នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ។
ព្រះបាទដាវីឌព្រះតម្រិះថា៖ «យើងនឹងសម្ដែងសេចក្ដីសប្បុរសចំពោះហានូន កូនណាហាស ដូចបិតាលោកបានសម្ដែងដល់យើងដែរ»។ ដូច្នេះ ព្រះបាទដាវីឌបានចាត់ពួករាជទូត ឲ្យទៅជួយកម្សាន្តទុក្ខទ្រង់ ពីដំណើរបិតាសុគត ពួករាជទូតរបស់ដាវីឌក៏ចូលទៅក្នុងស្រុកនៃពួកកូនចៅអាំម៉ូន។
នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ
ក៏មានមនុស្សជាច្រើននាំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម និងរបស់មានតម្លៃផ្សេងៗ ថ្វាយដល់ព្រះបាទហេសេគាជាស្តេចយូដាដែរ បានជាទ្រង់បានថ្កុំថ្កើងឡើង នៅចំពោះអស់ទាំងសាសន៍ដទៃតរៀងទៅ។
ប៉ុន្តែ ព្រះបាទហេសេគាមិនបានសងព្រះគុណតាមដែលព្រះបានប្រោសដល់ទ្រង់នោះទេ ដ្បិតទ្រង់មានព្រះហឫទ័យអំនួត បានជាមានសេចក្ដីក្រោធមកគ្របលើទ្រង់ និងពួកយូដា ហើយពួកក្រុងយេរូសាឡិមវិញ។
ប៉ុន្តែ ក្នុងការដែលរាជទូតនៃស្តេចបាប៊ីឡូន បានមកស៊ើបសួរទ្រង់ ពីការអស្ចារ្យដែលកើតឡើងក្នុងស្រុក ព្រះបានទុកទ្រង់ចោល ដើម្បីនឹងល្បងលទ្រង់ ឲ្យបានជ្រាបគ្រប់ទាំងគំនិត ដែលមាននៅក្នុងព្រះហឫទ័យទ្រង់។
នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ដែលហោរាអេសាយ ជាកូនអ័ម៉ូស បានឃើញពីស្រុកបាប៊ីឡូន។
នោះក្រុងបាប៊ីឡូនដែលជាសិរីល្អនៃអស់ទាំងនគរ ហើយជាទីលម្អនៃសេចក្ដីអំនួតរបស់សាសន៍ខាល់ដេ នឹងត្រូវដូចជាកាលព្រះបានរំលាងក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។
អ្នកនឹងពោលពាក្យចំអកនេះ ដាក់ស្តេចក្រុងបាប៊ីឡូនថា៖ ពួកសង្កត់សង្កិនបានឈប់ទ្រឹងយ៉ាងណាហ្ន៎ ទីក្រុងមាសបានរលត់ផុតយ៉ាងណាហ្ន៎!
ចូរមើលទៅស្រុកខាល់ដេ! នេះជាប្រជាជន ដែលមិនមែនជាសាសន៍អាសស៊ើរ។ គេបានតម្រូវឲ្យក្រុងទីរ៉ុសក្លាយជាជម្រករបស់សត្វព្រៃ។ គេបានដំឡើងប៉មចាំយាមរបស់គេ គេបានរំលំដំណាក់ទាំងប៉ុន្មាននៃក្រុងទីរ៉ុស គេបំផ្លាញក្រុងនោះអស់រលីង។