ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា?
២ ពេត្រុស 3:16 - Khmer Christian Bible ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។ ព្រះគម្ពីរខ្មែរសាកល ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគ្រប់សំបុត្រដែលលោកបរិយាយអំពីរឿងទាំងនេះ លោកតែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគម្ពីរឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាក្នុងគ្រប់ទាំងសំបុត្ររបស់លោក ដែលសុទ្ធតែសំដែងពីសេចក្ដីទាំងនេះ នោះមានសេចក្ដីខ្លះដែលពិបាកយល់ ហើយពួកអ្នកខ្លៅល្ងង់ នឹងពួកមិនខ្ជាប់ខ្ជួន គេបង្វែរន័យសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ឲ្យខ្លួនគេត្រូវវិនាស។ អាល់គីតាប ក្នុងគ្រប់សំបុត្រដែលគាត់បរិយាយអំពីរឿងទាំងនេះ គាត់តែងតែសរសេរដូច្នេះឯង។ ក្នុងសំបុត្រទាំងនោះ មានសេចក្ដីខ្លះពិបាកយល់ ធ្វើឲ្យអ្នកល្ងង់ និងអ្នកដែលគ្មានជំនឿរឹងប៉ឹង បកស្រាយខុសអត្ថន័យ ដូចគេធ្លាប់បកស្រាយអត្ថបទគីតាបឯទៀតៗខុសន័យដែរ បណ្ដាលឲ្យខ្លួនគេត្រូវវិនាសអន្ដរាយ។ |
ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា?
អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់
ហើយទីបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីវិនាស ដ្បិតព្រះរបស់គេជាក្រពះរបស់គេនោះឯង រីឯសិរីរុងរឿងរបស់គេ ជាសេចក្ដីអាម៉ាស់របស់គេនោះហើយ ពួកគេគិតតែពីរឿងលោកិយនេះប៉ុណ្ណោះ
យើងមានសេចក្ដីច្រើនដែលត្រូវនិយាយអំពីការនេះ ប៉ុន្ដែពិបាកពន្យល់ណាស់ ព្រោះអ្នករាល់គ្នាត្រលប់ជាខ្ជិលស្ដាប់។
ព្រោះគេជាមនុស្សមានចិត្ដពីរ មិននឹងនក្នុងការប្រព្រឹត្ដិទាំងស្រុងរបស់ខ្លួនទេ។
ខ្ញុំពេត្រុស ជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ហើយដែលបានបែកខ្ញែកគ្នាទៅស្នាក់នៅបណ្ដោះអាសន្ននៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៉ីធូនា
ជាថ្មដែលនាំឲ្យជំពប់ដួល ហើយជាផ្ទាំងថ្មដែលធ្វើឲ្យរវាតចិត្ដ ហើយគេជំពប់ដួល ពីព្រោះគេមិនស្ដាប់បង្គាប់តាមព្រះបន្ទូល ដោយព្រោះពួកគេត្រូវបានកំណត់ទុកសម្រាប់ការនោះឯង។
ដូចដែលធ្លាប់មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀនដែលនាំឲ្យហិនវិនាសចូលមកដោយសំងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។
ពួកគេមានភ្នែកពេញដោយអំពើផិតក្បត់ ហើយមិនឈប់ប្រព្រឹត្ដបាបឡើយ ក៏អូសទាញមនុស្សដែលមិនខ្ជាប់ខ្ជួនផង ពួកគេមានចិត្ដដែលត្រូវបានបង្វឹកឲ្យមានសេចក្ដីលោភ ជាកូនត្រូវបណ្ដាសារ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។
ដ្បិតមានមនុស្សខ្លះបានជ្រៀតចូលមកដោយលួចលាក់ គឺជាពួកដែលត្រូវបានកត់ទុកតាំងពីដើមមកសម្រាប់ការជំនុំជម្រះនេះ ពួកគេជាមនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ គេបានផ្លាស់ប្ដូរព្រះគុណរបស់ព្រះជាម្ចាស់នៃយើងទៅការល្មោភកាម ហើយបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូគ្រិស្ដជាចៅហ្វាយ និងជាព្រះអម្ចាស់តែមួយគត់របស់យើងទេ។