ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ
២ ពេត្រុស 3:14 - Khmer Christian Bible ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំសេចក្ដីទាំងនេះ ចូរខ្នះខ្នែងដើម្បីឲ្យព្រះអង្គទតឃើញអ្នករាល់គ្នា ឥតស្លាកស្នាម ឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីសុខសាន្ដផង ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ក្នុងពេលដែលអ្នករាល់គ្នាទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរមានចិត្តឧស្សាហ៍ ដើម្បីឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងរស់នៅដោយសុខសាន្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ឱពួកស្ងួនភ្ងាអើយ ដែលទន្ទឹងចាំសេចក្ដីទាំងនោះ ចូរមានចិត្តឧស្សាហ៍ ឲ្យទ្រង់បានឃើញអ្នករាល់គ្នាជាឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ទាំងមានសេចក្ដីមេត្រីផង អាល់គីតាប ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណា ឲ្យអុលឡោះឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ដ។ |
ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា ព្រះអង្គនៅទីរហោឋាន នោះកុំចេញទៅឲ្យសោះ ឬថា មើល៍ ព្រះអង្គនៅក្នុងបន្ទប់ នោះកុំជឿឲ្យសោះ
«ឱព្រះអម្ចាស់អើយ! សូមដកយកបាវបម្រើរបស់ព្រះអង្គទៅក្នុងសេចក្ដីសុខសាន្ដនៅពេលឥឡូវនេះ តាមព្រះបន្ទូលរបស់ព្រះអង្គចុះ។
ព្រះអង្គនឹងធ្វើឲ្យអ្នករាល់គ្នារឹងមាំដល់ទីបំផុតដោយឥតបន្ទោសបានទៀតផង នៅក្នុងថ្ងៃរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។
នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
ដើម្បីឲ្យអ្នករាល់គ្នាត្រលប់ជាមនុស្សដែលស្លូតត្រង់ ឥតបន្ទោសបាន និងជាកូនរបស់ព្រះជាម្ចាស់ដែលគ្មានកំហុសនៅកណ្ដាលចំណោមជំនាន់មនុស្សដែលវៀចវេរ ហើយខិលខូចនេះ គឺអ្នករាល់គ្នាកំពុងចាំងពន្លឺក្នុងចំណោមពួកគេ ដូចជាពន្លឺចាំងមកក្នុងពិភពលោកនេះ
ប៉ុន្ដែយើងជារាស្រ្ដស្ថានសួគ៌ ហើយយើងកំពុងទន្ទឹងរង់ចាំព្រះអង្គសង្គ្រោះដែលយាងមកពីទីនោះដែរ គឺព្រះអម្ចាស់យេស៊ូគ្រិស្ដ
និងសូមឲ្យព្រះអង្គពង្រឹងចិត្ដអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយបរិសុទ្ធឥតបន្ទោសបាននៅចំពោះព្រះជាម្ចាស់ជាព្រះវរបិតា នៅពេលដែលព្រះយេស៊ូជាព្រះអម្ចាស់របស់យើងយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គ។ អាម៉ែន។
សូមព្រះជាម្ចាស់នៃសេចក្ដីសុខសាន្តញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយរក្សាព្រលឹង វិញ្ញាណ និងរូបកាយរបស់អ្នករាល់គ្នាឲ្យឥតបន្ទោសបាន រហូតដល់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើងយាងមក។
ចូរកាន់តាមបញ្ញត្ដិឲ្យបានល្អឥតខ្ចោះ ឥតបន្ទោសបានរហូតដល់ពេលព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងយាងមក
ព្រះគ្រិស្ដក៏ថ្វាយអង្គទ្រង់តែមួយដង ដើម្បីដកយកបាបចេញពីមនុស្សជាច្រើនជាយ៉ាងនោះដែរ ព្រះអង្គនឹងបង្ហាញខ្លួនជាលើកទីពីរ ប៉ុន្ដែគ្មានការដកយកបាបទៀតទេ គឺសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ។
រីឯសាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះជាម្ចាស់ដ៏ជាព្រះវរបិតានោះ គឺថាត្រូវសួរសុខទុក្ខក្មេងកំព្រា និងស្ដ្រីមេម៉ាយដែលមានសេចក្ដីវេទនា ហើយរក្សាខ្លួនមិនឲ្យសៅហ្មងដោយសារលោកិយនេះឡើយ។
ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។
ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង
ហើយដូចនៅក្នុងសំបុត្រទាំងឡាយរបស់គាត់ គាត់បាននិយាយអំពីសេចក្ដីទាំងនេះ ហើយមានសេចក្ដីខ្លះពិបាកយល់ ដែលពួកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួនបានបង្វែរន័យសំបុត្រទាំងនោះ ដូចគេបង្វែរបទគម្ពីរផ្សេងទៀតដែរ ដែលនាំឲ្យមានសេចក្ដីវិនាសលើខ្លួនឯង។
អស់អ្នកដែលមានសង្ឃឹមលើព្រះអង្គដូច្នេះ នោះបានជម្រះខ្លួនឲ្យបានបរិសុទ្ធ ដូចជាព្រះអង្គបរិសុទ្ធដែរ។