ពួកកូនចៅកេហាត់ដែលនៅសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់កុលសម្ព័ន្ធនោះ តាមការចាប់ឆ្នោត ត្រូវបានទីក្រុងដប់ពីកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង។
កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល។
ពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
ហើយពីកុលសម្ព័ន្ធបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ហើយក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មានដប់បី។
ពួកកូនចៅគើសុនតាមគ្រួគេ ត្រូវបានទីក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ អេស៊ើរ ណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេដែលនៅស្រុកបាសាន។