Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:6 - Khmer Christian Bible

6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ឡើយ​ ដូច្នេះ​អ្នក​រាល់គ្នា​បំបាត់​តម្លៃ​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដោយ​សារតែ​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 អ្នកនោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយរបស់​ខ្លួន​ទៀតឡើយ’។ អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ព្រះបន្ទូលរបស់​ព្រះ​ទៅជាមោឃៈ​ដូច្នេះ ដោយសារតែ​ទំនៀមទម្លាប់​របស់អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ទៅ​ប្រព្រឹត្ត​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ​ឈ្មោះ​ថា​អ្នក​រាល់​គ្នា​លើក​បញ្ញត្ត​នៃ​ព្រះ​ចោល​ហើយ ដោយ‌សារ​ទំនៀម‌ទំលាប់​ពី​បុរាណ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ទៅ​ប្រព្រឹត្ដ​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​នឹង​ឪពុក​ ឬ​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក‍​ ឬ​អ្នក​ម្ដាយ​នោះ​ ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​


មនុស្ស​មាន​ពុត​អើយ!​ លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​នោះ​ត្រឹមត្រូវ​ណាស់​ ដែល​ថា​


អ្នក​រាល់គ្នា​បំបាត់​តម្លៃ​ព្រះបន្ទូល​ព្រះជាម្ចាស់​ដោយ​សារ​តែ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ និង​ការ​ស្រដៀង​គ្នា​ជា​ច្រើន​ដែល​អ្នក​រាល់គ្នា​ធ្វើ»​


ដូច្នេះ​ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ដោយ​ព្រោះ​ជំនឿ​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ ផ្ទុយ​ទៅ​វិញ​ យើង​លើក​ស្ទួយ​គម្ពីរ​វិន័យ។​


បើ​មាន​ស្រ្ដី​អ្នក​ជឿ​ម្នាក់​មាន​សាច់​ញាតិ​ជា​ស្រ្ដី​មេម៉ាយ​ ចូរ​ឲ្យ​ស្រ្ដី​នោះ​ជួយ​ស្រ្ដី​មេម៉ាយ​នោះ​ចុះ​ មិន​ត្រូវ​ដាក់​បន្ទុក​លើ​ក្រុមជំនុំ​ទេ​ ដើម្បី​ឲ្យ​ក្រុមជំនុំ​ជួយ​ពួក​ស្រ្ដី​មេម៉ាយ​ពិត​ប្រាកដ។​


ប៉ុន្ដែ​បើ​អ្នកណា​មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន​ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​ នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម