Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

97 ខគម្ពីរអំពីគ្រោះថ្នាក់នៃអំពើអបិយជំនឿ

97 ខគម្ពីរអំពីគ្រោះថ្នាក់នៃអំពើអបិយជំនឿ
ចោទិយ‌កថា 11:16

ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​អ្នក​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង រួច​បែរ​ចេញទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ

ជំពូក    |  កំណែ ចម្លង
អេសាយ 44:10

តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 15:8

កាល​ស្ដេច​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ ជា​ទំនាយ​របស់​ហោរាអ័សារា កូន​អូដេឌ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយលុប​បំបាត់​អស់​ទាំងរូប​ព្រះ​ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​ថែវ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:17

ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:4-5

មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
យេរេមា 10:3-5

ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:21

កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
អេសាយ 46:7

គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 2:11

តើ​ដែល​មាន​សាសន៍​ណា​ផ្លាស់​ព្រះ​របស់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ផង​ឬ​ទេ? តែ​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ដូរ​ព្រះ ដ៏​ជា​សិរី‌ល្អ​របស់​ខ្លួន ឲ្យ​បាន​តែ​របស់ ដែល​ឥត​មាន​ប្រយោជន៍​វិញ។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:17

គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:17

មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:23

ចូរ​សម្ដែង​ប្រាប់​ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ខាង​មុខ​នោះ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​ជា​ព្រះ​មែន ចូរ​ធ្វើ​ការ​អ្វី​មួយ ទោះ​ល្អ ឬ​អាក្រក់​ក្តី ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ស្ងើច ហើយ​ឃើញ​ជា‌មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 11:5

ព្រោះ​ព្រះបាទ​សាឡូម៉ូន​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​របស់​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 5:19

បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:12

ប្រជា‌រាស្ត្រ​របស់​យើង​ទៅសុំ​យោបល់​ពី​ដុំ​ឈើ ហើយឲ្យ​ដំបង​របស់​គេ​និយាយ​ប្រាប់​គេ ដ្បិត​និស្ស័យ​នៃ​អំពើ​ពេស្យា​ចារ​បាន​នាំ​ឲ្យ​គេ​វង្វេង គេ​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា​ចារ ដោយ​បោះ​បង់​ចោល​ព្រះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:11

ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:17

គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:5

អ្នក​រាល់​គ្នាមាន​ចិត្តឆេះឆួល​នឹង​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សម្លាប់​កូន​ក្មេង​នៅ​តាម​ក្រហែង​ថ្ម​ច្រក​ភ្នំ​នានា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:6

ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:24

អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 16:18

ប៉ុន្តែ មុន​ដំបូង យើង​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​មួយ​ជា​ពីរ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​ធ្វើ​ឲ្យ​ស្រុក​ជា​មត៌ក​របស់​យើង មាន​ពេញ​ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 7:5

ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។

ជំពូក    |  កំណែ ចម្លង
យេរេមា 8:19

ន៎ ឮ​សំឡេង​កូន​ស្រី​របស់​សាសន៍​ខ្ញុំ ដែល​ស្រែក​នៅ​ស្រុក​ឆ្ងាយ​ណាស់​ថា តើ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ទេ​ឬ? តើ​មហា‌ក្សត្រ​នៃ​ក្រុង​នោះ​មិន​នៅ​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​គេ​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ហើយ​ដោយ​របស់​ឥត​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:5

ដ្បិត​អស់​ទាំង​ព្រះ​របស់​ប្រជាជន​នានា សុទ្ធ​តែ​ជា​របស់​ឥត​ប្រយោជន៍ តែ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:8

អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:18

វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែ​ង​បញ្ឆោត នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 37:23

ក៏​មិន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​គោរព​ដល់​រូប​ព្រះ ឬ​ដោយ​របស់​គួរ​ស្អប់​ខ្ពើម ឬ​ដោយ​អំពើ​រំលង​របស់​ខ្លួន​ទៀត​ដែរ យើង​នឹង​ជួយ​សង្គ្រោះ​គេ ឲ្យ​រួច​ពី​គ្រប់​ទាំង​ទី​អាស្រ័យ​នៅ​របស់​គេ ជា​កន្លែង​ដែល​គេ​បាន​ធ្វើ​បាប​នោះ ហើយ​យើង​នឹង​ជម្រះ​គេ​ឲ្យ​ស្អាត​វិញ យ៉ាង​នោះ គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

ជំពូក    |  កំណែ ចម្លង
យេរេមា 11:12

ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:4

ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:7

អ្នក​នោះ​នឹង​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ គេ​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:17

អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 1:14

ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 101:3

ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 12:21

កុំ​ឲ្យ​បែរ​ចេញ​ឡើយ ដ្បិត​យ៉ាង​នោះ អ្នក​រាល់​គ្នា​នឹង​វង្វេង​ទៅ​តាម​ការ​ឥត​អំពើ ដែល​គ្មាន​ប្រ‌យោជន៍ ជា​ការ​ដែល​មិន​ចេះ​ជួយ​ឲ្យ​រួច​ផង សុទ្ធ​តែ​ជា​ការ​ឥត​អំពើ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 9:20

រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:3

ឯ​អ្នក​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​ពេស្យា​អើយ ចូរ​មក​ជិត​នេះ​ចុះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:20

អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 32:20

លោក​យក​រូប​កូន​គោ​ដែល​ពួក‌គេ​បាន​ធ្វើ​ទៅ​ដុត​ក្នុង​ភ្លើង កិន​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ រួច​បាច​ចោល​ទៅ​លើ​ទឹក ហើយ​បង្ខំ​ឲ្យ​កូន​ចៅ​អ៊ី‌ស្រា‌អែល​ផឹក។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:20

ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:15

វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:58

គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 48:5

ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:19-20

៙ គេ​បាន​ធ្វើ​រូប​កូន​គោ​នៅ​ភ្នំ​ហោរែប ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូប ដែល​ធ្វើ​ពី​លោហធាតុ។ តើ​អ្នក​ណា​អាច​រៀប​រាប់​អំពី​ស្នាព្រះហស្ដ ដ៏​អស្ចារ្យរបស់ព្រះ‌យេហូវ៉ា ឬ​ប្រកាស​អំពីការ​ទាំង​ប៉ុន្មាន ដើម្បីសរសើរ​តម្កើង​ព្រះ‌អង្គ​បាន? គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:9

អ្នក​បាន​នាំ​តង្វាយ​ជា​ប្រេង ទៅ​គាល់​ស្តេច ហើយ​បាន​ចម្រើន​គ្រឿង​ក្រអូប របស់​អ្នក​ជា​ច្រើន​ឡើង ក៏​បាន​ចាត់​ទូត​របស់​អ្នក​ឲ្យ​ទៅ​ឯ​ស្រុក​ឆ្ងាយ ព្រម​ទាំង​បន្ទាប​ខ្លួន​អ្នក​ចុះ​ទៅ​ដល់​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់។

ជំពូក    |  កំណែ ចម្លង
យេរេមា 8:2

គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 18:21

រួច​លោក​អេលីយ៉ា​ក៏​ចូល​ទៅ​ជិត​ពួក​ជន សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់‌ស្ទើរ​នា​កណ្ដាល​ផ្លូវ​ទាំង​ពីរ​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ‌បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិ‌បត្តិ​តាម​ចុះ»។ តែ​ពួក​ប្រជាជន​មិន​បាន​ឆ្លើយ សូម្បី​មួយ​ម៉ាត់​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:16

ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​បាក់មុខ ដោយ​សេចក្ដី​អៀន​ខ្មាស​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:14

ហេតុ​នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ខ្ញុំ​អើយ ចូរ​រត់​ពី​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ​ចេញ

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:31

អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គា‌ថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​អ្នក​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 13:1-3

«ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។ ប្រសិន‌បើ​អ្នក​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រស់​នៅ​ថា មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។ ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។ មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក ប្រសិន‌បើ​អ្នក​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 16:16-18

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ជំពូក    |  កំណែ ចម្លង
យេរេមា 14:14

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:20-21

មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:14

ដ្បិត​សាសន៍​ទាំង​នោះ ដែល​អ្នក​នឹង​បណ្ដេញ​គេ​ចេញ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទស្សន៍​ទាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ឲ្យ​អ្នក​ប្រព្រឹត្ត​ដូច្នេះឡើយ»។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 15:23

ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 2:1

ពី​ដើម​ក៏​មាន​ហោរា​ក្លែង‌ក្លាយ​កើត​ឡើង​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះ ដូច​ជា​គ្រូ​ក្លែង‌ក្លាយ​ដែល​នឹង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​នាំ​លទ្ធិ​ខុស​ឆ្គង ដែល​នាំ​ឲ្យ​វិនាស​ចូល​មក​ដោយ​សម្ងាត់ គេ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​ព្រះដ៏​ជា​ម្ចាស់ ដែល​បាន​លោះ​គេ​នោះ​ឡើយ គេ​នាំ​សេចក្ដី​វិនាស​យ៉ាង​ទាន់​ហន់​មក​លើ​ខ្លួន​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 24:24

ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:24

មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:19-20

រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:10-12

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:6

អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គា‌ថា ដែល​ផិត​ទៅ​តាម​គេ នោះ​យើង​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 28:7

ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា៖ «ចូរ​ទៅ​រក​ស្ត្រី​ណា​ដែល​ចេះ​ខាប​ខ្មោច​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ទៅ​សួរ​ទំនាយ​ពី​នាង» ពួក​អ្នក​បម្រើ​របស់​ទ្រង់​ទូល​ឆ្លើយ​ថា៖ «នៅ​ឯ​អេន-ដោរ មាន​ស្ត្រី​ម្នាក់​ជា​អ្នក​ចេះ​ខាប»។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:6

ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 33:6

ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីន‌ណម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប​ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា។ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:27

មនុស្ស​ប្រុស ឬ​ស្រី​ណា​ដែល​ធ្វើ​ជា​គ្រូ​ខាប ឬ​ជា​គ្រូ​មន្ត‌គាថា នោះ​ត្រូវ​សម្លាប់​ចោល​កុំ​ខាន ត្រូវ​គប់​គេ​នឹង​ថ្ម​ទៅ ឈាម​គេ​ត្រូវ​ធ្លាក់​លើ​គេ​វិញ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:13

អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។

ជំពូក    |  កំណែ ចម្លង
យេរេមា 27:9

ដូច្នេះ មិន​ត្រូវ​ស្តាប់​តាម​ពួក​ហោរា​របស់​អ្នក ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​នោះឡើយ ដែល​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​បម្រើ​ស្តេច​បាប៊ីឡូន។

ជំពូក    |  កំណែ ចម្លង
មីកា 5:12

យើង​នឹង​កម្ចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ ឯង​នឹង​គ្មាន​គ្រូ​នក្ខត្តឫក្ស​តទៅ​ទៀត​ទេ

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:6

គេ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល តែ​ព្រះ‌យេហូវ៉ា​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:19

ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:2

គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:23

ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​និមិត្ត​កំភូត ឬ​ថ្លែងទំនាយ​ទំនាយ​ទៀត​ឡើយ យើង​នឹង​ជួយ​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:9

តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:15

«ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:8

ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ថ្លែងទំនាយ​របស់​អ្នក ដែល​នៅក្នុង​ចំណោម​អ្នក​រាល់​គ្នា​បញ្ឆោត​អ្នក​ឡើយ ក៏​កុំ​ទុក​ចិត្ត​ការ​យល់​សប្តិ ដែល​គេ​យល់‌សប្តិ​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
វិវរណៈ 16:13-14

ខ្ញុំ​ឃើញ​វិញ្ញាណ​អសោច​បី ដូច​ជា​កង្កែប ចេញ​ពី​មាត់​នាគ ចេញ​ពី​មាត់​សត្វ​នោះ និង​ពី​មាត់​ហោរា​ក្លែង​ក្លាយ។ វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​របស់​ពួក​អារក្ស ដែល​ចេញ​ទៅ​រក​ពួក​ស្តេច នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សម្គាល់ ដើម្បី​ប្រមូល​ស្តេច​ទាំង​នោះ​មក​ច្បាំង នៅ​ថ្ងៃ​យ៉ាង​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:19

ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:22

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​អ្នក និង​មាស​ដែល​ស្រោប​រូប​សិត ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ អ្នក​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា «ចូរ​ចេញ​ឲ្យ​ផុត​ទៅ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:12

ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។

ជំពូក    |  កំណែ ចម្លង
មីកា 3:7

ពួក​អ្នក​មើល​ឆុត​នឹង​ត្រូវ​ខ្មាស ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​នឹង​ទាល់​គំនិត គេ​នឹង​បិទ​ខ្ទប់​មាត់​ទាំង​អស់​គ្នា ដ្បិត​គ្មាន​ពាក្យ​តប​មក​ពី​ព្រះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:6

ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:36-37

គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។ គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស

ជំពូក    |  កំណែ ចម្លង
យេរេមា 23:32

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 10:13

ដូច្នេះ ស្ដេច​សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​គ្រូ​ខាប ឲ្យ​ទស្សន៍​ទាយ

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 11:14

សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:25

យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
យេរេមា 27:10

គេ​ថ្លែងទំនាយ​កុហក​អ្នក​រាល់​គ្នា​ទេ ដើម្បី​ឲ្យ​អ្នក​ត្រូវ​ព្រាត់​ចាក​ឆ្ងាយ​ពី​ស្រុក​របស់​អ្នក គឺ​ឲ្យ​យើង​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ចេញ ហើយ​អ្នក​នឹង​ត្រូវ​វិនាស។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:20

ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:4

កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម