ហើយព្រះបាទហេសេគាក៏បានមានព្រះបន្ទូលថា៖ «តើមានទីសម្គាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន?»។
ស្ដេចហេសេគាមានរាជឱអង្ការសួរលោកអេសាយថា៖ «តើមានទីសម្គាល់ណាឲ្យខ្ញុំដឹងថា ព្រះយេហូវ៉ានឹងប្រោសឲ្យខ្ញុំបានជា ហើយដែលខ្ញុំនឹងឡើងទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៅថ្ងៃទីបីបាន?»
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
នេះនឹងបានទុកជាទីសម្គាល់ពីព្រះយេហូវ៉ាដល់អ្នក ថាព្រះយេហូវ៉ានឹងសម្រេចការនេះ ដែលព្រះអង្គបានមានព្រះបន្ទូលហើយ
នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ។
ក្រោយមក ព្រះយេស៊ូវឃើញគាត់នៅក្នុងព្រះវិហារ ក៏មានព្រះបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ កុំធ្វើបាបទៀត ក្រែងអ្នកមានសេចក្តីអាក្រក់ជាងមុន»។