ចំណែកពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ នោះតាមឆ្នោតត្រូវបានទីក្រុងដប់ពីរ ពីកុលសម្ព័ន្ធរូបេន កាដ និងសាប់យូឡូន។
កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។
ពួកកូនចៅគើសុនតាមគ្រួគេ ត្រូវបានទីក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ អេស៊ើរ ណែបថាលី និងពីកុលសម្ព័ន្ធម៉ាណាសេដែលនៅស្រុកបាសាន។
ពួកកូនរបស់ម្រ៉ារី តាមពូជអំបូររបស់គេមាន ម៉ាលី និងមូស៊ី។ នេះហើយជាពូជអំបូររបស់ពួកលេវី តាមវង្សានុវង្សរបស់ឪពុកគេ។
ក្រុងទាំងនោះគឺ ក្រុងបេស៊ើរ នៅទីរហោស្ថាននៃតំបន់ខ្ពង់រាប សម្រាប់ពួករូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាត សម្រាប់ពួកកាដ និងក្រុងកូឡាន នៅស្រុកបាសាន សម្រាប់ពួកម៉ាណាសេ។
ពួកកូនចៅម្រ៉ារីតាមពូជអំបូររបស់គេ ទទួលបានក្រុងចំនួនដប់ពីរ ពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។