Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



១ របា‌ក្សត្រ 6:62

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ ត្រូវ​បាន​ទី​ក្រុង​ដប់បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ អេស៊ើរ ណែប‌ថា‌លី និង​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​នៅ​ស្រុក​បាសាន។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​លេវី​ជា​បង‌ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​រោង​ឧបោ‌សថ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ។

ពួក​កូន​ចៅ​កេហាត់​ដែល​នៅ​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​កុល‌សម្ព័ន្ធ​នោះ តាម​ការ​ចាប់​ឆ្នោត ត្រូវ​បាន​ទី​ក្រុង​ដប់​ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង។

ចំណែក​ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ នោះ​តាម​ឆ្នោត​ត្រូវ​បាន​ទី​ក្រុង​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កាដ និង​សាប់‌យូឡូន។

នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា «គើសម» ដ្បិត​លោក​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ស្រុក​ដទៃ»។

ព្រំ​ប្រទល់​ជាប់​នឹង​ក្រុង​តាបោរ សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ព្រំ​ប្រទល់​នេះ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់។ ទាំង​អស់​មាន​ដប់​ប្រាំ​មួយ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

ពួក​កូន​ចៅ​គើសុន​ចាប់​ឆ្នោត​បាន​ក្រុងចំនួន​ដប់​បី ពី​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ពី​កុល​សម្ព័ន្ធ​អេស៊ើរ ពី​កុល​សម្ព័ន្ធ​ណែប‌ថា‌លី និងពី​កុល​សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ដែល​នៅ​ក្នុង​ស្រុក​បាសាន។

ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និងកុល‌សម្ព័ន្ធ​សាប់‌យូឡូន។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម