Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ

150 ខគម្ពីរពីព្រះគម្ពីរ៖ ព្រះជាម្ចាស់ដ៏អស្ចារ្យ

150 ខគម្ពីរពីព្រះគម្ពីរ៖ ព្រះជាម្ចាស់ដ៏អស្ចារ្យ
ទំនុកតម្កើង 145:3

ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:17

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​ធំ ព្រះ‌ដ៏​មាន​ចេស្តា ហើយ​គួរ​ឲ្យ​ស្ញែង‌ខ្លាច ព្រះ‌អង្គ​មិន​យោគ‌យល់​ខាង​ណា ក៏​មិន​ទទួល​សំណូក​ដែរ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:11

ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
យេរេមា 32:17

ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ាអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:28

តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:5

ព្រះ‌អម្ចាស់​របស់​យើង​ធំ​អស្ចារ្យ ហើយ​មាន​ពេញ​ដោយ​ព្រះ​ចេស្ដា ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ មិន​អាច​វាស់​ស្ទង់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 15:11

ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ តើ​មាន​អ្នក​ណា ដែល​មាន​ភាព​បរិសុទ្ធ​ដ៏​វិសេស​ដូច​ព្រះ‌អង្គ ដែល​គួរ​សរសើរ​តម្កើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:4

ដ្បិត​ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​គួរ​សរសើរ​ក្រៃ​លែង ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច លើស​ជាង​អស់​ទាំង​ព្រះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:12

តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:1

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 113:4-5

ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ! ៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 2:2

គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:8-9

ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ។ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:33-34

អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន! ដ្បិត​តើ​អ្នក​ណា​បាន​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? ឬ​តើ​អ្នក​ណា​បាន​ធ្វើ​ជា​អ្នក​ជួយ​គំនិត​ដល់​ព្រះ‌អង្គ?

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:15-16

ដែល​ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​វេលា​កំណត់ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ពរ ជា​អធិបតី​តែ​មួយ​គត់ ជា​ស្តេច​លើ​អស់​ទាំង​ស្តេច និង​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ មាន​តែ​ព្រះ‌អង្គ​មួយ​គត់​ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ទ្រង់​គង់​នៅ​ក្នុង​ពន្លឺ​ដែលមិន​អាច​ចូល​ទៅ​ជិត​បាន គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ‌អង្គ​ឡើយ ក៏​មិន​អាច​មើល​ឃើញ​ព្រះ‌អង្គ​ដែរ សូម​លើក​តម្កើងព្រះ​កិត្តិនាម និង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ អស់​កល្ប​ជានិច្ច។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:15

ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 36:26

មើល៍ ព្រះ​ធំ​ណាស់ យើង​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ ចំនួន​ឆ្នាំ​នៃ​ព្រះ‌ជន្ម​ព្រះ‌អង្គ នោះ​រក​កំណត់​មិន​បាន។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:6

ព្រះ‌យេហូវ៉ា​ដ៏​ជា​មហា‌ក្សត្រ​នៃ​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​អ្នក​ដែល​ប្រោស​លោះ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​ដើម ហើយ​ជា​ចុង ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:8

តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ជា​ព្រះ‌យេហូវ៉ា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្នុង​ចម្បាំង!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:19

៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ដានី‌យ៉ែល 4:35

មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:19-21

ហើយ​ថា ព្រះ‌ចេស្តា​ដ៏​ខ្លាំង​លើស​លន់​របស់​ព្រះ‌អង្គ ដល់​យើង​ដែល​ជឿ​ជា​យ៉ាង​ណា​ដែរ ស្រប​តាម​កម្លាំង​នៃ​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូ​កែ​របស់​ព្រះ‌អង្គ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ជា​ព្រះ‌ចេស្តា​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ចេញ ដោយ​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​តាំង​ឲ្យ​គង់​ខាង​ស្តាំ​ព្រះ‌អង្គ​នៅ​ស្ថាន​សួគ៌ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច មាន​ឫទ្ធិ​បារមី និង​ពួក​មេ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​ឈ្មោះ​ដែល​បាន​តាំង​ឡើង​ដែរ មិន​មែន​តែ​ក្នុង​សម័យ​នេះ​ប៉ុណ្ណោះ តែ​នៅ​ឯ​បរ​លោក​ផង​ដែរ។

ជំពូក    |  កំណែ ចម្លង
នេហេមា 9:6

លោក​អែសរ៉ា​ទូល​ថា៖ «ព្រះ‌អង្គ​តែ​មួយ​ដែល​ជា​ព្រះ‌ឯក‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ គឺ​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​ជាន់​ទាំង​នោះ ក៏​បាន​បង្កើត​ផែន‌ដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ ព្រះ‌អង្គ​ប្រទាន​ជីវិត​ឲ្យ​របស់​ទាំង​អស់​នោះ ហើយ​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:14

ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»

ជំពូក    |  កំណែ ចម្លង
អេសាយ 43:13

ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:1-3

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។ ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:6

ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើម ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 1:3

ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

ជំពូក    |  កំណែ ចម្លង
យេរេមា 10:6-7

ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។ ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត​ខ្លាច​សំណំ​តែ​នឹង​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​ក្នុង​បណ្ដា​មនុស្ស​មាន​ប្រាជ្ញា​ទាំង‌ឡាយ នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:6-7

ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:1

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:6

ព្រះ‌យេហូវ៉ា​យាង​កាត់​នៅ​មុខ​លោក ហើយ​ប្រកាស​ថា៖ «យេហូវ៉ា យេហូវ៉ា ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ប្រណី​សន្តោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ មាន​ព្រះ​ហឫ‌ទ័យ​សប្បុរស ហើយ​ស្មោះ​ត្រង់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
អេសាយ 6:3

មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:8-9

៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:13

គ្មាន​សត្វ​លោក​ណា​ដែល​អាច​លាក់​ពី​ព្រះភក្ត្រ​ព្រះ​អង្គ​បាន​ឡើយ គឺ​ទាំង​អស់​នៅ​ជា​អាក្រាត​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដែល​យើង​ត្រូវ​ទូល​រៀប​រាប់​ទូល​ថ្វាយ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:1-4

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។ ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។ ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ! ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។ គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ! ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ? ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។ ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។ ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ សូម្បី​តែ​ពាក្យ​សម្ដី​មិន​ទាន់​មាន នៅ​អណ្ដាត​ទូល‌បង្គំ​នៅ​ឡើយ នោះ​ព្រះ‌អង្គ​ក៏​ជ្រាប​គ្រប់​ជំពូក​ទៅ​ហើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:5-7

យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។ គឺ​យើង​ដែល​បង្កើត​ពន្លឺ ហើយ​ក៏​ធ្វើ​ឲ្យ​មាន​ងងឹត​ផង យើង​ធ្វើ​ឲ្យ​មាន​សន្តិ‌សុខ ហើយ​ឲ្យ​មាន​សេចក្ដី​វេទនា​ដែរ គឺ​យើង​នេះ​ហើយ ជា​យេហូវ៉ា ដែល​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 4:11

«ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ស័ក្តិសម​នឹង​ទទួល​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​របស់​ទាំង​នោះ​សុទ្ធ​តែ​បាន​កើត​មក និង​ស្ថិត‌ស្ថេរ​នៅ ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:1

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 77:13-14

ឱ​ព្រះ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ ជា​ផ្លូវ​បរិសុទ្ធ តើ​មាន​ព្រះ​ឯ​ណា​ដែលធំ​ឧត្តុង្គ​ឧត្តម ដូច​ព្រះ​នៃ​យើង? ព្រះ‌អង្គ​ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព របស់​ព្រះ‌អង្គ នៅ​កណ្ដាល​ជាតិ​សាសន៍នានា។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:22

គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 90:2

មុន​ពេល​ភ្នំ​ទាំង​ឡាយ​បាន​កើត​ឡើង ឬមុនពេល​ព្រះ‌អង្គ​បង្កើត​ផែនដី និង​ពិភព​លោកមក ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប គឺ​ព្រះ‌អង្គ​ហើយ​ជា​ព្រះ។

ជំពូក    |  កំណែ ចម្លង
ដានី‌យ៉ែល 2:20-22

ដានីយ៉ែល​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌នាម​នៃ​ព្រះ​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប​ត​រៀង​ទៅ ដ្បិត​ប្រាជ្ញា និង​តេជា‌នុភាព​ជា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។ ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:3

ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:20

តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:30

ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
យ៉ូប 5:9

ដែល​ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 40:5

៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 150:2

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:9

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត នៅ​លើ​ផែនដី​ទាំង​មូល ព្រះ‌អង្គ​បាន​ថ្កើង​ឡើងលើស​ជាង​អស់​ទាំង​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
អេសាយ 43:11

គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ

ជំពូក    |  កំណែ ចម្លង
យេរេមា 33:2-3

ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផែន​ដី គឺ​ព្រះ‌យេហូវ៉ា​ដែល​បាន​ជប​សូន​មក ដើម្បី​តាំង​ឡើង ដែល​មាន​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន នោះ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បម្រើ​យើង ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ។ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្ដី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​យើង​ដែរ ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​យើង​នឹង​ចម្រើន​ពូជ​ដាវីឌ ជា​អ្នក​បម្រើ​យើង និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​យើង​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរាយេរេមា​ថា៖ អ្នក​មិន​បាន​ពិចារណា​សេចក្ដី​ដែល​ជន​ជាតិ​ទាំង​នេះ​ពោល​ថា គ្រួ​ទាំង​ពីរ​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង​នោះ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​វិញ​ទេ​ឬអី គឺ​យ៉ាង​នោះ​ដែល​គេ​មើល‌ងាយ​ដល់​ប្រជា‌រាស្ត្រ​យើង ដោយ​បំណង​នឹង​ឲ្យ​គេ​លែង​ធ្វើ​ជា​នគរ​នៅ​មុខ​ខ្លួន​តទៅ។ ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​សេចក្ដី​សញ្ញា​ពី​ដំណើរ​ថ្ងៃ និង​យប់ មិន​ស្ថិត‌ស្ថេរ​នៅ បើ​យើង​មិន​បាន​តាំង​អស់​ទាំង​របៀប​នៃ​ផ្ទៃ​មេឃ និង​ផែនដី​ទេ នោះ​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។ ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:6-7

ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន? ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ជា​ជំនួយ​របស់​ខ្ញុំ ខ្ញុំ​នឹង​ឃើញ​ជ័យ​ជម្នះ​ឈ្នះ​លើ អស់​អ្នក​ដែល​ស្អប់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 16:25

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:1-3

កាល​ដើម​ដំបូង​មាន​ព្រះ‌បន្ទូល ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ ព្រះ ហើយ​ព្រះ‌បន្ទូល​នោះ​ឯង​ជា​ព្រះ។ ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។ លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។ យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ មក​ពី​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។ កាល​ពួក​សាសន៍​យូដា​ចាត់​ពួក​សង្ឃ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡិម ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖ «តើ​លោក​ជា​អ្នក​ណា?» លោក​ធ្វើ​បន្ទាល់​យ៉ាង​នេះ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​ព្រះ​តាំង​ពី​ដំបូង គឺ​លោក​ប្រាប់​តាម​ត្រង់ ឥត​លាក់​លៀម​អ្វី​ឡើយ គឺ​លោក​ប្រកាស​ប្រាប់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រីស្ទ​ទេ»។ គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។ ដូច្នេះ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ? តើ​លោក​មាន​ប្រសាសន៍​ដូច​ម្តេច​អំពី​ខ្លួន​លោក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​នាំ​ពាក្យ​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង?» លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់" ដូច​ហោរា​អេសាយ​បាន​ថ្លែង​ទុក»។ ឯ​ពួក​អ្នក​ដែល​គេ​ចាត់​ឲ្យ​មក ជា​ពួក​ផារិ‌ស៊ី​នោះ​វិញ គេ​សួរ​លោក​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រីស្ទ ឬ​លោក​អេលី‌យ៉ា ឬ​ហោរា​នោះ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?» លោក​យ៉ូហាន​ឆ្លើយ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់ គឺ​មួយ​អង្គ​ដែល​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង»។ ការ​នេះ​កើត​មក​នៅ​ភូមិ​បេថា‌នី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ជា​កន្លែង​ដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក។ លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក! គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 48:1

ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង! ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
អេសាយ 9:6

ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:8

ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
មីកា 7:18-19

តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មត៌ក​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​ផ្ងំ​សេចក្ដី​ខ្ញាល់​ទុក​ជា‌និច្ច​ទេ ពី​ព្រោះ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​សប្បុរស​វិញ ព្រះ‌អង្គ​នឹង​មាន​សេចក្ដី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ព្រះ‌អង្គ​នឹង​កម្រាប​សេចក្ដី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង ទៅ​ក្នុង​សមុទ្រ​ជ្រៅ

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 3:14

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។

ជំពូក    |  កំណែ ចម្លង
លូកា 18:27

ព្រះ‌អង្គ​មាន​បន្ទូល​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ​អាច​នឹង​ធ្វើ​កើត​ទាំង​អស់»។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:8

យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 29:4

ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:38-39

ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:10

ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 1:8

ព្រះ‌អម្ចាស់​ជា​ព្រះ ដែល​គង់​នៅ​សព្វ​ថ្ងៃ ក៏​គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​អាល‌ផា និង​ជា​អូមេ‌កា»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:4

ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:20-21

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ‌អង្គ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដល់​គ្រប់​ជំនាន់ អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 16:27

ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លម្អ នោះ​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធា‌នុភាព និង​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:6

ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព

ជំពូក    |  កំណែ ចម្លង
យ៉ូប 9:4

ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
យេរេមា 23:24

ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:24

ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដែល​ជប​សូន​អ្នក តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ យើង​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួនយើង

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 7:21

មិន​ត្រូវ​ភ័យ​ខ្លាចពួក‌គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅជាមួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:2-3

ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌អង្គ​នៅ​ក្នុង​ទី​បរិសុទ្ធ ទាំង​សម្លឹង​មើល​ព្រះចេស្ដា និង​សិរី‌ល្អ​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:4

៙ គឺ​ដល់​ព្រះ‌អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ​ធំៗ តែ​មួយ​ព្រះ‌អង្គ​ឯង ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ជំពូក    |  កំណែ ចម្លង
អេសាយ 40:8

ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 93:1

ព្រះ‌យេហូវ៉ា​សោយ​រាជ្យ ព្រះ‌អង្គ​គ្រង​ព្រះ​ពស្ដ្រ ប្រ​កប​ដោយ​ភាព​ថ្កុំ​ថ្កើង ព្រះ‌យេហូវ៉ា​គ្រង​ព្រះ​ពស្ដ្រ ព្រះ‌អង្គ​ក្រវាត់​អង្គ​ដោយ​ឫទ្ធានុ‌ភាព អើ ពិភព​លោក​បាន​តាំង​ឡើង​យ៉ាង​មាំ‌មួន ឥត​រង្គើ​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:36

ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:3

៙ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក ហើយ​យើង​ជា​របស់​ព្រះ‌អង្គ យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:29

ដ្បិត​ព្រះ​របស់​យើង ទ្រង់​ជា​ភ្លើង​ដែល​ឆេះ​បន្សុស។

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 1:3

ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:5

ហើយ​គេ​នឹង​ច្រៀង​ពី​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដ្បិត​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា នោះ​ធំ​ក្រៃ‌លែង។

ជំពូក    |  កំណែ ចម្លង
អេសាយ 52:10

ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:23

ឯ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា យើង​រាល់​គ្នា​ពុំ​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ​ទេ ព្រះ‌អង្គ​មាន​តេជា‌នុភាព​ដ៏​ខ្ពស់​បំផុត តែ​ដោយ​ព្រះ‌អង្គ​មាន​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ពោរ‌ពេញ បាន​ជា​ព្រះ‌អង្គ​នឹង​មិន​ធ្វើ​ទុក្ខ​ទេ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 8:27

តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13-14

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:12

ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 25:1

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:2

ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 4:24

ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:1-2

ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។ ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។ យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។ ៙ ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុងពិភព​នេះជា​របស់​យើង ។ តើ​យើងបរិ‌ភោគ​សាច់​គោ​ឈ្មោល ឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ? ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​បន់ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។ នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។ ៙ ប៉ុន្ដែ ចំពោះ​មនុស្ស​អាក្រក់ ព្រះមាន​ព្រះ‌បន្ទូល​ថា «តើ​អ្នក​មាន​សិទ្ធិ​អ្វី​នឹង​សូត្រ​ពី​បញ្ញត្តិ​របស់​យើង ឬពី​សេចក្ដី​សញ្ញា​របស់​យើង ជាប់​នឹង​មាត់​ឯង​ដូច្នេះ? ដ្បិត​អ្នក​ស្អប់​ការប្រៀន​ប្រដៅ ហើយ​ច្រាន​ចោល​ពាក្យ​យើង​ទៅ​ក្រោយ​ខ្នង។ ប្រសិន‌បើអ្នក​ឃើញ​ចោរ អ្នក​ក៏​សេព​គប់​ជាមួយ​គេ ហើយ​ចូល​ដៃ​ជា​មួយ​ពួក​ផិត​ក្បត់​ទៀត​ផង។ អ្នក​បាន​ប្រគល់​មាត់​របស់​អ្នក ទៅ​បម្រើ​សេចក្ដី​អាក្រក់ ហើយ​អណ្ដាត​អ្នក​តែង​បង្កើត​ចេញ នូវ​ពាក្យ​បោក​ប្រាស់។ ព្រះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​ដ៏​មាន សោភ័ណភាព​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:15-17

អស់​ទាំង​សាសន៍​ប្រៀប​ដូច​ជា​ទឹក​មួយ​ដំណក់​នៅ​ក្នុង​ថាំង ហើយ​ក៏​រាប់​ទុក​ដូច​ជា​លម្អង​ធូលី​នៅ​លើ​ថាស​ជញ្ជីង​ដែរ ព្រះ‌អង្គ​លើក​កោះ​ទាំង​ប៉ុន្មាន​ឡើង ដូច​ជា​របស់​យ៉ាង​តិច​តួច ឯ​ព្រៃ​ល្បាណូន​នោះ​មិន​គ្រាន់​នឹង​ដុត ហើយ​សត្វ​ទាំង​ប៉ុន្មាន​នៅ​ព្រៃ​នោះ ក៏​មិន​ល្មម​នឹង​ធ្វើ​ជា​តង្វាយ​ដុត​ផង។ អស់​ទាំង​សាសន៍​រាប់​ដូច​ជាគ្មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រះ‌អង្គ​រាប់​គេ​ទុក​ដូច​ជា​តិច​ជាង​សូន្យ​ទៅ​ទៀត ហើយ​ជា​ឥត​ប្រយោជន៍​ផង។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:4

ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:7-9

៙ ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ល្អ​គ្រប់​លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើង​វិញ បន្ទាល់​របស់​ព្រះ‌យេហូវ៉ានោះ​ពិត​ប្រាកដ ក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា ព្រះ‌ឱវាទ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ត្រឹម​ត្រូវ ក៏ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយ បទ‌បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ស្អាត​បរិសុទ្ធ ក៏​បំភ្លឺ​ភ្នែក ការ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ស្អាត​បរិសុទ្ធ ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប។ វិន័យ​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់​ជំពូក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 93:4

ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 14:14

ព្រះ‌យេហូវ៉ា​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ស្ងៀម​ប៉ុណ្ណោះ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 16:27

ដល់​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់​ដែល​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​លើក​តម្កើង​សិរី‌ល្អ​ដល់​ព្រះ‌អង្គ អស់​កល្ប​ត​រៀង​ទៅ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:13

ឯ​ព្រះ​មាន​ទាំង​ប្រាជ្ញា និង​ឥទ្ធិ‌ឫទ្ធិ​ផង ព្រះ‌អង្គ​ក៏​មាន​ព្រះ‌តម្រិះ និង​យោបល់​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 49:13

ឱ​ផ្ទៃ​មេឃ​អើយ ចូរ​ច្រៀង​ឡើង ឱ​ផែនដី​អើយ ចូរ​ឲ្យ​អរ​សប្បាយ​ចុះ ឱ​ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ធ្លាយ​ចេញ​ជា​បទ​ចម្រៀង ព្រោះ​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ចិត្ត​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​ដល់​ប្រជារាស្ត្រ របស់​ព្រះ‌អង្គ​ដែល​ត្រូវ​រង​ទុក្ខ​វេទនា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:8-9

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ព្រះ‌អង្គ? ឱ​ព្រះ‌យេហូវ៉ា អើយ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បង្ក្រាប​អំនួត​របស់​សមុទ្រ កាល​ណា​រលក​កម្រើក​ឡើង ព្រះ‌អង្គ​ធ្វើ​ឲ្យ​វា​ស្ងប់​ទៅ​វិញ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:14

មើល៍ ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

ជំពូក    |  កំណែ ចម្លង
លូកា 1:37

ដ្បិត​គ្មាន​ការ​អ្វី​ដែល​ព្រះ​ធ្វើ​ពុំ​បាន​នោះ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:8

ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 33:18-19

លោក​ម៉ូសេ​ទូល​ថា៖ «សូម​ព្រះ‌អង្គ​មេត្តា​បង្ហាញ​ឲ្យ​ទូល‌បង្គំ​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌អង្គ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងសម្ដែង​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​យើង​នៅ​ចំពោះ​មុខ​អ្នក ក៏​នឹង​ប្រកាស​ពី​ឈ្មោះ​របស់​យើង​ជា "យេហូវ៉ា" នៅ​មុខ​អ្នក​ដែរ យើង​នឹង​ប្រោស​អ្នក​ណា​ដែល​យើង​ចង់​ប្រោស ហើយ​នឹង​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា»។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:4

តើ​អ្នក​ណា​បាន​ធ្វើ ហើយ​សម្រេច​ការ​នេះ ដោយ​ហៅ​អស់​ទាំង​តំណ​មនុស្ស​តាំង​ពី​ដើម​មក គឺយើង យេហូវ៉ា​នេះ ដែល​ជា​ដើម ហើយ​ជា​អ្នក​នៅ​ជា‌មួយ​មនុស្ស​ជាន់​ក្រោយ​បង្អស់​ដែរ គឺ​យើង​នេះ​ហើយ

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 7:22

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​ធំ​ណាស់ គ្មាន​អ្នក​ណា​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
នេហេមា 9:5

បន្ទាប់​មក ពួក​លេវី យេសួរ កាឌ‌មាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ពោល​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​លើក​តម្កើង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌ជានិច្ច។ សូម​ឲ្យ​ព្រះ‌នាម​ដ៏​រុងរឿង​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​ព្រះ​ពរ ជា​ព្រះ​នាម​ដែល​ថ្កើង​ឡើង​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​ការ​សរ‌សើរ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:17

នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្ឱន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា មួយ​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​តម្កើង​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:5-6

៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។ ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 8:60

ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:6

តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:39

ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា ពិត​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ និង​នៅ​ផែន‌ដី​នេះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:18

ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 15:6

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:11

រី​ឯ​ដំ‌បូន្មាន​របស់​ព្រះ‌យេហូវ៉ា​វិញ នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត ហើយ​គម្រោង​ការ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ នៅ​ជាប់​ជា​ដរាប គ្រប់​ជំនាន់​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 42:2

«ទូល‌បង្គំ​ដឹង​ថា​ព្រះ‌អង្គ​ធ្វើ​ទាំង​អស់​កើត ហើយ​ឃាត់​ព្រះ​តម្រិះ​ព្រះ‌អង្គ​ណា​មួយ​មិន​បាន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 102:25-27

កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ដែរ។ ផ្ទៃ​មេឃ និង​ផែន​ដី នឹង​វិនាស​សូន្យ​ទៅ តែ​ព្រះ‌អង្គ​នឹង​គង់​នៅ​ស្ថិត‌ស្ថេរ ផ្ទៃ​មេឃ និង​ផែន​ដី នឹង​រិចរឹល​ទៅ ដូច​សម្លៀក‌បំពាក់។ ព្រះ‌អង្គ​នឹង​ផ្លាស់​វា ដូច​ផ្លាស់​អាវ ហើយ​វា​នឹងបាត់​សូន្យ​ទៅ ប៉ុន្ដែ ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល ហើយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ គ្មាន​ទី​បញ្ចប់​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:15

គឺ​ព្រះ​អង្គ​ដែល​បាន​បង្កើត​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា ព្រះ‌អង្គ​ក៏​បាន​តាំង​លោកីយ៍​ឡើង ដោយ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ក៏​បាន​លាត​ផ្ទៃ​មេឃ ដោយ​យោបល់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 48:13

ដៃ​យើង​បាន​ដាក់​ឫស​នៃ​ផែនដី ហើយ​ដៃ​ស្តាំ​របស់​យើង​បាន​លាត​ផ្ទៃ​មេឃ កាល​ណា​យើង​ហៅ នោះ​ទាំង​ពីរ​ក៏​ឈរ​ឡើង​ជា‌មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 1:17

សូម​ព្រះ​មហាក្សត្រ​ដ៏​អស់​កល្ប ដែល​មាន​ព្រះ​ជន្ម​មិន​ចេះ​សាប​សូន្យ ហើយ​មនុស្ស​មិន​អាច​មើល​ឃើញ ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ បានប្រកប​ដោយ​ព្រះ‌កិត្តិនាម និង​សិរី‌ល្អ​អស់​កល្ប​ជានិច្ច​រៀង​រាប​តទៅ។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:13-14

ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេសាយ 54:10

ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 93:2

បល្ល័ង្ក​របស់​ព្រះ‌អង្គ​បាន​តាំង​នៅ តាំង​ពី​បុរាណ​រៀង​មក ព្រះ‌អង្គ​គង់​នៅ​តាំង​ពី​អស់‌កល្ប។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 19:6

បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:3-5

ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។ អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 33:27

ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប​ជានិច្ច ជា​លំនៅ​របស់​អ្នក ហើយ​ព្រះ‌ពាហុ​ដ៏​ជាប់​នៅ​អស់‌កល្ប​ជានិច្ច​ក៏​ទ្រអ្នក។ ព្រះ‌អង្គ​បាន​ច្រាន​ខ្មាំង‌សត្រូវចេញ​ពី​មុខ​អ្នក ហើយ​មាន​ព្រះ‌បន្ទូល​ថា "វិនាស​ទៅ!"។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 17:3

ឯ​ជីវិត​អស់​កល្ប​ជា‌និច្ច​នោះគឺ ឲ្យ​គេ​បាន​ស្គាល់​ព្រះ‌អង្គ ដែល​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:5-6

យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 3:4

(ដ្បិត​គ្រប់​ផ្ទះ​តែង​មាន​គេ​ធ្វើ តែ​អ្នក​ដែល​បាន​ធ្វើ​អ្វីៗ​ទាំង​អស់ គឺ​ជា​ព្រះ)។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:31-32

ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​សាក​មើល​ដែរ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។ តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា? ហើយ​តើ​អ្នក​ណា​ជា​ថ្មដា ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ?

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 18:14

តើ​មាន​ការ​អ្វី​ពិបាក​ពេក​ដែល​ព្រះ‌យេហូវ៉ា​ធ្វើ​មិន​កើត​ឬ? នៅ​វេលា​កំណត់ យើង​នឹង​ត្រឡប់​មក​រក​អ្នក​វិញ គឺ​ឆ្នាំ​ក្រោយ​ក្នុង​វេលា​ដដែល​នេះ សារ៉ា​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 105:3-4

ចូរ​ខ្ពស់​មុខ​នឹង​ព្រះ‌នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ចុះ ចូរ​ឲ្យ​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា រីក‌រាយ​ឡើង! ស្រុក​គេ​មាន​សត្វ​កង្កែប​ពេញ​ដេរ​ដាស សូម្បី​តែ​នៅ​ក្នុង​ក្រឡា​បន្ទំ​របស់​ស្តេច​ក៏​មាន​ដែរ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ទាំង​ហ្វូងៗ​ហើរ​មក ហើយ​ក៏​មាន​ចៃ​នៅ​ពាស​ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​ប្រទាន​ព្រឹលឲ្យ​គេ​ជំនួស​ភ្លៀង ហើយ​រន្ទះ​ក៏​បាញ់​ឆេះ​ពេញ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​គេ ក៏​បំបាក់​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​កណ្តូប​ហើរ​មក ហើយក៏​មាន​ចង្រិត​ច្រើន​ឥត​គណនា។ សត្វ​ទាំង​នោះ​ស៊ី​បំផ្លាញ អស់​ទាំង​ដំណាំ​នៅ​ក្នុង​ស្រុក ហើយ​ស៊ី​ភោគ​ផល​ដែល​ដុះ​ចេញ​ពី​ដី​របស់​គេ។ ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ក្នុង​ស្រុក​គេ គឺ​ជា​ផល​ដំបូង​នៃ​កម្លាំង​ទាំង​ប៉ុន្មាន​របស់​គេ។ ៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។ កាល​គេ​បាន​ចាក​ចេញ​ទៅ សាសន៍​អេស៊ីព្ទ​ក៏​អរ​សប្បាយ ដ្បិត​គេ​ភ័យ​ខ្លាច​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង។ ព្រះ‌អង្គ​បាន​លាត​ពពក​ជា​ម្លប់​គ្រប​បាំង​គេ ហើយ​ប្រទាន​ភ្លើងជា​ពន្លឺ​បំភ្លឺ​នៅ​ពេល​យប់។ ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា និង​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ចូរ​ស្វែង​រក​ព្រះ‌វត្ត‌មាន​របស់​ព្រះ‌អង្គ ឥត​ឈប់​ឈរ!

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:14-16

ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ដាក់​កម្រិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ នៃ​ពពក​ព្រះ‌អង្គ​ភ្លឺ​ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 98:1

ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:1-3

ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាល់​ក្រ ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង និង​ប្រកាស​ប្រាប់​ពី​សេចក្ដី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ ហើយ​ពី​ការ​ដោះ​លែង​ដល់​ពួក​អ្នក​ដែល​ជាប់​ចំណង ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីក‌រាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ប្រដាប់​ខ្លួន​ខ្ញុំ ដោយ​សម្លៀក‌បំពាក់​នៃ​សេចក្ដី​សង្គ្រោះ ព្រះ‌អង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្ដី​សុចរិត ដូច​ជា​ប្តី​ថ្មោង‌ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លម្អ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ។ ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរបាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក ហើយ​ឲ្យ​កម្សាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:34-35

ចូរ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ក៏​នៅ​លើ​ផ្ទៃ​មេឃ។ ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូមលើកតម្កើង​ព្រះ!។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:12-13

ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។ កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 15:3-4

គេ​ច្រៀង​ទំនុក​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ និង​ទំនុក​របស់​កូន​ចៀម​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ កិច្ច‌ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ! ឱ​ស្តេច​នៃ​ជាតិ​សាសន៍​ទាំង​ឡាយ​អើយ ផ្លូវ​របស់​ព្រះ‌អង្គ​សុចរិត និង​ពិត​ត្រង់! ឱ​ព្រះ‌អម្ចាស់​អើយ តើ​មាន​អ្នក​ណា​មិន​កោត​ខ្លាច ហើយ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ? ដ្បិត​មាន​តែ​ព្រះ‌អង្គ​មួយ​ប៉ុណ្ណោះ​ដែល​បរិសុទ្ធ ហើយ​គ្រប់​ទាំង​សាសន៍​នឹង​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះ‌អង្គ ដ្បិត​ការ​ជំនុំ​ជម្រះ​របស់​ព្រះ‌អង្គ បាន​សម្តែង​មក​ឲ្យ​ឃើញ​ហើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:1

ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ

ជំពូក    |  កំណែ ចម្លង
អេសាយ 63:1

តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យូដាស 1:25

គឺ​ព្រះ​តែ​មួយ​ព្រះ‌អង្គ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង សូម​ថ្វាយ​សិរី‌ល្អ ឫទ្ធា‌នុភាព ព្រះ‌ចេស្តា និង​អំណាច តាំង​ពី​មុន​សម័យ​កាល​ទាំង​អស់ នៅ​ពេល​នេះ និង​អស់​កល្ប​ជា‌និច្ច​តរៀង​ទៅ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម