Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 3:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ដើម្បី​ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​រស់​នៅ​ដោយ​សុខសាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដូច្នេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយព្រោះ​អ្នករាល់គ្នា​កំពុង​រង់ចាំ​ការទាំងនេះ ចូរ​ខំប្រឹង​ឲ្យ​ព្រះ​បាន​ទត​ឃើញថា​អ្នករាល់គ្នា​ឥតប្រឡាក់ និង​ឥតសៅហ្មង ទាំងមាន​សេចក្ដីសុខសាន្ត

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ក្នុង​ពេល​ដែល​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ​សេចក្ដី​ទាំង​នេះ​ ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នក​រាល់គ្នា​ ឥត​ស្លាកស្នាម ឥត​កន្លែង​បន្ទោស​បាន​ ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឃើញ​ថា បងប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បងប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ដែល​ទន្ទឹង​ចាំ​សេចក្ដី​ទាំង​នោះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្ដី​មេត្រី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដូច្នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង​ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​អុលឡោះ​ឃើញ​ថា បង​ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង​ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ដ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 3:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ទី​រហោ‌ស្ថាន" នោះ​កុំ​ចេញ​ទៅ​ឡើយ។ បើ​គេ​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ក្នុង​បន្ទប់" នោះ​ក៏​កុំ​ជឿ​ឲ្យ​សោះ។


ស្រី្ត​ព្រហ្មចារី​ទាំង​នោះ​ក៏​ភ្ញាក់​ឡើង ហើយ​រៀបចំ​ចង្កៀង​របស់​ខ្លួន។


បើ​កាល​ចៅហ្វាយ​មក​ដល់ ឃើញ​បាវ​បម្រើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​គាត់​មាន​ពរ​ហើយ។


«ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​បាន​បើក​ឲ្យ​បាវ​បម្រើ របស់​ព្រះ‌អង្គ​ចេញ​ទៅ​ដោយ​សុខ‌សាន្ត តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ


ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។


ដូច្នេះ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឈរ​ឲ្យ​មាំ​មួន កុំ​រង្គើ ទាំង​ធ្វើ​ការ​ព្រះ‌អម្ចាស់​ឲ្យ​បរិបូរ​ជានិច្ច ដោយ​ដឹង​ថា កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់ នោះ​មិន​ឥត​ប្រយោជន៍​ឡើយ។


ដើម្បី​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​ពិចារណា​មើល​ពី​អ្វី​ដែល​ប្រសើរ​បំផុត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ឥត​កន្លែង​បន្ទោស​បាន​នៅ​ថ្ងៃ​របស់​ព្រះ‌គ្រីស្ទ


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។


ប៉ុន្តែ យើង​ជា​សាសន៍​ស្ថាន‌សួគ៌ ហើយ​នៅ​រង់​ចាំ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​វិញ។


សូម​ព្រះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​ប៉ឹង​ដោយ​បរិសុទ្ធ ឥត​សៅ‌ហ្មង នៅ​ចំពោះ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេ‌ស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ។


សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។


ចូរ​កាន់​តាម​ព្រះឱវាទ​ឲ្យ​បាន​ល្អ ហើយ​ឥត​កន្លែង​បន្ទោស​បាន រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើងលេច​មក


ព្រះ‌គ្រីស្ទ​ក៏យ៉ាង​នោះ​ដែរ គឺ​ក្រោយ​ពីបាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​តែ​មួយ​ដង ដើម្បី​ដក​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្ដង​ទៀត​ជា​លើក​ទីពីរ មិន​មែន​សម្រាប់​អំពើ​បាប គឺដើម្បី​សង្គ្រោះ​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ។


សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។


ដើម្បី​ឲ្យ​ជំនឿ​ដ៏​ពិត​ឥត​ក្លែង​របស់​អ្នក​រាល់​គ្នា កាន់​តែ​មាន​តម្លៃ​វិសេស​ជាង​មាស​ដែល​តែង​តែ​ខូច ទោះ​បើ​បាន​សាក​នឹង​ភ្លើង​ក៏​ដោយ ហើយ​អាច​ទទួល​បាន​ការ​សរសើរ សិរី​ល្អ និង​កេរ្តិ៍‌ឈ្មោះ នៅ​ពេល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​លេច​មក។


ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​សរសេរ​សំបុត្រ​ទី​ពីរ​នេះ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​ពីរ ខ្ញុំ​បាន​ព្យាយាម​រំឭក​ស្មារតី​ដ៏ស្មោះ​របស់​អ្នក​រាល់​គ្នាឲ្យ​ភ្ញាក់​ឡើង


ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។


អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ​ដល់​ព្រះ‌អង្គ អ្នក​នោះ​តែង​ជម្រះ​ខ្លួន​ឲ្យ​បាន​ស្អាត ដូច​ព្រះ‌អង្គ​ដែល​ស្អាត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម