142

សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:12

ចូរ​ឲ្យ​គោរព​ឪពុក​ម្តាយ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:23

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:4-5

ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា «ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:46-47

លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ទូន្មាន​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ចុះ ហើយ​បង្គាប់​ដល់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា ឲ្យ​គេ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។ ដ្បិត​នេះ​មិន​មែន​ជា​សេចក្ដី​ឥត​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ គឺ​ជា​ជីវិត​ដល់​អ្នក​រាល់​គ្នា​វិញ ហើយ​ដោយ‌សារ​សេចក្ដី​នេះ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យូរ‌អង្វែង នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ចូល​ទៅ​កាន់​កាប់»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:168

ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដ្បិត​ផ្លូវ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត សុទ្ធ​តែ​នៅ​ចំពោះ​ព្រះ‌អង្គ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
យេរេមា 7:23

គឺ​យើង​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​យើង​បង្គាប់​អ្នក​គ្រប់​ជំពូក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:24

«ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:33

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ ឲ្យ​ស្គាល់​ផ្លូវ​នៃ​ច្បាប់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​កាន់​តាម​រហូត​ដល់​ទី​បំផុត។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:1

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ដាប់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន នោះ​យើង​នឹង​ចារឹក​អស់​ទាំង​ពាក្យ ដូច​បាន​ចារឹក​នៅ​លើ​បន្ទះ​ថ្ម​ពី​មុន ដែល​អ្នក​បាន​បំបែក​ចោល​នោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:8

អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:1-2

«ប្រសិន‌បើ​អ្នក​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​លើក​អ្នក​ឡើង​ជា​ខ្ពស់ លើ​អស់​ទាំង​សាសន៍​នៅលើ​ផែន‌ដី។ ពេល​នោះ គ្រប់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​ឃើញ​ថា អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​អ្នក។ ព្រះ‌យេហូវ៉ា​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះរបស់​អ្នក ផល​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា នឹង​ឲ្យ​ដល់​អ្នក។ ព្រះ‌យេហូវ៉ា​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ព្រះ‌អង្គ​ឲ្យ​ដល់​អ្នក គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​ស្រុក​របស់​អ្នក​តាម​រដូវ​កាល ហើយ​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី តែ​អ្នក​នឹង​មិន​ខ្ចី​គេ​ឡើយ។ ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ ហើយ​ឡើង​ខ្ពស់​ជានិច្ច មិន​ដែល​ចុះ​ឡើយ គឺ​ប្រសិន‌បើអ្នក​ស្តាប់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ដោយ​ប្រយ័ត្ន​នឹងប្រតិបតិ្តតាម ហើយ​ប្រសិន‌បើ​អ្នក​មិនងាក​បែរ​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ រួច​បែរ​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិដល់​ព្រះ​ទាំង​នោះ»។ «ប៉ុន្តែ ប្រសិន‌បើ​អ្នក​មិន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បទ​បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​បណ្ដា‌សា​នេះ នឹង​ធ្លាក់​មក​លើ​អ្នក ហើយ​តាម​អ្នក​ជាប់។ អ្នក​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ស្រែ​ចម្ការ។ អ្នក​នឹង​ត្រូវ​បណ្ដា‌សា​ក្នុង​កំប្រោង និង​ផើង​ម្សៅ​របស់​អ្នក។ អ្នក​នឹង​ត្រូវ​បណ្ដា‌សា​លើ​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក លើ​ផល​ដែល​កើត​ពី​ដី​របស់​អ្នក លើ​ផល​ដែល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និងលើកូន​ពី​ហ្វូង​ចៀម​របស់​អ្នក។ អ្នក​នឹង​ត្រូវ​បណ្ដា‌សា ក្នុង​កាល​ដែល​អ្នក​ចូល​មក ហើយ​នឹង​ត្រូវ​បណ្ដា‌សា ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ។ ព្រះ​ពរ​ទាំង​អស់​នេះ​នឹង​ធ្លាក់មក​លើ​អ្នក ហើយ​តាម​អ្នកជាប់ ប្រសិន‌បើអ្នកស្តាប់​តាម​ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:153-154

៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។ សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង!

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:13

ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:4-5

មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 2:10-12

ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។ ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។ ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 4:13

ចូរ​តោង​ជាប់​តាម​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ ជា​ជីវិត​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 8:51

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:9

ព្រះ‌យេហូវ៉ា​នឹង​តាំង​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក ប្រសិន‌បើ​អ្នក​ប្រតិ‌បត្តិ​តាម​អស់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:27

សូម​ឲ្យ​ទូល‌បង្គំ​បាន​យល់​ផ្លូវ នៃ​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លូកា 10:27-28

អ្នក​នោះ​ទូល​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​កម្លាំង ហើយ​អស់​ពី​គំនិត​អ្នក ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​បាន​ឆ្លើយ​ត្រូវ​ហើយ ចូរ​អ្នក​ធ្វើ​ដូច្នោះ​ចុះ នោះ​អ្នក​នឹង​រស់​នៅ​ពិត»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 5:10

តែ​យើង​ផ្តល់​សេចក្ដី​សប្បុរស​រហូត​ដល់​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 11:19-20

យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​តែ​មួយ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​មួយ​ក្នុង​គេ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ហើយ​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:59-60

កាល​ទូល‌បង្គំ​គិត​អំពី​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន នោះ​ជើង​ទូល‌បង្គំ​ក៏​បែរ​ទៅ​រក សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ នោះ​ទូល‌បង្គំ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ ដោយ​ភ្នែក​ទូល‌បង្គំបាន​សម្លឹង​មើល បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។ ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:13-14

កុំ​សម្លាប់​មនុស្ស។ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:11

មួយ​ទៀត ទូល‌បង្គំជា​អ្នក​បម្រើ​ព្រះ‌អង្គ ក៏​ចេះ​ប្រយ័ត្ន ដោយ‌សារ​សេចក្ដី​ទាំង​នោះ ហើយ​ដែល​កាន់​តាម​នោះ​មាន​រង្វាន់​យ៉ាង​ធំ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 15:3

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ?

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:16

«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​សេចក្ដី​សញ្ញា​ដែល​យើង​នឹង​តាំង​ជាមួយ​ពួក​គេ​ក្រោយ​គ្រា​នោះ គឺ​ថា យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​នៅ​ក្នុង​ចិត្ត​របស់​គេ ហើយ​ចារ​ក្រឹត្យ​វិន័យ​ទាំង​នោះ​នៅ​ក្នុង​គំនិត​របស់​គេ»។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:5

តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នោះ​ប្រាកដ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​ខ្នាត​នៅ​ក្នុង​អ្នក​នោះ។ យើងអាច​ដឹង​ថា យើង​ពិត​ជា​ស្ថិត​នៅ​ក្នុង​ព្រះ‌អង្គ ដោយ​សារ​សេចក្ដី​នេះ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 1:7

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:153

៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:6-8

អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ​ចុះ ដ្បិត​នេះ​នឹង​បាន​ជា​ប្រាជ្ញា និង​ជា​ការ​យល់​ដឹង​ដល់​អ្នក​រាល់​គ្នា នៅ​ចំពោះ​ជាតិ​សាសន៍​នានា ដែល​កាល​ណា​គេ​ឮ​ពី​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នេះ គេ​នឹង​ពោល​ថា "សាសន៍​ដ៏​ធំ​នេះ​ពិត​ជា​មនុស្ស​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង​មែន!"។ ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ​ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​គង់​ជិត​យើង គ្រប់​ពេល​ដែល​យើង​អំពាវ‌នាវ​រក​ព្រះ‌អង្គ? ហើយ​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ច្បាប់ និង​បញ្ញត្តិ​ត្រឹម‌ត្រូវ ដូច​ជា​ក្រឹត្យ​វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ដាក់​នៅ​មុខ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:14

ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។

ជំពូក    |  កំណែ ចម្លង
យេរេមា 31:33

គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ សេចក្ដី​សញ្ញា​ដែល​យើង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា គឺ​យ៉ាង​ដូច្នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​យើង នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:19

ចូរ​គោរព​ឪពុក‌ម្តាយ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង »។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:17

លោកីយ៍​នេះ និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា កំពុង​តែ​រសាត់​បាត់​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
លូកា 6:46

«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់!" តែ​មិន​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 6:63

មាន​តែ​ព្រះ​វិញ្ញាណ​ទេ​ដែល​ប្រទាន​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ និង​ជីវិត​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:1-4

កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​យើង​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្ដាំ របស់​យើង​ទាំង​ប៉ុន្មាន យ៉ាង​នោះ អស់​ទាំង​ជង្រុក​ឯង នឹង​បាន​ពេញ​បរិបូរ ឯ​អស់​ទាំង​ធុង​ឯង នឹង​បាន​ទឹក​ទំពាំង‌បាយ‌ជូរ​ហូរ​ហៀរ​ផង។ កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​កុំ​ឲ្យ​ណាយ​ចិត្ត​នឹង​សេចក្ដី​បន្ទោស របស់​ព្រះ‌អង្គ​ដែរ។ ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។ សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់ ដ្បិត​ការ​ដែល​បាន នោះ​វិសេស​ជាង​បាន​ប្រាក់​ទៅ​ទៀត ហើយ​កម្រៃ​អំពី​នោះ​មក ក៏​ប្រសើរ​ជាង​មាស​សុទ្ធ​ផង។ ប្រាជ្ញា​នោះ​មាន​តម្លៃ​ជា​ជាង​ត្បូង​ទទឹម ឥត​មាន​របស់​ណា​ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន ដែល​នឹង​យក​ទៅ​ផ្ទឹម​ឲ្យ​ស្មើ​បាន​ឡើយ មាន​អាយុ​វែង​នៅ​ដៃ​ស្តាំ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌សព្ទ​នៅ​ដៃ​ឆ្វេង​នៃ​ប្រាជ្ញា​នោះ។ អស់​ទាំង​ផ្លូវ​របស់​ប្រាជ្ញា សុទ្ធ​តែ​ជា​ផ្លូវ​សោមនស្ស ហើយ​អស់​ទាំង​ផ្លូវ​ច្រក​នោះ ក៏​ជា​សេចក្ដី​សុខ​ដែរ។ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក កូន​អើយ កុំ​ឲ្យ​សេចក្ដី​ទាំង​នេះ ចេញ​បាត់​ពី​ភ្នែក​ឯង​ឡើយ ចូរ​រក្សា​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ និង​គំនិត​វាង​វៃ​ចុះ ដូច្នេះ សេចក្ដី​នោះ​នឹង​បាន​ជា​ជីវិត ដល់​ព្រលឹង​ឯង ហើយ​ជា​គ្រឿង​លម្អ​នៅ​ក​ឯង។ នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ។ ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។ កុំ​ឲ្យ​នឹក​ខ្លាច ក្រែង​លោ​មាន​ហេតុ​ភ័យ កើត​មក​ឆាប់​ភ្លាម​នោះ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ការ​ហិន​វិនាស​របស់​មនុស្ស​អា‌ក្រក់ ក្នុង​កាល​ដែល​កើត​មក​នោះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​បាន​ជា​ទី​ទុក​ចិត្ត​ដល់​ឯង ព្រះ‌អង្គ​នឹង​រក្សា​ជើង​ឯង​មិន​ឲ្យ​ត្រូវ​ជាប់​ឡើយ។ កាល​ណា​ឯង​មាន​លទ្ធភាព​អាច​នឹង​ធ្វើ​បាន នោះ​មិន​ត្រូវ​បដិសេធ​នឹង​អ្នក ដែល​ត្រូវ​ការ​ជំនួយ​ពី​ឯង​ឡើយ។ បើ​កាល​ណា​ឯង​មាន​របស់​អ្វី​នៅ​ជិត​ឯង ដែល​អ្នក​ជិត​ខាង​ត្រូវ​ការ នោះ​កុំ​និយាយ​ឡើយ​ថា ទៅ​សិន​ចុះ ស្អែក​សឹម​មក នោះ​ខ្ញុំ​នឹង​ឲ្យ។ កុំ​បង្កើត​ការ​អា‌ក្រក់​ទាស់​នឹង​អ្នក​ជិត​ខាង​ឯង ដែល​អា‌ស្រ័យ​នៅ​ជិត​ឯង ដោយ​សុខ​សាន្ត​នោះ​ឡើយ កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។ យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:7

មិន​ត្រូវ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​មិន​រាប់​ជា​ឥត​ទោស​ដល់​អ្នក​ណា ដែល​ចេញ​ព្រះ‌នាម​របស់​ព្រះ‌អង្គ ជា​អសារ​ឥត​ការ​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 12:32

អស់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 7:22

ដ្បិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ ខ្ញុំ​ត្រេក​អរ​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:24

អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យរបស់​ខ្ញុំទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរបិតា ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះវិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:111-112

សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ជា​មត៌ក​របស់​ទូល‌បង្គំជា​ដរាប ដ្បិត​សេចក្ដី​ទាំង​នោះ ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​មាន​អំណរ។ ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 6:8-9

ត្រូវ​ចង​សេចក្ដី​ទាំង​នេះជា​ទី​សម្គាល់​នៅ​នឹង​ដៃ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​របស់​អ្នក ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក»។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:22

ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:32-36

ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​យើង​ឥឡូវ ដ្បិត​អ្នក​ណា​ដែល​រក្សា​អស់​ទាំង​ផ្លូវ​របស់​យើង នោះ​មាន​ពរ​ហើយ ចូរ​ស្តាប់​ដំបូ‌ន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ កុំ​ឲ្យ​ប្រកែក​មិន​ព្រម​ទាំង​ទទួល​ឡើយ មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង ដ្បិត​អ្នក​ណា​ដែល​បាន​យើង នោះ​បាន​ជីវិត ក៏​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា​ដែរ តែ​ឯ​អ្នក​ណា​ដែល​ធ្វើ​បាប​នឹង​យើង​នោះ ក៏​ប្រទូស្ត​ដល់​ព្រលឹង​ខ្លួន​ដែរ អស់​អ្នក​ណា​ដែល​ស្អប់​យើង នោះ​ឈ្មោះ​ថា​ស្រឡាញ់​សេចក្ដី​ស្លាប់​ហើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:58-59

ប្រសិន‌បើ​អ្នក​មិន​ប្រយ័ត្ន​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ និង​គួរ​ស្ញែង‌ខ្លាច​នេះ គឺព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​សេចក្ដី​វេទនាយ៉ាង​ចំឡែកមក​លើ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក គឺជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​នៅ​ជាប់​ជា​យូរ និង​ជំងឺ​ធ្ងន់ៗ ហើយ​នៅ​ជាប់​ជា​យូរ។

ជំពូក    |  កំណែ ចម្លង
លូកា 11:23

អ្នក​ណា​ដែល​មិន​នៅ​ខាង​ខ្ញុំ អ្នក​នោះ​គឺ​ទាស់​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​មក​ខាង​ខ្ញុំ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កម្ចាត់​កម្ចាយ​វិញ»។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 5:24

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:151-152

ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។ តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 28:20

ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:12

នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:15-16

ផ្ទុយ​ទៅ​វិញ ដូច​ព្រះ‌អង្គ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​បរិសុទ្ធ​យ៉ាង​ណា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់​យ៉ាង​នោះ​ដែរ។ ដ្បិត​មាន​ចែង​ទុក​មក​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:9

៙ តើ​មនុស្ស​កំលោះធ្វើ​ដូចម្ដេច ដើម្បី​រក្សា​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តឲ្យ​បាន​បរិសុទ្ធ? គឺ​ដោយ​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:25

ចូរ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ព្រះ‌អង្គដែល​កំពុង​មាន​ព្រះ‌បន្ទូល ដ្បិត​ប្រសិន‌បើ​អ្នក​ទាំង​នោះ ដែល​មិន​ព្រម​ស្តាប់​តាម​អ្នក​ដែល​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ទៅ​ហើយ នោះ​ចំណង់​បើ​យើង​ដែល​មិនព្រម​ស្ដាប់​ព្រះ‌អង្គ ដែល​ទូន្មាន​ពី​ស្ថាន‌សួគ៌​មក នោះ​នឹង​រឹត​តែ​ពុំ​អាច​គេច​ផុត​យ៉ាង​ណា​ទៅទៀត!

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 29:9

ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដីសញ្ញា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​ធ្វើ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:6

មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 2:4

អ្នក​ណា​ដែល​ពោល​ថា «ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ហើយ» តែ​មិន​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ជា​អ្នក​កុហក ហើយ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:15-16

កុំ​លួច​ប្លន់​គេ។ កុំ​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម