ចង់ប្រាប់បងប្អូនថា ការសរសើរខ្លួនឯងគឺគ្មានប្រយោជន៍ទេ មានតែការសរសើរពីព្រះអម្ចាស់ទេដែលមានតម្លៃ។ ការគោរពបូជាដែលមិនលើកតម្កើងព្រះ គឺជាការគោរពដែលចេញមកពីមាត់តែមិនមែនមកពីចិត្ត ហើយលើកតម្កើងអ្វីផ្សេងក្រៅពីព្រះនាមព្រះយេស៊ូគ្រិស្ត។ ព្រះមិនពេញចិត្តនឹងការសរសើរ និងការគោរពបែបនេះទេ ព្រោះទ្រង់ជ្រាបពីចេតនានៃចិត្ត និងអ្វីដែលជ្រៅបំផុតនៅក្នុងនោះ។
ដូច្នេះ ចូរខិតខំគោរពបូជាព្រះដោយស្មោះសរ មិនមែនដើម្បីឲ្យមនុស្សឃើញ ឬសង្ឃឹមថានឹងទទួលបានការសរសើរពីមនុស្សឡើយ។ ចូរស្លៀកពាក់ដោយចិត្តរាបទាប ហើយទទួលស្គាល់ព្រះនាមនៃព្រះដ៏ធំ ដោយដឹងថាខ្លួនជាមនុស្សមានបាប ហើយត្រូវការទ្រង់។ ចូរគោរពបូជាទ្រង់ ដើម្បីឲ្យទ្រង់ឮ ឃើញ រីករាយ និងញញឹមដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូន។
ចូរដើរដោយសេចក្ដីពិត និងភាពបរិសុទ្ធ ដោយចិត្តបរិសុទ្ធទាំងស្រុង នេះជាការល្អនៅចំពោះព្រះអម្ចាស់។ ចូរយើងសម្អាតជីវិតរបស់យើងជាមុនសិន ហើយផ្ដោតលើការគោរពបូជាព្រះ ដែលលើកតម្កើងតែទ្រង់តែមួយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងចំណោមអ្នករាល់គ្នាចេញ ហើយផ្ចង់ចិត្តទៅរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ»។
"ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។
ដ្បិតមិនមែនជាអ្នកដែលលើកតម្កើងខ្លួននោះទេ ដែលគេទុកចិត្ត គឺអ្នកដែលព្រះអម្ចាស់លើកតម្កើងនោះវិញ។
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
កុំឲ្យអ្នករាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់អ្នករាល់គ្នាផង យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
អ្នករាល់គ្នាមិនត្រូវយកប្រាក់មកធ្វើជារូបព្រះណាទៀតអមជាមួយយើង ក៏មិនត្រូវយកមាសធ្វើជាព្រះសម្រាប់ខ្លួនឡើយ។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
មិនត្រូវមានព្រះឯណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
មនុស្សមានពុតអើយ! ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិត របស់មនុស្ស" »។
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។
ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។
ពួកអ្នកដែលមើលរបស់ឥតប្រយោជន៍ ដែលមិនទៀងទាត់ គេរមែងលះបង់ចោលសេចក្ដីអាណិតអាសូររបស់ខ្លួន។
ស្តេចអ៊ីស្រាអែលមានរាជឱង្ការឆ្លើយថា៖ «ចូរទៅប្រាប់បេន-ហាដាដវិញថា "កុំឲ្យអ្នកដែលកំពុងពាក់គ្រឿងក្រោះអួតអាងខ្លួន ដូចជាអ្នកដែលដោះគ្រឿងចេញនោះឡើយ"»។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
ឱពួកវង្សអ៊ីស្រាអែលអើយ ចូរស្តាប់សេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាចុះ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។ ដូច្នេះ ត្រូវប្រាប់គេថា៖ ព្រះទាំងប៉ុន្មានដែលមិនបានបង្កើតផ្ទៃមេឃ និងផែនដី នោះនឹងត្រូវវិនាសបាត់ពីផែនដី ហើយពីក្រោមផ្ទៃមេឃទៅ ។ ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។ មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។ វាសុទ្ធតែអសារឥតការ ជាការបព្ឆោាតទេ នៅគ្រាដែលផ្ចាញ់ផ្ចាល វានឹងវិនាសបាត់ទៅ។ ឯព្រះយេហូវ៉ា ជាចំណែករបស់ពួកយ៉ាកុបមិនដូច្នោះទេ ដ្បិតព្រះអង្គគឺជាអ្នកដែលបានបង្កើតរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែល ជាកុលសម្ព័ន្ធនៃមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។ ឱអ្នកដែលនៅក្នុងកំឡុង មានទាំងពួកខ្មាំងឡោមព័ទ្ធអ្នកជុំវិញ ចូរប្រមូលអីវ៉ាន់អ្នកចេញពីស្រុកទៅ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! ឥឡូវនេះ យើងនឹងបោះចោលពួកអ្នកស្រុកនេះ ហើយធ្វើទុក្ខគេ ឲ្យគេស្គាល់ដៃយើង។ វរហើយខ្ញុំ ដោយព្រោះសេចក្ដីឈឺចាប់របស់ខ្ញុំ របួសខ្ញុំឈឺណាស់ តែខ្ញុំនិយាយថា នេះហើយជាសេចក្ដីលំបាករបស់ខ្ញុំ ខ្ញុំត្រូវតែទ្រាំទ្រ គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។ មានឮសូរគ្រឹកគ្រេង ដែលចេញពីស្រុកខាងជើងមក ដើម្បីធ្វើឲ្យទីក្រុងនានាក្នុងស្រុកយូដាត្រូវបំផ្លាញ ក្លាយជាទីអាស្រ័យរបស់ចចកវិញ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។ ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គធ្វើឲ្យទូលបង្គំសាបសូន្យទៅ។ សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ ហើយទៅលើអស់ទាំងគ្រួមនុស្ស ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប គេបានត្របាក់លេប ព្រមទាំងរំលីងអស់ ហើយបំផ្លាញទីលំនៅរបស់គេដែរ។ ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។
ព្រះយេហូវ៉ាបានតាំងសេចក្ដីសញ្ញានឹងពួកកូនចៅយ៉ាកុបនោះ ហើយហាមថា៖ «អ្នករាល់គ្នាមិនត្រូវកោតខ្លាចដល់ព្រះដទៃឡើយ ក៏មិនត្រូវក្រាបគោរពព្រះទាំងនោះ ឬប្រតិបត្តិតាម ឬថ្វាយយញ្ញបូជាដល់វាដែរ
ចូរអ្នកប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះយើងនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ។ ដើម្បីឲ្យយើងបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីយើងដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ
រួចវាទូលព្រះអង្គថា៖ «ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងនេះដល់អ្នក»។
ហេតុនោះ ត្រូវប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាតែងធ្វើឲ្យខ្លួនស្មោកគ្រោក តាមបែបបុព្វបុរសអ្នកដូច្នេះដែរឬ ព្រមទាំងប្រព្រឹត្តសេចក្ដីកំផិត តាមព្រះគួរស្អប់ខ្ពើមរបស់គេឬ? ដ្បិតកាលណាអ្នករាល់គ្នាថ្វាយតង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង គឺអ្នកធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់អ្នក ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើយើងនឹងឲ្យអ្នករាល់គ្នាសួរដល់យើងឬ? ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនឲ្យអ្នករាល់គ្នាសួរដល់យើងទេ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានថា៖ «ចំនួនមនុស្សដែលនៅជាមួយអ្នក មានគ្នាច្រើនពេកណាស់ យើងប្រគល់ពួកម៉ាឌានមកក្នុងកណ្ដាប់ដៃគេមិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួនទាស់នឹងយើង ដោយពោលថា គេបានសង្គ្រោះដោយសារកម្លាំងដៃរបស់ខ្លួន។
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
ហើយវាបានបញ្ឆោតមនុស្សនៅផែនដី ដោយសារទីសម្គាល់ ដែលវាមានអំណាចធ្វើនឹងធ្វើនៅមុខសត្វនោះ ក៏ប្រាប់អស់អ្នកដែលនៅផែនដី ឲ្យឆ្លាក់រូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញ ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។
កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។ ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មាន របស់អ្នករាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង យើងក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ។ កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
ដ្បិតយើងមិនហ៊ានរាប់ខ្លួន ឬផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្តែ ពេលអ្នកទាំងនោះវាស់ខ្លួនឯងនឹងគ្នាឯង ហើយផ្ទឹមខ្លួនឯងនឹងគ្នាឯង នោះគេគ្មានប្រាជ្ញាទេ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ គេមិននៅជាប់នឹងព្រះអង្គដែលជាព្រះសិរសាទេ គឺដោយសារសិរសានោះហើយដែលព្រះកាយទាំងមូលបានផ្គត់ផ្គង់ ហើយបានតភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃ ទាំងចម្រើនឡើង ដោយសេចក្តីចម្រើនដែលមកពីព្រះ។
មនុស្សគ្រប់គ្នាទៅជាល្ងីល្ងើ ហើយឥតមានចំណេះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបដែលគេឆ្លាក់ ដ្បិតរូបសិតរបស់គេជាការកុហក ឥតមានដង្ហើមឡើយ។ វាសុទ្ធតែអសារឥតការ ជាការបព្ឆោាតទេ នៅគ្រាដែលផ្ចាញ់ផ្ចាល វានឹងវិនាសបាត់ទៅ។
ហើយវាមានអំណាច អាចធ្វើឲ្យរូបសត្វនោះមានខ្យល់ដង្ហើម ដើម្បីឲ្យរូបសត្វនោះចេះនិយាយ ហើយមានអំណាចនឹងធ្វើឲ្យពួកអ្នកដែលមិនព្រមក្រាបថ្វាយបង្គំរូបសត្វនោះ ត្រូវស្លាប់ផង។
ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ?
ត្រូវបណ្ដាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់ ដ្បិតយើងជាស្តេចដ៏ធំ ហើយឈ្មោះយើងជាទីស្ញែងខ្លាច នៅកណ្ដាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក កាត់សាសន៍នានាចេញពីមុខអ្នក នៅក្នុងស្រុកដែលអ្នកចូលទៅចាប់យកពីគេ ហើយអ្នកបណ្តេញគេចេញពីស្រុកនោះ រួចរស់នៅក្នុងស្រុករបស់គេ ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។ នោះចូរប្រយ័ត្ន ក្រែងអ្នកចូលទៅក្នុងអន្ទាក់ ហើយទៅតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខអ្នកចេញហើយ ឬក្រែងអ្នកស៊ើបសួរពីព្រះរបស់គេ ដោយពាក្យថា "តើសាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះរបស់គេយ៉ាងដូចម្ដេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ"។ មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។
ដូច្នេះ តាមរយៈព្រះអង្គ ត្រូវឲ្យយើងថ្វាយពាក្យសរសើរ ទុកជាយញ្ញបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលប្រកាសពីព្រះនាមព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។ ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មាន របស់អ្នករាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង យើងក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ។ កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។ ចូរថ្លែងប្រាប់ ហើយសម្ដែងហេតុចេញចុះ ត្រូវប្រឹក្សាគ្នា តើអ្នកណាបានប្រាប់ពីការនេះ តាំងពីចាស់បុរាណមក? តើអ្នកណាបានថ្លែងទំនាយទុក តាំងពីយូរមកហើយ? តើមិនមែនយើងជាយេហូវ៉ាទេឬ? ក្រៅពីយើង គ្មានព្រះឯណាទៀត ដែលជាព្រះសុចរិត ហើយជាព្រះអង្គសង្គ្រោះទេ គ្មានណាមួយក្រៅពីយើងឡើយ។
ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។
គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។ គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា
មនុស្សផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ការធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ នោះធ្វើខ្លួនឲ្យទៅជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាដែលចូលចិត្តធ្វើជាមិត្តសម្លាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យញ្ញបូជាយ៉ាងច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់សត្វបំប៉ន ដែលអ្នកដុតថ្វាយណាស់ យើងក៏មិនចូលចិត្ត ចំពោះឈាមគោឈ្មោល ឬកូនចៀម ឬពពែនោះទេ។ កាលណាអ្នករាល់គ្នាចូលមកចំពោះយើង តើអ្នកណាបានបង្គាប់អ្នករាល់គ្នា ឲ្យចូលមកជាន់ទីលានរបស់យើងដូច្នេះ? កុំយកតង្វាយឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់យើង ឯបុណ្យចូលខែ និងថ្ងៃឈប់សម្រាក ព្រមទាំងការប្រជុំជំនុំ យើងទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ។ ចិត្តយើងស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មាន របស់អ្នករាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើយើងជាខ្លាំង យើងក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ។
បន្ទាប់មក ព្រះអង្គនាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះវិហារនៃព្រះយេហូវ៉ា ត្រង់មាត់ទ្វារព្រះវិហារនៃព្រះយេហូវ៉ា នៅកណ្ដាលថែវ និងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះយេហូវ៉ា ហើយមុខទៅខាងកើត គេកំពុងតែថ្វាយបង្គំព្រះអាទិត្យ នៅទិសខាងកើតនោះ។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។