Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

143 ខគម្ពីរសម្រាប់សន្តិភាពក្នុងគ្រួសារ

143 ខគម្ពីរសម្រាប់សន្តិភាពក្នុងគ្រួសារ
យ៉ូហាន 14:27

ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:7

នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 29:11

ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំង ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:15

ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:3

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 4:8

ទូល‌បង្គំ​នឹង​សម្រាក​កាយ ហើយ​ដេក​លក់​ដោយ​សុខ​សាន្ត ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ធ្វើ​ឲ្យ​ទូល‌បង្គំ​រស់​នៅ ដោយ​សាន្ត‌ត្រាណ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:165

អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ មាន​សេចក្ដី​សុខ​ដ៏​លើស​លុប គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:9

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:1

បើ​មាន​តែ​បាយ​ក្រៀម​មួយ​ដុំ ដែល​បរិ‌ភោគ​ដោយ​សេចក្ដី​សុខ វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:11

រីឯ​មនុស្សទន់​ទាប គេ​នឹង​បាន​ទទួល​ទឹក‌ដី​ជា​មត៌ក ហើយ​មាន​ចិត្ត​រីក‌រាយ ដោយ​សេចក្ដី​សុខ​ក្សេម‌ក្សាន្ត​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:17

ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 85:8

៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល ពី​សេចក្ដី​សុខ​សាន្ត ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​កុំ​ឲ្យ​គេ​វិល​ត្រឡប់ ទៅ​រក​សេចក្ដី​ចម្កួត​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ថែស្សាឡូនីច 3:16

សូម​ព្រះ‌អម្ចាស់​នៃ​សេចក្ដី​សុខ​សាន្ត ប្រទាន​សេចក្ដី​សុខ​សាន្ត​គ្រប់​ប្រការ ដល់​អ្នក​រាល់​គ្នា​គ្រប់​ពេល​វេលា។ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:14

ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:14

ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:14

ដ្បិត​ព្រះ‌អង្គ​ជា​សេចក្ដី​សុខសាន្ត​របស់​យើង ព្រះ‌អង្គ​បាន​ធ្វើ​ទាំង​ពីរ​រួម​មក​តែ​មួយ ហើយ​បាន​រើ​ជញ្ជាំង​ខណ្ឌ​ញែក គឺ​ភាព​ជា​សត្រូវ​នឹង​គ្នា​រវាង​យើង​ចេញ ដោយ​រូប​សាច់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:1-3

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។ «ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!» ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជាមួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់ ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​បើ​ផែនដី​ប្រែ​ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ចុះ ទៅ​កណ្ដាល​សមុទ្រ​ក៏​ដោយ ទោះ​បើ​ទឹក​សមុទ្រ​គ្រហឹម ហើយ​ពុះកញ្រ្ជោល ទោះ​បើ​ភ្នំ​ទាំង‌ឡាយ​ត្រូវ​កក្រើក​ញ័រ ដោយ​រលក​ដោល​ឡើង​ក្ដី។ –បង្អង់

ជំពូក    |  កំណែ ចម្លង
អេសាយ 54:10

ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:114

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:18

ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22-23

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:15

ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ អ្នក​រាល់​គ្នា​នឹង​បាន​សង្គ្រោះ ដោយ​វិល​មក​វិញ ហើយ​បាន​សម្រាក អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​អ្នក​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ

ជំពូក    |  កំណែ ចម្លង
ភីលីព 4:6-7

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 11:28-30

«អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព។ «តើ​ទ្រង់​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ឬ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​មួយ​អង្គ​ទៀត?» ដ្បិត​នឹម​របស់​ខ្ញុំ​ងាយ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល​ដែរ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 26:12

ជើង​ទូល‌បង្គំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:1

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:3

ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:20

ហើយ​ឲ្យ​បាន​ផ្សះ​ផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នា​នឹង​អង្គ​ទ្រង់ ដោយ​សារ​ព្រះ‌រាជ‌បុត្រា​នោះ ទោះ​ជា​នៅ​ផែនដី ឬ​នៅ​ស្ថាន​សួគ៌ ទាំង​បង្កើត​ឲ្យ​មាន​សន្ដិភាព តាមរយៈ​លោហិត​របស់​ព្រះ‌អង្គ​ដែល​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:11

ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:78

សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:1-4

មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។ ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។ មើល៍ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា នឹងមាន​ពរបែប​នេះឯង។

ជំពូក    |  កំណែ ចម្លង
អេសាយ 9:6

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:6

គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:14

ទូល‌បង្គំរីក​រាយ​នឹង​ផ្លូវ​ប្រព្រឹត្ត តាមសេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ ដូចជា​ទូល‌បង្គំ​រីក​រាយ នឹង​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:18

គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ណានៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ឡើយ តែ​សេចក្ដី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​ការ​ភ័យ​ខ្លាច​ចេញ ដ្បិត​ការ​ភ័យ​ខ្លាច​តែង​ជាប់​មាន​ទោស ហើយ​អ្នក​ណា​ដែល​ភ័យ​ខ្លាច អ្នក​នោះ​មិន​ទាន់​បាន​ពេញ​ខ្នាតនៅ​ក្នុង​សេចក្ដី​ស្រឡាញ់​នៅ​ឡើយ​ទេ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 7:14

នោះ​បើ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង បន្ទាប​ខ្លួន ហើយ​អធិ‌ស្ឋាន​រក​មុខ​យើង ព្រម​ទាំង​ងាក​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​គេ នោះ​យើង​នឹង​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​អត់​ទោស​អំពើ​បាប​របស់​គេ ទាំង​មើល​ស្រុក​គេ​ឲ្យ​ជា​ផង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:17

ស៊ូ​ឲ្យ​មាន​តែ​បន្លែ​ជា​ម្ហូប​នៅ​កន្លែង​ណា ដែល​មាន​សេចក្ដី​ស្រឡាញ់ ជា​ជាង​មាន​សាច់​គោ​ដែល​បំប៉ន​ឲ្យ​ធាត់ ហើយ​មាន​សេចក្ដី​សម្អប់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:72

ក្រឹត្យ‌វិន័យ​ដែល​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ វិសេស​ដល់​ទូល‌បង្គំ ជា​ជាង​មាស​ប្រាក់ទាំង​ពាន់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:20

ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:33

ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 122:6-7

ចូរ​អធិស្ឋានសូម​ឲ្យ​ក្រុង​យេរូ‌សាឡិម បាន​សេចក្ដី​សុខ «សូម​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះ បាន​ចម្រុង​ចម្រើន! សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​កំផែង​របស់​អ្នក ហើយ​សូម​ឲ្យ​មាន​សន្ដិសុខ នៅ​ក្នុង​បន្ទាយ​របស់​អ្នក!»

ជំពូក    |  កំណែ ចម្លង
អេសាយ 43:2

កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:14-15

ចូរ​ចៀស​ចេញ​ពី​អំពើ​អាក្រក់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ ចូរ​ស្វែង​រក​សេចក្ដី​សុខ ហើយ​ដេញ​តាម​ចុះ។ ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:14

ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:1

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:16

ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 12:2

មើល៍! ព្រះ‌អង្គ​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ដ្បិត​ព្រះ ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​កម្លាំង ហើយ​ជា​បទ​ចម្រៀង​របស់​ខ្ញុំ គឺ​ព្រះ‌អង្គ​ដែល​បាន​សង្គ្រោះ​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:37

៙ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិតចុង​បំផុត​នៃ​មនុស្ស​នោះ នឹងបាន​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:19

ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:26

សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:15

ចូរ​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្តី​សុខ​សាន្ត ទុក​ជា​ស្បែក​ជើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:5

ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:20

ការ​ឆ​បោក​រមែង​នៅ​ក្នុង​ចិត្ត​នៃ​មនុស្ស ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់ តែ​មាន​អំណរ​សម្រាប់​មនុស្ស ដែល​ប្រឹក្សា​ឲ្យ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:4-5

៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ! ៙ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:4

មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:1

ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​កម្សាន្ត​ទុក្ខ ចូរ​កម្សាន្ត​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 131:2

ប៉ុន្ដែ ទូល‌បង្គំ​បាន​រម្ងាប់​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​ទូល‌បង្គំ​ស្ងប់ ដូច​កូន​ក្មេងដែលនៅជាប់​នឹង​ទ្រូង​ម្តាយ គឺ​ព្រលឹង​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ ដូច​កូន​ក្មេង​ដែល​បៅ​ឆ្អែត​ស្កប់​ស្កល់ ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:13

ចូរ​រាប់​អាន​អ្នក​ទាំង​នោះ​ឲ្យ​ខ្ពស់ ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​ព្រោះ​កិច្ច​ការ​របស់​គេ។ ចូរឲ្យ​បាន​សុខ​សាន្ត​ជា​មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:6

៙ ក្នុង​គ្រា​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំបាន​ស្រែក​រក​ជំនួយ​ដល់​ព្រះ​នៃ​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​សម្រែក​ដែល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ បាន​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:5

អ្នក​នោះ​នឹង​ទទួល​ព្រះ​ពរ​ពី​ព្រះ‌យេហូវ៉ា និង​សេចក្ដី​សុចរិត​ពី​ព្រះ ដ៏​ជួយ​សង្គ្រោះ​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:12

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​តាំង​ឲ្យ​មាន​សេចក្ដី​សុខ​សម្រាប់​យើង​ខ្ញុំ ដ្បិត​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​យើង​ខ្ញុំ​ធ្វើ គឺ​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នោះ​ឲ្យ​យើង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:29-30

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។ ហើយ​បាន​ប្រមូល​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​ត្បូង ។ ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ ដោយ​ព្រោះ​រលក​ស្ងប់ ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក ដែល​គេ​ប្រាថ្នា​ចង់​ទៅ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:7

កាល​ណា​ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​ណា ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បណ្ដាល​ឲ្យ​ទាំង​ពួក​ខ្មាំង​សត្រូវ បាន​ជា​មេត្រី​នឹង​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:10

ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:7

៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:18

ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​រង់‌ចាំ​ឱកាស នឹង​ផ្តល់​ព្រះ‌គុណ​ដល់​អ្នក​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​ចាំ​អ្នក​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌អង្គ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​អ្នក ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:14-15

តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។ អាយុ​ជីវិត​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:9

ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 12:6-7

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​បន្ទូល​ដ៏​សុទ្ធ​ស្អាត ដូច​ប្រាក់​ដែល​គេ​បន្សុទ្ធ​ក្នុង​ឡ​នៅ​លើ​ដី ហើយ​បាន​សម្រង់​អស់​ប្រាំពីរ​ដង។ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​ថែ​គេ ព្រះ‌អង្គ​នឹង​ការពារ​យើង ចាប់​តាំង​ពី​មនុស្ស​ជំនាន់នេះ​តរៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 126:5-6

អស់​អ្នក​ដែល​សាប‌ព្រោះទាំង​ស្រក់​ទឹក​ភ្នែក គេនឹង​ច្រូតបាន​វិញ​ទាំង​សម្រែក​អរ​សប្បាយ! អ្នក​ដែល​កណ្ដៀត​ពូជ​សម្រាប់​សាប​ព្រោះ ចេញ​ទៅ​ទាំង​យំ គេ​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​សម្រែក​អរ​សប្បាយ ព្រម​ទាំង​យក​កណ្ដាប់​មកជាមួយ​ផង។

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:9

យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:112

ទូល‌បង្គំ​ដាក់​ចិត្ត​ដើម្បី​ធ្វើ​តាម​ច្បាប់ របស់​ព្រះ‌អង្គជា​ដរាប រហូត​ដល់​ចុង​បំផុត។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:6-9

នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។ គោ​ញី និង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា‌មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា‌មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុ‌មាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:1-2

ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ដោយ​ស្ងៀម​ស្ងាត់ ការ​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ព្រះ‌អង្គ​ដែរ។ កុំ​ទុក​ចិត្ត​នឹងការ​សង្កត់‌សង្កិន​ឡើយ ក៏​កុំ​សង្ឃឹម​ឥត​ប្រយោជន៍​លើ​ការ​លួច​ប្លន់​ដែរ ប្រសិន‌បើ​ទ្រព្យ​សម្បត្តិ​ចម្រើន​ឡើង សូម​កុំ​ឲ្យ​ទុក​ចិត្ត​នឹង​របស់​ទាំង​នោះ​ឲ្យ​សោះ។ ខ្ញុំ​បាន​ឮ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល មួយ​លើក​ជា​ពីរ​លើកថា ឫទ្ធិ​អំណាចជា​របស់​ព្រះ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​ជា​របស់​ព្រះ‌អង្គ​ដែរ ដ្បិត​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។ ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ថ្ម​ដា និង​ជាព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ជា​ខ្លាំង​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:7-8

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។ ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:21

មិន​ត្រូវ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ត្រូវ​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:3-5

មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។ កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។ មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់! កាល​ណា​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:18

កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 56:3-4

ពេល​ទូល‌បង្គំ​ភ័យ​ខ្លាច ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ ៙ នៅ​ក្នុង​ព្រះ ខ្ញុំ​សរសើរ​តម្កើង ព្រះ‌បន្ទូល​ព្រះ‌អង្គ នៅ​ក្នុង​ព្រះ ខ្ញុំ​ទុក​ចិត្ត ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ។ តើ​សាច់​ឈាម​អាចធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:36-37

សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ! សូម​បង្វែរ​ភ្នែក​ទូល‌បង្គំ​កុំ​ឲ្យ​មើល​អ្វីៗ ដែល​ឥត​ប្រយោជន៍ ហើយ​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:24

នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:19

គឺ​យើង​ដែល​បង្កើត​ពាក្យ​ចេញ​ពី​បបូរ​មាត់ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សូម​សេចក្ដី​សុខ សេចក្ដី​សុខ ដល់​អ្នក​ណា​ដែល​នៅ​ឆ្ងាយ ហើយ​ដល់​អ្នក​ដែល​នៅ​ជិត​ផង យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:30

ឯ​ជីវិត​របស់​សាច់​ឈាម នោះ​គឺ​ជា​ចិត្ត​ដែល​ស្ងប់​រម្ងាប់ តែ​ចិត្ត​ច្រណែន​ជា​សេចក្ដី​ពុក​រលួយ ដល់​ឆ្អឹង​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:7

មនុស្ស​សុចរិត​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:3

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:9

នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:8

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:28

រីឯ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ទី​ជ្រកកោន ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់ ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:6

សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:30

ពន្លឺ​នៃ​ភ្នែក នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ ហើយ​ដំណឹង​ដែល​គាប់​ចិត្ត នោះ​រមែង​ចម្រើន​កម្លាំង​ដល់​ឆ្អឹង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:14

នេះ​ជា​ទំនុក​ចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ‌អង្គ គឺ​ថា បើ​យើង​ទូល​សូម​អ្វីស្រប​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ស្តាប់​យើង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:33

សូម​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត​គង់​ជា​មួយ​អ្នក​រាល់​គ្នា។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:12

ដើម្បី​ឲ្យ​ព្រលឹង ទូល‌បង្គំ បាន​ច្រៀង​សរសើរតម្កើង​ព្រះ‌អង្គ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណព្រះ‌អង្គ​ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 20:9

ប្រសិន‌បើ​មាន​សេចក្ដី​អាក្រក់​ណា​មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ព្រះ‌អង្គ (ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​សេចក្ដី​វេទនា​របស់​យើង ព្រះ‌អង្គ​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:1-3

ឱ​ព្រះ‌យេហូវ៉ា ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ។ ព្រះ‌អង្គ​គង់​លើ​ចេរូ‌ប៊ីម ហើយ​ហោះ​មក ព្រះ‌អង្គ​ហោះ​សំកាំង​នៅ​លើ​ខ្យល់។ ព្រះ‌អង្គ​បាន​យក​ភាព​ងងឹត​ធ្វើ​ជា​ទី​បាំង​អង្គ​ទ្រង់ ជា​ពន្លា​នៅ​ព័ទ្ធ​ជុំ‌វិញ ជា​ពពកខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹក។ ឯ​ពន្លឺ​ភ្លឺ​នៅ​ចំពោះ​ព្រះ‌អង្គ មាន​ព្រឹល និង​រងើក​ភ្លើង ចេញ​មក​តាម​ពពក​របស់​ព្រះ‌អង្គ។ ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​មាន​ផ្គរ​លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​បន្លឺ​ព្រះ​សូរសៀង ព្រម​ទាំង​ព្រឹល និង​រងើក​ភ្លើង។ ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។ ពេល​នោះ បាត​សមុទ្រ​ក៏​លេច​ឲ្យ​ឃើញ ហើយ​គ្រឹះ​ផែន​ដី​លេច​ចេញ​មក ដោយ​ព្រះ‌អង្គ​បន្ទោស ឱ​ព្រះ‌យេហូវ៉ា​អើយ គឺ​ដោយ​ខ្យល់​គំហុក ចេញ​មក​ពី​ព្រះ‌នាសា​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា គេ​នាំ​គ្នា​សង្ខុញ មក​លើ​ខ្ញុំ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ជំនួយ​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ ព្រះ‌អង្គ​រំ​ដោះ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​រីករាយ​នឹង​ខ្ញុំ។ ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។ ៙ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​សងខ្ញុំ តាម​អំពើ​បរិសុទ្ធ​ដែល​ដៃខ្ញុំ​ធ្វើ។ ដ្បិត​ខ្ញុំ​បាន​កាន់​តាម អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​ថយ​ចេញ​ពី​ព្រះ​នៃ​ខ្ញុំ ដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ។ ដ្បិត​អស់​ទាំង​វិន័យ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​ងាក​ចេញ​ពី​បញ្ញត្តិ របស់​ព្រះ‌អង្គ​ទេ។ ខ្ញុំ​គ្មាន​សៅ​ហ្មង​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ខ្ញុំ​បាន​រក្សា​ខ្លួន​មិន​ឲ្យ​មាន​កំហុស​ឡើយ។ ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។ ៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​បរិសុទ្ធ ហើយ​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច​វេរ ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​ទាស់​ប្រឆាំង។ ដ្បិត​ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​រាប​សា តែ​មនុស្ស​ឆ្មើង‌ឆ្មៃ ព្រះ‌អង្គ​បន្ទាប​គេ​ចុះ។ ដ្បិត​ព្រះ‌អង្គ​អុជ​ប្រទីប​ទូល‌បង្គំ​ឲ្យភ្លឺ​ឡើង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ ព្រះ‌អង្គ​បំភ្លឺ​សេចក្ដីងងឹត​របស់​ទូល‌បង្គំ។ ដ្បិត​ដោយ​សារ​ព្រះ‌អង្គ ទូល‌បង្គំ​អាច​ប្រហារ​សត្រូវ​ទាំង​កង ហើយ​ដោយ‌សារ​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​អាច​លោត រំលង​កំផែង​បាន។ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ស័ក្ដិ‌សម​នឹង​លើក​សរសើរ យ៉ាង​នោះ​ខ្ញុំ​នឹង​បាន​សង្គ្រោះ រួច​ពី​ពួក​ខ្មាំង​សត្រូវ​របស់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 29:17

ចូរ​ស្តី​ប្រដៅ​កូន​អ្នក​ចុះ ទោះ​គេ​នឹង​ឲ្យ​អ្នក​បាន​សម្រាក​ចិត្ត គេ​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​រីក‌រាយ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:50

នេះ​ហើយ​ជា​សេចក្ដី​កម្សាន្ត​ចិត្ត​ដល់​ទូល‌បង្គំ ក្នុង​វេលា​ដែល​ទូល‌បង្គំ​កើត​ទុក្ខ​ព្រួយ គឺ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ប្រទាន ឲ្យ​ទូល‌បង្គំ​មាន​ជីវិត។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:2

ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:11

ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​ផ្លូវ​ជីវិត នៅ​ចំពោះ​ព្រះ‌អង្គ​មាន​អំណរ​ពោរ‌ពេញ នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ មាន​សេចក្ដី​រីករាយ ជា​ដរាប​ត​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:63

ទូល‌បង្គំ​ជា​មិត្ត‌ភក្តិ​នៃ​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ និង​អស់​អ្នក​ដែល​កាន់​តាម ព្រះ​ឱវា​ទ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:24

ប្រសិន​បើ​ឯង អង្គុយ​ចុះ ឯងនឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ កាល​ណា​ឯង​ចូល​ដេក នោះ​ឯង​នឹង​ដេក​លក់​យ៉ាង​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:147-148

ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ភ្នែក​ទូល‌បង្គំ​មិន​បាន​លង់​លក់ នៅ​អស់​ទាំង​យាម​យប់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សញ្ជឹង​គិត អំពី​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 17:22

ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 1:3

សូម​សរសើរ​តម្កើង​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​ព្រះ‌អង្គ​បាន​បង្កើត​យើង​ឡើង​ជា​ថ្មី តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដ៏​ធំ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​មាន​សង្ឃឹម​ដ៏​រស់ តាម​រយៈ​ការ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ

ជំពូក    |  កំណែ ចម្លង
អេសាយ 48:18

ឱ បើ​អ្នក​បាន​ស្តាប់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង នោះ​សេចក្ដី​សុខ​របស់​អ្នក​នឹង​បាន​ដូច​ជា​ទន្លេ សេចក្ដី​សុចរិត​របស់​អ្នកនឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:5-6

ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។ ខ្សែ​រង្វាស់​បាន​ធ្លាក់ នៅ​កន្លែង​គាប់​ចិត្ត​ដល់​ទូល‌បង្គំ អើ ទូល‌បង្គំ​បាន​ទទួល​មត៌ក​ល្អ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:5

ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:1

មើល៍! ព្រះ‌វរ‌បិតា​បាន​ប្រទាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ណា​ដល់​យើង ដែល​យើង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ ហើយ​យើង​ពិត​ជា​កូន​របស់​ព្រះ‌អង្គ​មែន។ នេះ​ហើយ​ជា​ហេតុ​ដែល​លោកីយ៍​មិន​ស្គាល់​យើង ព្រោះ​លោកីយ៍​មិន​បាន​ស្គាល់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:1-3

មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា! ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អរ​សប្បាយ ឲ្យ​ចូល​មក​ក្នុង​ព្រះ​វត្តមាន​ព្រះ‌អង្គ ដោយ​ច្រៀង​ចម្រៀង​ចុះ! ៙ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក ហើយ​យើង​ជា​របស់​ព្រះ‌អង្គ យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:30

ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:52

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​នឹក​ដល់​វិន័យ របស់​ព្រះ‌អង្គ​ពី​បុរាណ នោះ​ចិត្ត​ទូល‌បង្គំ​ក៏​បាន​ធូរ​ស្បើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:17-18

ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​រៀង​រហូត​តទៅ។ ឯ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ក្នុង​ផ្ទះ​សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:147

ទូល‌បង្គំ​ក្រោក​ពី​ដំណេក​មុន​ព្រលឹម​ស្រាង ហើយ​ស្រែក​រក​ជំនួយ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:1-3

ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។ គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​អំណាច​ដាវ គេ​នឹង​បាន​ជា​អាហារ​ដល់​ឆ្កែ​ព្រែ។ ប៉ុន្តែ ព្រះ​រាជា​នឹង​អរ​សប្បាយ​ក្នុង​ព្រះវិញ អស់​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ នឹងមាន​ចិត្ត​ត្រេក​អរឡើង ព្រោះ​មាត់​របស់​មនុស្ស​ភូត​កុហក នឹង​ត្រូវ​បិទ។ ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 126:1-3

កាល​ព្រះ‌យេហូវ៉ា​បាន​លើក​មុខ ក្រុង​ស៊ី​យ៉ូន​ឡើង​វិញ យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស ដែល​យល់‌សប្តិ។ ពេល​នោះ មាត់​យើង​បាន​ពេញ​ដោយ សំណើចក្អាក​ក្អាយ ហើយ​អណ្ដាត​យើង​ក៏​ពេញ​ដោយ សម្រែកអរ​សប្បាយ នោះ​ក្នុង​ចំណោម​ជាតិត​សាសន៍​នានា មាន​គេ​ពោល​ថា «ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ យ៉ាង​ធំ​សម្រាប់​ពួកគេ»។ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ សម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:6

ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:21

អ្នក​ណា​ដែល​ដេញ​តាម​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុ‌រស អ្នក​នោះ​នឹង​រក​បាន​ជីវិត សេចក្ដី​សុចរិត និង​កិត្តិ‌យស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:35

សូម​នាំ​ទូល‌បង្គំទៅ​តាម​ផ្លូវ​ច្រក នៃ​បទ‌បញ្ជា​របស់ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​ផ្លូវ​នោះ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:10

ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:18

ឯ​ប្រជា‌រាស្ត្រ​របស់​យើង នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ក្នុង​ផ្ទះ​សំបែង​មាំ‌មួន ជា​ទី​សម្រាក​ក្សេម‌ក្សាន្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:10

អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:2

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:3

៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:15-16

អ្នក​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី! ៙ ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ា ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់ពួក​កូន​មនុស្ស។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 2:1-5

កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង គំនិត​វាង​វៃ​នឹង​ការ​ពារ​ឯង ហើយ​យោ‌បល់​នឹង​ថែ​រក្សា​ឯង ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អា‌ក្រក់ ហើយ​ពី​ពួក​មនុស្ស ដែល​តែង​តែ​និយាយ​ពាក្យ​វៀច ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ ក៏​មាន​ចិត្ត​រីក‌រាយ​ដោយ​ប្រព្រឹត្ត​ការ​អា‌ក្រក់ ហើយ​ត្រេក‌អរ​ដោយ​ចិត្ត​វៀច របស់​មនុស្ស​អា‌ក្រក់។ ផ្លូវ​គេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់ ហើយ​ផ្លូវ​ច្រក​របស់​គេ​ក៏​ទាស​ចេញ ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ស្រី​អាវ៉ាសែ គឺ​ឲ្យ​រួច​ពី​ស្រី​ផិត​ក្បត់ ដែល​ប្រលោម​ដោយ​ពាក្យ​ផ្អែម‌ល្ហែម ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន ដ្បិត​ផ្ទះ​របស់​ស្ត្រី​នោះ ទ្រេត​ទៅ​ខាង​សេចក្ដី​ស្លាប់ ហើយ​ផ្លូវ​ច្រក​របស់​នាង នាំ​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។ ឯ​ពួក​អ្នក​ដែល​ដែល​ទៅ​វា នោះ​គ្មាន​អ្នក​ណា​ត្រឡប់​មក​វិញ​ឡើយ ក៏​មិន​ចាប់​កាន់​ផ្លូវ​ច្រក​នៃ​ជីវិត​ដែរ។ ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់ ដូច្នេះ ចូរ​ឯង​ដើរ​ក្នុង​ផ្លូវ​របស់​មនុស្ស​ល្អ ព្រម​ទាំង​រក្សា​ផ្លូវ​ច្រក​នៃ​ពួក​សុចរិត។ ដ្បិត​មនុស្ស​ទៀង​ត្រង់​នឹង​អា‌ស្រ័យ​នៅ​ផែនដី ហើយ​មនុស្ស​គ្រប់​លក្ខណ៍​នឹង​បាន​នៅ​ជាប់ តែ​មនុស្ស​អា‌ក្រក់​នឹង​ត្រូវ​កាត់ ឲ្យ​សូន្យ​ចេញ​ពី​ផែនដី​វិញ ហើយ​មនុស្ស​ប្រទូស‌រ៉ាយ នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ។ អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:7

ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:6-7

ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:20-21

សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ជា​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម ដោយ​សារ​ព្រះ​លោហិត​នៃ​សេចក្ដី​សញ្ញា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គ្រប់​ទាំង​ការ​ល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​នៅ​ក្នុង​យើង ជា​កិច្ច‌ការ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ‌អង្គ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ សូម​លើក​តម្កើង​សិរី‌ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:13

ដ្បិត​យើង​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក យើង​នឹង​កាន់​ដៃ​ស្តាំ​អ្នក ដោយ​ពោល​នឹង​អ្នក​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ យើង​នឹង​ជួយ​អ្នក

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:1

គំនិត​ដែល​ចាត់​ចែង​ក្នុង​ចិត្ត នោះ​ស្រេច​នៅ​មនុស្ស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ឆ្លើយ សម្រេច​ការ​នោះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:72

លោក​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយ​ដៃ​ដ៏​ប៉ិន​ប្រសប់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:20

ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:24

ព្រះ‌អង្គ​នាំ​ទូល‌បង្គំ ដោយព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ ហើយ​នៅ​ទីបំផុត ព្រះ‌អង្គ​នឹង​ទទួល​ទូល‌បង្គំ​ចូល​ទៅ​ក្នុង​សិរី‌ល្អ។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម