អេសាយ 39:2ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទហេសេគាក៏មានអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ សូមមើលជំពូក |
ស្ដេចហេសេគាបានទទួលពួកគេ គឺទ្រង់បង្ហាញឃ្លាំងរបស់ព្រះរាជទ្រព្យទាំងប៉ុន្មាន គឺមានមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចរបស់ទ្រង់ទាំងអស់ដែលស្ដេចហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។
ពេលមហាក្សត្រិយ៍នៃស្រុកសេបាបានឮពីកិត្តិនាមរបស់ព្រះបាទសាឡូម៉ូន ព្រះនាងក៏យាងមកដល់ក្រុងយេរូសាឡិម ដើម្បីល្បងប្រាជ្ញាព្រះបាទសាឡូម៉ូន ដោយពាក្យប្រស្នា មានមនុស្សដង្ហែមកយ៉ាងសន្ធឹក មានសត្វអូដ្ឋជាច្រើន ផ្ទុកដោយគ្រឿងក្រអូប និងមាសជាបរិបូរ ហើយត្បូងមានតម្លៃផង។ ពេលព្រះនាងចូលមកគាល់ព្រះបាទសាឡូម៉ូនហើយ ក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះហឫទ័យ។